ភ្នំពេញៈ រដ្ឋាភិបាល កម្ពុជា បាន សម្រេច លុប បំបាត់ ការ ស្ថាបនា ហេដ្ឋា រចនា សម្ព័ន្ធ ទូរគមនាគមន៍ និង ការ ផ្ដល់ សេវា អ៊ីនធឺណិត ផ្ដាច់ មុខ ព្រម ទាំង ជំរុញ ឱ្យ ប្រតិបត្តិករ ផ្ដល់ សេវា ទូរសព្ទ ចល័ត និង អ៊ីនធឺណិត បង្កើន គុណភាព សេវា នៅ តាម បុរី អគារ សហកម្ម សិទ្ធិ និង ទីប្រជុំជន នានា ខណៈ បញ្ហា នេះ ត្រូវ អតិថិជន ត្អូញ ត្អែរ ជា ប្រចាំ។

បើ តាម លិខិត របស់ និយ័តករ ទូរគមនាគមន៍ កម្ពុជា លេខ ២៣៣៤ ន.ទ.ក ចុះ កាល បរិច្ឆេទ ថ្ងៃ ទី ១១ ខែ វិច្ឆិកា បាន ឱ្យ ដឹង ថា យោង តាម លិខិត លេខ ៦១៨ សជណ ចុះថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២១ របស់ ទីស្តីការ គណៈ រដ្ឋមន្ត្រី និយ័តករ ទូរគមនាគមន៍ កម្ពុជា សូម ជម្រាប ដល់ លោក ប្រធាន សមាគម អ្នក អភិវឌ្ឍ លំនៅឋាន កម្ពុជា ថា រាជ រដ្ឋាភិបាល បាន សម្រេច លុប បំបាត់ ការ ស្ថាបនា ហេដ្ឋា រចនា សម្ព័ន្ធ ទូរគមនាគមន៍ និង ការ ផ្តល់ សេវា អ៊ីនធឺណិត ផ្តាច់ មុខ នៅ តាម បុរី អគារ សហកម្ម សិទ្ធិ និង ទីប្រជុំជន នានា។ ជាមួយ គ្នា នេះ ក្រសួង ប្រៃសណីយ៍ និង ទូរ គមនាគមន៍ បាន បង្កើត ក្រុម ការងារ លើក កម្ពស់ គុណភាព សេវា ទូរ គមនាគមន៍ តាម បុរី ដែលដឹកនាំ ផ្ទាល់ ដោយ រដ្ឋមន្ត្រី ក្រសួង ប្រៃសណីយ៍ និង ទូរ គមនាគមន៍ ដើម្បី សម្រប សម្រួល និង អនុវត្ត ខ្លឹមសារ នៃ ការ សម្រេច របស់ រាជរដ្ឋាភិបាល នេះ។

តាម រយៈ លិខិត ខាង លើ និយ័តករ ទូរគមនាគមន៍ កម្ពុជា ក៏ បាន ស្នើ សុំ ការ សហការ ពី ថ្នាក់ ដឹកនាំ សមាគម អ្នក អភិវឌ្ឍ លំនៅឋាន កម្ពុជា លើ បញ្ហា សំខាន់ ចំនួន ២ គឺ ការ ជួយ ផ្សព្វផ្សាយ លិខិត បស់ ទីស្តីការ គណៈ រដ្ឋមន្ត្រី ទៅ ដល់ ម្ចាស់ បុរី នីមួយៗ ដើម្បី សហការ និង ចូលរួម អនុវត្ត តាម ការ សម្រេច របស់ រាជរដ្ឋាភិ បាល, និង បញ្ឈប់ រាល់ ការ អនុញ្ញាត ការ ស្ថាបនា ហេដ្ឋា រចនា សម្ព័ន្ធ ទូរ គមនាគមន៍ ទាំង អស់ នៅ ក្នុង បុរី ដោយ គ្មាន ការ អនុញ្ញាត ជា មុន ពី និយ័តករ ទូរគមនាគមន៍ កម្ពុជា ដើម្បី ទុក លទ្ធភាព ឱ្យ ក្រុម ការងារ នៃ ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ ធ្វើ ការងារ ជាមួយ ប្រតិបត្តិករ ទូរគមនាគមន៍ ដែល ពាក់ ព័ន្ធ ទាំង អស់ ក្នុង ការ ដោះស្រាយ បញ្ហា គុណ ភាព សេវា និងការ ស្ថាបនា ហេដ្ឋា រចនា សម្ព័ន្ធ ទូរ គមនាគមន៍ តាម បុរី អគារ សហកម្ម សិទ្ធិ និង ទីប្រជុំជន៕