ធនាគារ ព្រីនស៍ កាលពី​ថ្ងៃទី​២៥ ខែតុលា បានដាក់​ដំណើរការ​គណនី​និម្មិត សម្រាប់​អតិថិជន​របស់ខ្លួន​ដែល​មាន​ឈ្មោះថា គណនី​ព្រីនស៍ eAccount។

ជាមួយ​គណនី​ព្រីនស៍ eAccount នេះ អតិថិជន​អាច​ធ្វើ​ការ​បើក​គណនី​បាន​ភ្លាមៗ ​តាមរយៈ​កម្មវិធី PRINCE Mobile ដោយ​ឥតគិតថ្លៃ នឹងមិន​ចាំបាច់​ចំណាយ​ពេលវេលា​ក្នុងការ​បំពេញ​ឯកសារ​នានា។ គណនី​ថ្មី​នេះ​បង្កើតឡើង​សម្រាប់​អតិថិជន​ដែលមាន​បំណង​ចង់​បើក​គណនី​ជាមួយ​ធនាគារ ព្រីនស៍ ហើយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​មក​កាន់​សាខា​ធនាគារ​ដោយផ្ទាល់ ពួកគេ​នឹង​ទទួលបាន​នូវ​ភាព​ងាយស្រួល ក៏ដូចជា​ទទួលបាន​អត្ថប្រយោជន៍​ក្នុង​ការ​ការពារ​សុខុមាលភាព និង​សុវត្ថិភាព​របស់​ពួកគេ ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ផងដែរ។

វិធានការ​គម្លាត​សង្គម​ដើម្បី​ការពារ​និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩ ក៏ដូច ជា​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​ បាន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាជន​ចាប់​ផ្តើម​ងាក​មក​ប្រើប្រាស់​សេវា​ឌីជីថល​ជំនួស​វិញ ដែល​ក្នុង​នោះរួមមាន​ការប្រើប្រាស់​សេវា​ធនាគារ​ជាដើម​។

គណនី​ព្រីនស៍ eAccount គឺជា​ផលិតផល​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ធ្វើ​ការបើក​គណនី​បាន​ដោយ​ខ្លួនឯង ប្រកប​ដោយ​ភាព​ងាយស្រួល និង​មាន​សុវត្ថិភាព​ជាមួយ​ធនាគារព្រីនស៍។ គណនី​នេះ​នឹងធ្វើ​ឱ្យ​រាល់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ការ​ទូទាត់​បែប​ឌីជីថល របស់​អតិថិន​ជន​កាន់​តែមាន​ភាព​ងាយស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់ ហើយ​វា​ក៏​អាច​ជួយ​បង្កើន​នូវ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ប្រទេស​ផងដែរ។

គណនី​ព្រីនស៍ eAccount មាន​ពីរ​រូបិយប័ណ្ណ គឺ​គណនី​សម្រាប់​ប្រាក់រៀល និង​ប្រាក់​ដុល្លារ​អាមេរិក ហើយ​ដំណើរការ​នៃ​ការបើក​គណនី​នោះ​ទៀត​សោត​ក៏​មិន​តម្រូវ​ឱ្យ​មាន​ឯកសារ ឬ​សៀវភៅ​ប្រាក់​បញ្ញើ​សន្សំ​ដើម្បី​ធ្វើ​ប្រតិបត្តិ​ការដាក់​ប្រាក់​ហើយ​គណនី​ប្រភេទ​នេះ​ក៏​មិន​តម្រូវ​ឱ្យ​មាន​សមតុល្យ​តម្កល់​ក្នុង​គណនី​នោះដែរ។

សេវាកម្ម​ដែល​ផ្តល់​ជូន​សម្រាប់​គណនី​នេះ​រួមមាន​ ការផ្ទេរ​ប្រាក់​ក្នុង​ធនាគារ ផ្ទេរប្រាក់​ឆ្លង​ធនាគារ​តាម រយៈ (NCS ប្រព័ន្ធ​រីធែលផេ បាគង សេវា​ទូទាត់​រហ័ស) ការ​បញ្ចូល​កាត​ទូរស័ព្ទ ទូទាត់​វិក្កយបត្រ ទូទាត់​តាម PRINCE Pay និង​សេវា​ជាច្រើន​ទៀត​។ សម្រាប់​ការដាក់ និង​ដក​ប្រាក់ អតិថិជន​អាច​ធ្វើ​ការ​ដាក់​ដក​បាន​គ្រប់​ពេល​វេលា​តាមរយៈ​មុខងារ​ «ប្រតិបត្តិការ​ដោយ​គ្មាន​ប័ណ្ណ» ដែល មាន​នៅលើ​ម៉ាស៊ីន​ អេធីអឹម របស់​ធនាគារ ព្រីនស៍​ទូទាំង​ប្រទេស។

ធនាគារ ព្រីនស៍ បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​កាន់​តែច្រើន​ដល់​អតិថិជន​ធនាគារ​ឌីជីថល​ថ្មី​របស់​ខ្លួន ក្នុង​នោះ​ផងដែរ​អតិថិជន​គណនី​ព្រីនស៍ eAccount ថ្មី​ទាំងអស់​នឹង​ទទួល​បាន ៥០០ ពិន្ទុ​រង្វាន់ ដែល​ស្មើនឹង​ ៥​ដុល្លារ ហើយ​សម្រាប់​អ្នក​ណែនាំ​អតិថិជន​នឹង​ទទួល​បាន ២០០ ពិន្ទុ​រង្វាន់ ស្មើ​នឹង ២ ដុល្លារ​ផងដែរ​។ ពិន្ទុ​រង្វាន់​នឹង​ត្រូវ​បញ្ចូល​ទៅក្នុង​គណនី​អតិថិជន និង​អ្នក​ណែនាំ​ភ្លាមៗ នៅ​ពេល ដែល​ពួកគេ​បាន​ចុះ​ឈ្មោះ ឬ​ណែនាំ​បាន​ជោគជ័យ។

កាន់តែ​ពិសេស​! អតិថិជន​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ក្នុង​ការ​ចាប់​រង្វាន់​ប្រចាំខែ និង​រង្វាន់​ធំ ដោយ​គ្រាន់តែ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​តាម​រយៈ PRINCE Mobile។ សម្រាប់​ពិន្ទុ​រង្វាន់​នេះ អតិថិជន​អាច​ធ្វើ​ការប្តូរ​ពិន្ទុ ដោយ​ជ្រើសរើស​ជាការ​បញ្ចូល​កាត​ទូរស័ព្ទ ឬ​ធ្វើការ​ទូទាត់​នៅ​តាម​ហាង​ដែលជា​ដៃគូ​អាជីវកម្ម PRINCE Pay ច្រើនជាង ៧​០០០ កន្លែង​ទូទាំង​ប្រទេស។

អតិថិជន​ដែល​មាន​បំណង​ចង់​បើក​គណនី​ព្រីនស៍ eAccount អាចធ្វើ​ការ​ទាញយក​កម្មវិធី PRINCE Mobile ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android បាន​យ៉ាង​ងាយស្រួល តាមរយៈ App Store និង Google Play Store។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីអំពី​

ការចុះឈ្មោះ​ប្រើប្រាស់ គណនី​ព្រី​នស៍ eAccount និង​លក្ខខណ្ឌ ផ្សេងៗ សូម​ទាក់ទង​មកកាន់​សេវា​ទំនាក់ទំនង​អតិថិជន​របស់​យើង​តាមរយៈ​លេខ​ទូរស័ព្ទ 1800 20 8888 (​មិន​គិតថ្លៃ​) ឬ​ចូលទៅ​កាន់​គេហទំព័រ www.princebank.com.kh៕