ហាង Fresh Mart របស់​ក្រុមហ៊ុន​ ស៊ីភី បាន​ចូលរួម​ជាមួយ​វិស័យ​លក់រាយ​ម្ហូប​អាហារ​នៅ​កម្ពុជា​ជាមួយ​នឹង​ហាង​ចំនួន​ ២ សាខា គឺ​នៅ​ខេត្តសៀមរាប​ និង​បាត់ដំបង ដែល​ផ្តល់នូវ​ជម្រើស​មួយ​ផ្សេងទៀត​ក្នុង​ការ​ទិញ​អាហារ​គុណភាព​ខ្ពស់ ថ្មី ស្រស់ ផលិត​ក្នុងស្រុក និង​ផលិតផល​សម្រេច​ជាច្រើន​ទៀត។

សាខា​ទី១​ នៅ​ក្នុង​ខេត្ត​សៀមរាប គឺ​មាន​អាសយដ្ឋាន​នៅ ផ្លូវ​លោក តាណឺយ ភូមិ​ដកពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ហើយ​ចំពោះ​សាខា​នៅ​ខេត្តបាត់ដំបង ​គឺមាន​អាសយដ្ឋាន​នៅ ផ្លូវ​១ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែល​មាន​លក់​សាច់ និង​អាហារ​សម្រេច​ជាច្រើន​ប្រភេទ។

ក្រុមហ៊ុន ស៊ីភី ខេមបូឌា គឺជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន CP F ដែលជា​ក្រុមហ៊ុន កសិ-ឧស្សាហកម្ម ឈាន មុខ​គេ​របស់​ប្រទេស​ថៃ បាន​បើក​ដំណើរការ​ហាង​លក់រាយ​នេះ​ឡើង ដើម្បី​លើក​កម្ពស់​គុណភាព និង​ផ្គត់ផ្គង់​ផលិតផល អាហារ​សម្រេច និង​ផលិតផល​សាច់​ស្រស់​ប្រកប​ដោយ​គុណភាព​ខ្ពស់ នៅក្នុង​តម្លៃ​សមរម្យ ដែល​មាន​ទាំង​លក់ រាយ​និង​លក់​បោះ​ដុំ។ ហាង CP Fresh Mart គឺជា​អ្នកផ្គត់ផ្គង់ និង​ចែកចាយ​ដ៏​ធំ​នៃ​មុខ​ទំនិញ​ជាច្រើន​ប្រភេទ មាន​ចាប់​ពី​សាច់ជ្រូក សាច់-មាន់ ស៊ុត បន្លែ និង​ផលិតផល​សម្រេច​ជាច្រើន​ទៀត។

លោក សែត បូរី អនុប្រធាន​ការិយាល័យ អាជីវកម្ម CP Fresh Mart នៃ​ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំ​សាខា​មាន ប្រសាសន៍​ថា ក្រុមហ៊ុន CP ខេមបូឌា បាន​យកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ចូលរួម​ពង្រីក​អាជីវកម្ម CP Fresh Mart ឱ្យមាន​ភាព​រីកចម្រើន​ដើម្បី​ឆ្លើយតប​តាម​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក​និង ផ្តល់ នូវ​ផលិតផល​ដែល​មាន​ស្តង់ដា។

​លោក សែត បូរី អនុប្រធាន​​ការិយាល័យ​អាជីវកម្ម CP Fresh Mart​។

«បច្ចប្បន្ន​នេះ​ក្រុមហ៊ុន​ស៊ីភី បាន​ពង្រីក​អាជីវកម្ម CP Fresh Mart ២ សាខា​រួចមក​ហើយ​ដោយ​សាខា​ទី ១​ នៅ​ខេត្តសៀមរាប និង​សាខា​ទី​២ នៅ​ខេត្ត​បាត់ដំបង​ដោយ​មាន​គោល​បំណង​សំខាន់ៗ​ជាច្រើន​ ដូច ជា​ផ្តោត​ទៅ​លើ​ការ​ផ្គត់ផ្គង់ ​និង​ចែកចាយ​ផលិតផល​ទាំងអស់​របស់​ ស៊ីភី ទាំង​បោះ​ដុំ​ និង​លក់រាយ ផ្តល់​នូវ​ផលិតផល​គ្រប់​ប្រភេទ​របស់ប្រ៊េន CP ដែលមាន​គុណភាព​ល្អ​ជូន​អតិថិជន​ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ពាក្យ​ស្លោក​មួយ​ឃ្លា​ថា៖ "កាល​បើ​យើង​បរិភោគ​នៅ​អាហារ​ដ៏ល្អ យើង​នឹង​ទទួលបាន​នូវ​គុណភាព​ជីវិត​ដ៏​ល្អ" និង​លើស​ពី​នេះ​ទៅ​ទៀត​ដើម្បី​ផ្តល់នូវ​​សេវាកម្ម​ដ៏​ល្អ​ក្នុង​ការ​ចែកចាយ​ជូន​ដល់​អតិថិជន ដើម្បី​ទទួល​នូវ​ផលិតផល​ល្អ និង​តម្លៃ​ដូច​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា»។

លោក​បន្ថែម​ថា៖ «យើង​ទទួល បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន​របស់​យើង ហើយ​ក្រុមហ៊ុន ស៊ីភី ខេមបូឌា គ្រោង​នឹង​ពង្រីក​ហាង Fresh Mart របស់​ខ្លួន​ទៅ​កាន់​ខេត្ត​ផ្សេង​ទៀត​នា​ពេល​អនាគត»។

អាជីវកម្ម​ក្រុមហ៊ុន ស៊ីភី ខេមបូឌា គឺ​អនុលោម​តាម​ចក្ខុវិស័យ​អាជីវកម្ម​របស់​ក្រុមហ៊ុន​គឺ «ផ្ទះបាយ​ពិភពលោក» ដោយ​ផ្តោតលើ​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ដែល​ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការ​អភិវឌ្ឍ​នៅ​ក្នុង​ស្រុក ជីវភាព​រស់នៅ និង​បរិស្ថាន​។

នៅ​ឆ្នាំ​ ២០២០ ក្រុមហ៊ុន​បាន​ពង្រីក​អាជីវកម្ម​លក់រាយ​ម្ហូប​អាហារ ខណៈ​ហាង​លក់រាយ​អាហារ​ទំនើប​កំពុង​កើនឡើង ដោយសារ​តែ​ការ​ផ្លាស់ប្តូរ​របៀប​រស់​នៅ​របស់​អតិថិជន ដែល​ចូល​ចិត្ត​ទិញ​ទំនិញ​នៅ​ក្នុង​ហាង​ដែល​មាន​បរិយាកាស​មាន​ផាសុកភាព ​និង​មាន​អនាម័យ។

ផលិតផល​ត្រូវ​បាន​រៀបចំ​យ៉ាង​ស្អាត​នៅ​គ្រប់​សាខា CP Fresh Mart។

អតិថិជន​ហាង Fresh Mart របស់​ក្រុមហ៊ុន​ ស៊ីភី អាច​ជ្រើសរើស​ផលិតផល​គុណភាព​ខ្ពស់ ស្តង់ដា​អនាម័យ​ខ្ពស់​ផលិត​នៅ​ប្រទេស ថៃ និង កម្ពុជា ដោយ​ប្រើ​សារធាតុ​គីមី​តិចតួច​បំផុត។ ហាង​ទាំង ២ សាខា​នេះ​មាន​លក់​អាហារ​សម្រេច​ជាច្រើន​ប្រភេទ ដូចជា ហតដក ស្បាកេតទី ឬម៉ាក​ស៊ីភី ជាដើម។

ថ្មីៗនេះ ក្រុមហ៊ុន​ ស៊ីភី បាន​ចុះទៅ​សម្ភាស​អតិថិជន​របស់​ហាង CP Fresh Mart ផ្ទាល់​នៅ​សាខា​ខេត្ត​បាត់ដំបង ឈ្មោះ ប៉ុក សុភ័ណ ដែលជា​ស្ត្រី​មេផ្ទះ ដោយ​អ្នកស្រី​បាន​លើក​ឡើង​ថា៖ «គាត់​ចូលចិត្ត​ចូល​ទិញ​ទំនិញ​ក្នុង​ហាង CP Fresh Mart ណាស់ ដោយ​គាត់​យល់​ឃើញ​ថា គ្រប់​ផលិតផល​របស់​ហាង CP Fresh Mart មាន​ភាពស្រស់ៗ​ល្អ គុណភាព​ល្អ អនាម័យ​ខ្ពស់ និង​តម្លៃ​សមរម្យ ជាពិសេស​ក្នុង​ហាង​មាន​ការ​រៀបចំ​ផលិតផល​មាន​សណ្ដាប់ធ្នាប់​ល្អ ងាយស្រួល​ដើរ​មើល ​និង​ងាយ​ស្រួល​ជ្រើស​រើស ចំណែក​ឯ​បុគ្គលិក​វិញ​ មាន ​ភាព​រួសរាយ»។

ដូច​ច្នេះ​ដើម្បី​ទទួល បាន​នៅ​សេវាកម្ម​ល្អ​និង​ផលិតផល​គុណភាព​ខ្ពស់ ហាង CP Fresh Mart ជា​ជម្រើស​ដ៏​ល្អ សម្រាប់​អតិថិជន​ដែល​ជា​ស្ត្រី​មេផ្ទះ ហាង​អាហារ មេ​ចុងភៅ ភោជនីយដ្ឋាន សណ្ឋាគារ​ជាដើម។ លើសពីនេះ​ទៅ​ទៀត​ហាង CP Fresh Mart ផ្តល់​នូវ​សេវាកម្ម​ដ៏​ល្អ​ក្នុង​ការ​ចែកចាយ​ផលិតផល​ទាំង​ការ​បោះដុំ និង​លក់រាយ​ដើម្បីឲ្យ​គ្រប់​អតិថិជន​ទទួល​នូវ​​ផលិតផល​ល្អ និង​តម្លៃ​ដូច​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​៕

CP Fresh Mart ​បើក​​ដំណើរការ​ដំបូង​​​គេ​​នៅ​​ខេត្ត​សៀមរាប ​ក្នុង​ឆ្នាំ ២០២០។

សម្រាប់​អតិថិជន​ដែលមាន​ចំណាប់​អារម្មណ៍​អាច​ទាក់ទង​មក​កាន់​យើង​ខ្ញុំ​ តាមរយៈ QR