ទីក្រុងហុងកុង​៖ ​តម្លៃ​ភាគហ៊ុន​ និង​តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​ជាថ្មី​ម្ដងទៀត​កាលពី​ថ្ងៃ​អង្គារ​ បន្ទាប់ពី​ប្រធាន​ក្រុមហ៊ុន​ Moderna ​បាន​ព្រមាន​ថា​វ៉ាក់សាំង​ការពារ​មេរោគ​បច្ចុប្បន្ន​អាចមាន​ប្រសិទ្ធភាព​តិចតួច​ក្នុង​ការទប់ស្កាត់​វីរុស​អូមីក្រុង​វ៉ារ្យ៉ង់​ដោយ​បង្ក​ឲ្យ​មាន​ការបារម្ភ​ថា​ប្រទេស​នានា​អាច​ត្រូវបាន​បង្ខំ​ឲ្យ​ធ្លាក់ចុះ​ចូល​ទៅក្នុង​ការបិទខ្ទប់​ដែល​រង​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​។

តម្លៃ​ភាគហ៊ុន​ភាគច្រើន​បាន​កើនឡើង​ បន្ទាប់ពី​ការលក់​ចេញ​រយៈពេល​ ២ ​ថ្ងៃ​មកនេះ​ ប៉ុន្តែ​ដោយសារ​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​អំពី​វីរុស​វ៉ារ្យង់​ថ្មី​នេះ​ដែល​ក្រុម​អ្នកសង្កេតការណ៍​មួយចំនួន​បាន​ឲ្យ​ដឹងថា​មាន​មនុស្ស​រាប់ពាន់​លាន​នាក់​ត្រូវបាន​ចាក់​វ៉ាក់សាំង​រួច​ក៏ដោយ​ក៏​អាច​នឹង​ប៉ះពាល់​ផងដែរ​។

ប៉ុន្តែ​ការអត្ថាធិប្បាយ​របស់លោក​ Stephane Bancel ​នៅក្នុង​បទសម្ភាស​មួយ​ជាមួយ​កាសែត​ Financial Times បាន​បង្ក​ការបារម្ភ​យ៉ាងខ្លាំង​នៅលើ​ទីផ្សារ​ភាគហ៊ុន​ជាថ្មី​ម្តងទៀត​ ខណៈ​ដែល​លោក​បាន​ឲ្យ​ថា​បរិមាណ​នៃ​ការវិវត្ត​កម្រិត​ខ្ពស់​របស់​វីរុស​អូមីក្រុង និង​ការរីករាលដាល​យ៉ាង​ឆាប់រហ័ស​របស់​វីរុស​នេះ​នៅ​អាហ្វ្រិក​ខាងត្បូង​បានបង្ហាញ​ថា​ការចាក់​វ៉ាក់សាំង​នៅពេល​បច្ចុប្បន្ន នឹង​ចាំបាច់​ត្រូវការ​កែប្រែ​តិចតួច​។

តម្លៃ​ភាគហ៊ុន​នៅ​ផ្សារហ៊ុន​ក្រុង​តូក្យូ​ហុងកុង​សិង្ហបុរី​បាងកក​ និង​ហ្សាការតា​បាន​ធ្លាក់ចុះ​ជាង​ ១ ​ភាគរយ​ ខណៈ​តម្លៃ​ផ្សារហ៊ុន​សេអ៊ូល​បាន​ធ្លាក់ចុះ​ជាង​ ២ ​ភាគរយ​។

តម្លៃ​ភាគហ៊ុន​នៅ​ផ្សារហ៊ុន​ទីក្រុង​ឡុងដ៍​ប៉ារីស​ និង​ហ្វ្រេងហ្វឺត​មាន​ឱនភាព និង​តម្លៃ​ក្នុង​កិច្ចសន្យា​នៅ​ផ្សារហ៊ុន​ញូវយ៉ក​ក៏​ធ្លាក់ចុះ​កាន់តែ​ទាប​ផងដែរ​។

ផ្សារហ៊ុន ស៊ីដនីវែរលីងតុន ​និង​តៃប៉ិ​បាន​បិទ​ការជួញដូរ​ក្នុងតម្លៃ​កាន់តែ​ខ្ពស់​មុនពេល​បទ​សម្ភាស​នេះ​ត្រូវបាន​ចុះផ្សាយ​។

ការលក់​ក៏បាន​រីករាលដាល​ដល់​ទីផ្សារ​ប្រេង​ដែល​តម្លៃ​ក្នុង​កិច្ចសន្យា​សំខាន់​ទាំង​ ២ ​បាន​ធ្លាក់ចុះ​ជាង​ ៣ ​ភាគរយ​ បន្ទាប់ពី​ការស្ទុះ​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​ពី​ការធ្លាក់ចុះ​កាលពី​ថ្ងៃ​សុក្រ​ជាង​ ១០ ​ភាគរយ ​ខណៈ​ដែល​ការភ័យខ្លាច​នៃ​តម្រូវការ​បាន​ស្ទុះ​ងើបឡើង​វិញ​។

ក្រុមហ៊ុន​ដែល​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ដោយ​ក្រុមហ៊ុន​ Cathay Pacific ខាតបង់​ច្រើនជាង​ ៤ ​ភាគរយ​នៅ​ផ្សារហ៊ុន ហុងកុង​ដោយ​ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​ការរឹតបន្តឹង​ថ្មីៗ​លើ​ការធ្វើដំណើរ​ទៅកាន់​ទីក្រុង​មួយ​នេះហើយ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Singapore Airlines ​បាន​ធ្លាក់ចុះ​ជាង​ ១ ​ភាគរយ​ផងដែរ​។

លោក​ Kelvin Wong នៅ​ក្រុមហ៊ុន​ CMC Markets បាន​ឲ្យ​ដឹងថា​៖ «​ព័ត៌មាន​អំពី​វីរុស​វ៉ារ្យ៉ង់​អូមីក្រុង​មាន​លក្ខណៈ​ស្រពេចស្រពិល​ថា តើ​រោគសញ្ញា​របស់​វា​នឹងមាន​សភាព​ធ្ងន់ធ្ងរ​ប៉ុនណា ហើយ​ថា តើ​វា​អាច​រីករាលដាល​បាន​យ៉ាងណា​នោះ​ក៏​មិនទាន់​ដឹង​ដែរ​ក៏ដូចជា​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​បច្ចុប្បន្ន​ផងដែរ​" ។

លោក​ថ្លែងថា​៖ «​ខ្ញុំ​រំពឹងថា​នឹងមាន​ហានិភ័យ​ធ្លាក់ចុះ​បន្ថែមទៀត ក្នុង​អំឡុងពេល​ ២-៣ ​សប្តាហ៍​បន្ទាប់ ​លុះត្រា​តែមាន​ភាពច្បាស់លាស់​បន្ថែមទៀត​អំពី​សម្ពាធ​របស់​វីរុស​វ៉ារ្យ៉ង់អូមីក្រុង​»៕LA