ប្រសិន​បើ​អ្នក​ចូលចិត្ត​ហ្គេម​កម្សាន្ត ឬ​កំពុង​ស្វែង​រក​អ្វីៗ​ដើម្បី​លេង​កម្សាន្ត​ឱ្យ​បាន​សប្បាយ​រីករាយ​នៅលើ​អនឡាញ នេះ​គឺជា​ដំណឹង​ល្អ​សម្រាប់​អ្នក។ កម្មវិធី CamID ដែល​ទទួល​បាន​ពានរង្វាន់​របស់ មិត្តហ្វូន ទើប​តែ​បាន​ដាក់​បញ្ចូល​បន្ថែម​នូវ​ហ្គេម​ជាច្រើន​ថែម​ទៀត​ដើម្បី​បម្រើ​ដល់​ការ​កម្សាន្ត​របស់​អ្នកដោយ​ឥត​គិតថ្លៃ។

យោងតាម​ការឱ្យ​ដឹងពី​ក្រុមហ៊ុន មិត្តហ្វូន ហ្គេម​ដែល​លេង​ដោយ​សេរី​និង​ឥត​គិតថ្លៃ​ជាង ៥០​ហ្គេម ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​លេង​និង​សន្សំ​ពិន្ទុ​ដើម្បី​ឈ្នះ​រង្វាន់​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ថែម​ទៀត​ផង ក្នុង​នោះ​រង្វាន់​រួម​មាន កាតកោស ទិន្នន័យ​ប្រើប្រាស់​អ៊ីនធឺណិត និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត។

លោក ញ៉ុង ឌិនថន អគ្គនាយក​រង​ក្រុមហ៊ុន មិត្តហ្វូន បាន​មានប្រសាសន៍​ថា ការ​ផ្ដល់​ជូន​ថ្មីនេះ គឺដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​កម្មវិធី​ CamID ទទួល​បាន​បទ​ពិសោធន៍​កម្សាន្ត​សប្បាយ​ផងនិង​ឈ្នះ​រង្វាន់ផង។

លោក ឌិនថន មាន​ប្រសាសន៍​ថា៖ «ហ្គេម​ទាំងនេះ គឺ​មិន​គិតថ្លៃ​ទេ។ អ្វីដែល​អ្នក​ត្រូវ​ធ្វើ គឺ​ត្រូវ​ចូលទៅ AppStore, PlayStoreឬ AppGallery ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​កម្មវិធី CamID ថ្មី​ចុង​ក្រោយ​បំផុត។ បន្ទាប់​មក អ្នក​អាច​ទទួល​បទពិសោធន៍​កម្សាន្ត​លេង​ជាមួយ​ហ្គេម​ជាង ៥០ នេះ បន្ថែម​លើ​អ្វីៗ​ដ៏​សម្បូរ​បែប​ដែល​មាន​ស្រាប់​នៅ​ក្នុង​កម្មវិធី​នេះ​។ ខណៈ​កំពុង​លេង​ហ្គេម​ទាំងនេះ អ្នក​ក៏​នឹង​សន្សំ​បាន​ពិន្ទុ​ដើម្បី​ឈ្នះ​រង្វាន់​ផងដែរ»។

អ្នក​អាច​រីករាយ​ជាមួយ​ការ​លេង​ហ្គេម​ក្នុង​កម្មវិធី CamID របស់​មិត្តហ្វូន​ដោយ​ឥត​គិត​ថៃ្ល។

លោក ឌិនថន បាន​បន្ថែម​ថា៖«កម្មវិធី CamID ទើប​តែ​ទទួល​បាន​ពាន​រង្វាន់​ជា​“កម្មវិធី​កម្សាន្ត​ល្អ​ផ្តាច់​គេ​ប្រចាំ​ឆ្នាំ» ហើយ​មាន​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត​ដែល​បាន​ដាក់​បញ្ចូល​បន្ថែម ដើម្បី​បំពេញ​តម្រូវការ​កម្សាន្ត​របស់​អ្នក​ប្រើប្រាស់»។

ក្រុមហ៊ុន​បាន​បញ្ជាក់ថា​សម្រាប់​អ្នកប្រើប្រាស់​ប្រព័ន្ធ​មិត្តហ្វូន គឺអាច​ចូល​ប្រើ​កម្មវិធី CamID ដោយ​មិន​អស់​ថ្លៃ​ប្រើ​អ៊ីនធឺណិត​នោះ​ឡើយ។ កម្មវិធី CamID ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ មិត្តហ្វូន ដែល​ឈាន​មុខ​គេ​នៅក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា ឌីជីថល បាន​ឈ្នះ​ពាន​រង្វាន់​ជា«App កម្សាន្ត​ល្អ​ផ្តាច់​គេ​ប្រចាំ​ឆ្នាំ» ពី​ស្ថាប័ន​ Globee Awards ដែល​ជា​ស្ថាប័ន​អន្តរជាតិ​ផ្ដល់​ពានរង្វាន់ ​និង​ចំណាត់​ថ្នាក់​ធុរកិច្ច​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភព​លោក។

CamID ប្រៀប​ដូចជា​លិខិត​ឆ្លងដែន​ឌីជីថល​មួយ​សម្រាប់​ការកម្សាន្ត​និង​សេវាកម្ម​អនឡាញ​សំខាន់ៗ​ជាច្រើន​សម្បូរ​បែប សម្រាប់អ្នក​ប្រើប្រាស់​សេវាទូរសព្ទ​គ្រប់​ប្រព័ន្ធ។

CamID App ជា​មជ្ឈមណ្ឌល​ឌីជីថល​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់​រូប ដោយ​ក្នុង​នោះ​រាប់​ទាំង​អ្នក​ប្រើ​ប្រាស់​ឆ្លង​ប្រព័ន្ធ ដែល​ដាក់​បញ្ចូល​គ្នា​នូវ​គ្រប់​មុខងារ​ពិសេសៗ​ពី​កម្មវិធី MyMetfone, Mocha App និង Cinema Service នៅក្នុង App នេះ​តែមួយ ៕