ទីក្រុងបេកាំងៈ អាជ្ញាធរក្រុង Chengdu បានប្រកាសវិធានការធ្វើឱ្យងាយស្រួលសម្រាប់អ្នកអភិវឌ្ឍន៍ ដើម្បីលក់អចលនទ្រព្យ ដែលធ្វើវាជាលើកដំបូង ដើម្បីបន្ធូរបន្ថយការរឹតត្បិតលើវិស័យនេះ ដែលកើតមានភាពតានតឹង បន្ទាប់ពីការបង្ក្រាបបំណុលដោយអាជ្ញាធរទីក្រុងប៉េកាំង។
ការប្រកាសកើតមានឡើងបន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យជាច្រើន ដែលនាំមុខដោយក្រុមហ៊ុន Evergrande ដែលធ្លាក់ចុះទៅក្នុងវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំមុន បន្ទាប់ពីចិនដាក់ចេញការអនុវត្តច្បាប់ ដើម្បីបញ្ចប់ការរំពឹងទុក និងឥទ្ធិពល។
ការដំណើរការបទប្បញ្ញត្តិនោះបានធ្វើឱ្យក្រុមហ៊ុនទាំងនោះប្រឹងតស៊ូបំពេញកាតព្វកិច្ចបំណុលដែលជំពាក់ជាក់ស្តែងដែលពួកគេមិនអាចបញ្ចេញលក់អចលនទ្រព្យ ឬខ្ចីលុយបន្ថែមទៀតបាន។
ប៉ុន្តែកាលពីថ្ងៃពុធ ទីក្រុងភាគនិរតី បាននិយាយថា ខ្លួននឹងពន្លឿនការអនុម័តសម្រាប់ការលក់ផ្ទះ និងកម្ចីអចលនទ្រព្យ ខណៈការបន្ធូរបន្ថយការរឹតត្បិតលើការប្រើប្រាស់ប្រាក់ចំណេញ មុនលក់។
ការសម្រេចនេះធ្វើឱ្យទីក្រុងនៃខេត្ត Sichuan ក្លាយជាខេត្តទី ១ ដោះស្រាយបញ្ហាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពុងប្រឈមមុខ ខណៈមន្ត្រីប្រឈមសម្ពាធកើនឡើង ដើម្បីគ្រប់គ្រងវិបត្តិដែលការភ័យខ្លាចខ្លះរំខានដល់វិស័យអចលនទ្រព្យយ៉ាងសំខាន់។
ទីក្រុងប៉េកាំងបាននិងកំពុងបង្ហាញសញ្ញានៃការដកថយពីចំណុចតឹងរ៉ឹងលើឧស្សាហកម្មអចលនទ្រព្យ ហើយនៅក្នុងខែកញ្ញា ធនាគារកណ្តាលបានអំពាវនាវប្រធានស្ថាប័នហិរញ្ញវត្ថុ ដើម្បីជួយរដ្ឋាភិបាលគាំទ្រទីផ្សារលំនៅឋាន ដោយសារកំណើនក្នុងសេដ្ឋកិច្ចចិនយឺតដល់ល្បឿនខ្សោយបំផុតច្រើនទសវត្សរ៍។
វិបត្តិនេះត្រូវបាននាំមកនូវការធូរស្រាលដោយការតស៊ូនៅ Evergrande ដែលកំពុងលង់ក្នុងបំណុលដែលមានតម្លៃ ៣០០ ពាន់លានដុល្លារ និងប្រឈមនឹងការដួលរលំ ស្ថានភាពភ័យខ្លាចជាច្រើនអាចហក់ចូលទៅក្នុងសេដ្ឋកិច្ចចិនកាន់តែទូលំទូលាយ និងអាចនៅទូទាំងពិភពលោក។
ក្រុមហ៊ុន Evergrande រហូតមកដល់ពេលនេះបានគ្រប់គ្រងការទូទាត់ទៅម្ចាស់បំណុលជួយខ្លួនឱ្យគេចពីការមិនមានលទ្ធភាព ប៉ុន្តែការប្រឈមនៅតែមាន៕ RR