The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - វៀតណាម​ពិភាក្សារក​ច្រកនាំ​ចេញ​បន្លែ​ និង​ផ្លែ​ឈើ​ទៅ​ទីផ្សារ​អឺរ៉ុប




វៀតណាម​ពិភាក្សារក​ច្រកនាំ​ចេញ​បន្លែ​ និង​ផ្លែ​ឈើ​ទៅ​ទីផ្សារ​អឺរ៉ុប

Content image - Phnom Penh Post
កម្មករ​ធ្វើការ​ក្នុង​រោងចក្រកែច្នៃ​​​ផ្លែឈើ​​ក្នុង​ប្រទេស​វៀតណាម។​ VNA

វៀតណាម​ពិភាក្សារក​ច្រកនាំ​ចេញ​បន្លែ​ និង​ផ្លែ​ឈើ​ទៅ​ទីផ្សារ​អឺរ៉ុប

ទីក្រុង​ហូជីមិញៈ​​​​ ​មន្ត្រី​ទូត​​នានា​​​​របស់​វៀតណាម​ប្រចាំ​នៅ​ប្រទេស​ជា​សមាជិក​​​អឺរ៉ុប​​​បាន​ប្រាប់​ធុរជ​​នវៀតណាម​ ឱ្យ​ផ្តោត​លើ​កា​រ​នាំ​ចេញ​បន្លែ​និងផ្លែឈើ​ទៅ​ទីផ្សារ​តំបន់​អឺរ៉ុប​ ​ខណៈដែល​ទីផ្សារ​នេះ​កំពុង​ផ្តល់​គុណវុឌ្ឍិដល់​បន្លែ​និង​ផ្លែឈើ​​ដែល​មានសុវត្ថិភាព​និ​ង​មិនប៉ះពាល់​បរិស្ថាន។​

អ្នកធុរកិច្ច​ និង​​មន្ត្រី​ប្រចាំ​ស្ថាន​ទូត​ប្រទេសមួយ​ចំនួន​នៅអឺរ៉ុ​​ប​បាន​ជជែក​តាម​អនឡាញ​អំពី​​​សក្តានុ​ពល​ទីផ្សារ​អឺរ៉ុប​សម្រាប់បន្លែ​ និង​ផ្លែឈើ​ពីវៀតណាម។

លោក ​Tran Van Cong ​ដែល​ជា​​​អគ្គកុងស៊ុល​​​ផ្នែកកសិកម្ម​របស់​ប្រទេស​វៀតណា​ម​​ប្រចាំសហភាព​អឺរ៉ុប​​បាន​និយាយ​ថា ​​ប្រទេស​នៅ​តំបន់​អឺរ៉ុប​​​​បច្ចុប្បន្ន​នេះ​​​​កំពុង​ស្ថិតនៅ​ក្នុងដំណើរ​​ការ​នៃ​ការ​ងើប​ឡើង​​វិញ​​ផ្នែក​សេដ្ឋកិច្ច​និង​​ការ​​ប្រើប្រាស់​។

​​លោកបាន​និយាយថា ដោយ​​ការ​​នាំ​ចូល​​​​​​ផ្លែឈើ​​ និង​បន្លែ​​​ប្រចាំ​ឆ្នាំ​​មាន​តម្លៃ​​៣៥​ពាន់​លាន​អឺរ៉ូ ​ដែល​ស្មើ​នឹង​​ ៤០​ ភាគរយ​​នៃ​​​​ផលិត​ផល​ពាណិជ្ជកម្ម​​សកល​​​ សហភាព​អឺរ៉ុប​​ជា​ទីផ្សារ​​ប្រកប​ដោយ​​​​សុទិដ្ឋិនិយម​​​ចំពោះ​ផលិត​ផល​ពី​ប្រទេសវៀតណាម​។ ​

​លោក ​Pham Viet Anh អគ្គរដ្ឋទូតវៀតណាម​​​ប្រចាំ​ប្រទេស​ហូឡង់ បាន​និយាយ​ថា ទោះបី​​ទីផ្សារ​​ហូឡង់​តូច​ចង្អៀត ​​ទីផ្សារហូឡ់ង​​មាន​​ទីតាំង​ល្អ​ណាស់​ក្នុង​អឺរ៉ុប ដោយសារ​វា​ជា​ទីផ្សារ​បោះដុំ។​
​ប៉ុន្តែ​​​​មាន​ផលិត​ផល​វៀតណាម​តិច​តួច​បំផុត​​​បាន​ទៅ​ដល់​ទីផ្សារ​នោះ​ដោយសារ​តែ​​ខ្វះ​​ប្រភព​ផ្គត់ផ្គង់​ដែល​ទុក​ចិត្តបាន​​តម្លៃ​ខ្ពស់ និង​​ការ​រក្សា​ទុក​ដ៏អន់​។

លោកបាន​និយាយថា ប្រសិន​បើ​​​វៀតណាម​​​អាច​បង្កើន​​​តំបន់​ដំាំដុះ​របស់​ខ្លួន​​​និង​បំពេញ​តម្រូវការ​​​នៃ​ទីផ្សារ​អឺរ៉ុប​ បន្លែ​និង​​ផ្លែឈើ​​​របស់​វៀតណាម​កាន់តែ​ច្រើន​​អាច​ចូល​ទៅ​កាន់​ទីផ្សារ​​អឺរ៉ុប​បាន។

លោក ​Nguyen Trung Kien ​ឯកអគ្គ​រដ្ឋ​​វៀតណាម​ប្រចាំ​ប្រទេសអូទ្រីស បាន​និយាយ​ថា ​អតិថិជន​​អឺរ៉ុប​​​​កំពុង​​បង្កើន​​ការ​លើក​កម្ពស់​​​ដល់​​​​សុវត្ថិភាព​​ម្ហូប​អាហារ​​ និង ​ការ​ការពារ​បរិស្ថាន​​ ហើលយ​បន្លែ​​​និង​ផ្លែឈើ​ដែល​មិន​បំពេញ​លក្ខណៈវិនិច្ឆ័យ​ទំាង​នេះ​​​នឹងមិន​​ឱ្យ​លក់​​នៅ​ទី​ផ្សារ​អឺ​រ៉ុប​ទេស៕ VNS-ANN/RR

អត្ថបទគួរចាប់អារម្មណ៍