សិង្ហបុរីៈ តម្លៃ​ផលិតផល​ប្រើប្រាស់​នៅក្នុង​ប្រទេស​សិង្ហបុរី​កើនឡើង​យ៉ាង​លឿន​កាលពី​ខែ​មុន​ដែល​គាំទ្រ​ ដោយ​ការកើនឡើង​ថ្លៃ​អគ្គិសនី និង​ឧស្ម័ន​ឥន្ធនៈ ថ្លៃ​ម្ហូបអាហារ និង​ថ្លៃ​ជួល​ផ្ទះ​។

អតិផរណា​នៃ​ទំនិញ​សព្វសារពើ​កើនឡើង​ ២,៥ ​ភាគរយ​ក្នុង​ខែកញ្ញា​ប្រៀបធៀប​លើ​មូលដ្ឋាន​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​កើនឡើង​បន្តិច​ពី​ ២,៤ ​ភាគរយ​ពី​ខែ​មុន​។

ទន្ទឹមនឹង​នេះដែរ អតិផរណា​ស្នូល​ដែល​មិន​រាប់បញ្ចូល​ការស្នាក់នៅ និង​តម្លៃ​ដឹកជញ្ជូន​តាមផ្លូវ​ឯកជន ដែល​បង្ហាញ​កើនឡើង​ ១,២ ​ភាគរយ​ក្នុង​ខែកញ្ញា ពី​ចំនួន​ ១,១ ​ភាគរយ​ក្នុង​ខែសីហា​។

អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី (MAS) និង ក្រសួងពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម (MTI) បានចេញ​សេចក្តីប្រកាស​រួមគ្នា​នៅ​ថ្ងៃ​ចន្ទ​ដោយ​អះអាងថា ការកើនឡើង​នេះ​ត្រូវបាន​រុញច្រាន​យ៉ាង​ខ្លាំង​ដោយ​តម្លៃ​ម្ហូបអាហារ​កើនឡើង​ច្រើន​។

អតិផរណា​ស្នូល​ដែល​ចាប់យក​បានល្អ​ប្រសើរ​នូវ​និន្នាការ​មូលដ្ឋាន​នៃ​តម្លៃ​អ្នកប្រើប្រាស់ គឺជា​វិធានការ​ដែល MAS តាមដាន​យ៉ាង​ដិតដល់​បំផុត​ក្នុងការ​ពិនិត្យឡើងវិញ​អំពី​គោលនយោបាយ​រូបិយវត្ថុ​របស់​បុរី​។

តម្លៃ​អគ្គិសនី​ និង​ឧស្ម័ន​បាន​កើនឡើង​ជាង​ ៩,៩ ​ភាគរយ ដោយសារ​កើនឡើង​តម្លៃ​អគ្គិសនី​ជា​មធ្យម ដែល​បាន​ចំណាយ​តម្លៃ​អគ្គិសនី​ចំណាយ​ដោយ​ប្រជាពលរដ្ឋ​តាម​គ្រួសារ​ស្ថិតក្រោម​ទីផ្សារ​អគ្គិសនី​បើកចំហរ ប្រៀបធៀប​ជាមួយ​ ៩,៧ ​ភាគរយ​ក្នុង​ខែសីហា​​អតិផរណា​ចំណីអាហារ​មានមុខ​កើនឡើង​ ១,៦ ​ភាគរយ កើនឡើង​ពី​ ១,៥ ​កាលពី​ខែ​មុនពេល​ដែល​តម្លៃ​អាហារ​មិនទាន់​ឆ្អិន​ និង​អាហារ​ត្រៀម​ទុក​កើនឡើង​ក្នុង​ល្បឿន​លឿន​ជាង​បន្តិចបន្តួច​។

តម្លៃ​ស្នាក់នៅ​ក៏បាន​ហក់​ឡើង​ផងដែរ ដោយ​កើន​ខ្លាំង​ដល់​ ១,៩ ​ភាគរយ​ក្នុង​ខែកញ្ញា ខ្ពស់ជាង​ខែសីហា​ដែល​កើន​ត្រឹម​ ១,៧ ​ភាគរយ ពេលដែល​តម្លៃ​ផ្ទះជួល​ហក់​ឡើង​ក្នុង​អត្រា​លឿន​ជាង​។

MAS និង MTI បានឱ្យ​ដឹងថា អតិផរណា​ដឹកជញ្ជូន​ឯកជន​មិន​ប្រែប្រួល​ទេ នៅ​អត្រា​ ១០,៨ ​ភាគរយ ពេល​ដែល​តម្លៃ​រថយន្ត​កើនឡើង​ក្នុង​ល្បឿន​ស្រដៀង​ទៅនឹង​ខែសីហា​។ ខណៈពេល​ដែល​មាន​ការកើនឡើង​តម្លៃ​កាន់តែខ្លាំង​សម្រាប់​ម៉ូតូ វា​ត្រូវបាន​គេ​ធ្វើឱ្យ​មាន​តុល្យភាព ដោយ​ការធ្លាក់ចុះ​តម្លៃ​មធ្យោបាយ​ធ្វើ​ធ្វើដំណើរ​ផ្សេងៗ​ទៀត​៕ ST-ANN/RR