ក្រុមហ៊ុន WORLDWIDE MOTORS COMPANY LTD. (WMC) ដែល​ជា​ក្រុមហ៊ុន​ឈាន មុខ​​គេ និង​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​ដែល​នាំ​រថយន្ត​ថ្មីៗ​ចូល​ទីផ្សារ​កម្ពុជា បាន​ថ្លែង​អំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​បាន​ជាវ​រថយន្ត​ភីកអាប់​ ម៉ាក TERRALORD ចំនួន ២៥ គ្រឿង ប្រកប​ដោយ​ទំនុកចិត្ត​និង​ភាព​ជឿជាក់​លើ​គុណភាព​នៃ​រថយន្ត​របស់​ខ្លួន សម្រាប់​យក​ទៅ​បំពេញ​ការងារ។

កាល​ពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​ ២០២១ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និង​​នវានុវត្តន៍ បាន​រៀប​ចំ​ពិធី​ប្រគល់​រថយន្ត​ភីកអាប់ ម៉ាក TERRALORD ចំនួន ២៥ គ្រឿង ​ជូន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ រាជធានី​និង​ខេត្ត សម្រាប់​បំពេញ​ការងារ។

TERRALORD គឺជា​រថយន្ត​ភីកអាប់ លំដាប់​ស្តង់ដារ​អន្តរជាតិ មាន គុណភាព​ខ្ពស់ កម្លាំង​ខ្លាំង រាងស្អាត សង្ហា​រឹងមាំ ថែមទាំង​មាន​កម្រិត​ស្តង់ដារ​អន្តរជាតិ​ផ្នែក​សុវត្ថិភាព ព្រម​ទាំង​ជួយ​សន្សំ​សំចៃ​ប្រេង និង​ការពារ​បរិស្ថាន។ រថយន្ត​ ភីកអាប់ TERRALORD ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន ZX AUTO ដែល ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ចិន ហើយ​មាន​បំពាក់​ដោយ​គ្រឿងបន្លាស់​គុណភាព​ខ្ពស់ ដែល​ផលិត​ដោយ​ដៃគូ​ផ្គត់ផ្គង់​ផ្សេងៗ​មកពី​ប្រទេស​ជប៉ុន បារាំង ចិន អាមេរិក ដែល​ត្រូវ​បាន​ទទួល​​ស្គាល់​ដោយ​ប្រទេស​ជាច្រើន​នៅ​ក្នុង​វិស័យ​យោធា ប៉ូលីស និង​សន្តិសុខ ព្រមទាំង​បណ្តា​ស្ថាប័ន​រដ្ឋ​ដទៃទៀត ។

ក្រុមហ៊ុន ZXAUTO គឺជា​អ្នក​ផលិត​រថយន្ត​ប្រភេទ SUV និង​រថយន្ត​ភីកអាប់។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កើតឡើ​ង​ក្នុង​ឆ្នាំ ១៩៩៩ ហើយ​ជា​ក្រុមហ៊ុន​សហកម្មសិទ្ធិ​របស់​ក្រុមហ៊ុន Tianye Automobile Group Co Ltd និង​ក្រុមហ៊ុន Taiwan Unite Leading Co, និង​បាន​នាំ​ចេញទៅ​បណ្តា​ប្រទេស​មជ្ឈឹមបូព៌ា​ អាស៊ីអាគ្នេយ៍ អាហ្វ្រិក អាមេរិក​កណ្តាល និង​អាមេរិក​ខាងត្បូង​។ ក្រុមហ៊ុន​អះអាងថា សមត្ថភាព​ផលិត​រថយន្ត​មាន​ចំនួន 110,000 គ្រឿងក្នុង​មួយឆ្នាំ​។

ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី​រថយន្ត​ភី​ក​អាប់ TERRALORD សូម​ទាក់ទង​ផ្ទាល់​មក​ក្រុមហ៊ុន WMC តាម​រយៈ​លេខ​ទូរស័ព្ទៈ 078 999006 ឬ​ចូលទៅ​កាន់​គេហទំព័រ​របស់​ក្រុមហ៊ុនៈ wmckh.com៕