ទីក្រុងហាណូយៈ ទីក្រុង​ហាណូយ​​​បាន​ដាក់ចេញ​​ផែនការ​​​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​​​ផលិត​ផល​​ឧស្សាហកម្ម​​សំខាន់ ​(KIP) នៅ​ឆ្នាំ ​២០២២ ដោយ​​​​រំពឹង​​​​ថា​មាន​ផលិត​ផល​ពី​ ៣០​ ទៅ​

៣៥ ​​​ប្រភេទ ​ដើម្បី​​ទទួល​បាន​ការ​ទទួលស្គាល់​​។

អាជ្ញាធរ​ទីក្រុង​ហាណូយ​ក៏កំពុង​ធ្វើ​ការងារ​​ដើម្បី​ធានា​​​​​ក្រុមហ៊ុន​​ដែល​ផលិត​​​​​​ផលិតផល​​ KIPs ​នឹង​ទទួល​បាន​​ផល​ប្រយោជន៍​​​ពី​ការគោល​នយោបាយ​គាំទ្រ​​​​របស់​រដ្ឋាភិបាល​ ហើយ​ក្រុមហ៊ុន​​ទាំង​នោះ​នឹង​ជំរុញ​​តម្លៃ​ផលិត​កម្ម​​របស់​ពួក​គេ​​​កើន​ឡើង​​ចន្លោះ ​១០-​១២​ ភាគ​រយ​ធៀប​​​ឆ្នាំ​​​ ២០២១ ហើយរួមចំណែក​​ ៣៥ ​ទៅ​ ៤០ ​​ភាគរយ​​នៃ​​ផលិត​កម្ម​​​ឧស្សាហកម្ម​​សរុប​របស់​ទីក្រុង ហើយ ​១៥ ​ភាគរយ​​នៃ​​ការ​នាំ​ចេញ​​សរុប។

​ទីក្រុងហាណូយ​កំពុង​​​ដាក់​ចេញវិធានការ​ ៦​​ ដូច​ជា ធ្វើ​ឱ្យ​ប្រសើរឡើង​​​នូវ​បរិយាកាស​ធុរកិច្ច​​សម្រាប់​ក្រុមហ៊ុនផលិត​ ​​​KIP ​គាំទ្រ​​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ដល់​ក្រុមហ៊ុនផលិត​ KIP អភិវឌ្ឍធនធាន​មនុស្ស ​ជ្រើស​រើស​​​និង​​ផ្តល់​កិត្តិយស​​ក្រុមហ៊ុន​ផលិត ​KIP ​លើក​កម្ពស់​​ពាណិជ្ជកម្ម​​និង​​ការ​វិនិយោគ​ ហើយ ​​ដាក់ចេញ​គោល​នយោបាយ​​គាំទ្រ​​​។​

កាល​ពី​ពេល​មុន ​​ទីក្រុង​ហាណូយ​​បាន​ផ្តល់​កិត្តិយស​​​ដល់​ផលិត​ផល​​ ២៦ ​​​ប្រភេទ​​ ជា​ផលិត​ផល​​ឧស្សាហកម្ម​​​​សំខាន់​ក្នុង​ឆ្នាំ​ ២០២០ ហើយ ផលិត​​ផល​ ៤៦​​​​ ប្រភេទ​​នៅឆ្នាំ​នេះ។ រហូត​ដល់​ពេល​នេះ​ ​ទីក្រុងហាណូយ​​បាន​ទទួលស្គាល់​​​ផលិត​ផល​ ១៦៣ ​ប្រភេទ​​​ពី​​ក្រុមហ៊ុន​ ១០៧ ​បន្ទាប់​ពី​រយៈពេល ​៤ ​ឆ្នាំ ​ពី​ឆ្នាំ​ ២០១៨ ​ដល់​ឆ្នាំ​ ២០២១។ សម្រាប់​រយៈពេល​ ២០២១-​២០២៥, ​អាជ្ញាធរ​​ក្រុង​​​មាន​បំណង​​​​​​ទទួលស្គាល់​​​ផលិត​ផល​ពី​ ១៥០ ​ទៅ​ ១៨០ ​​ប្រភេទ​​ជា​ផលិត​ផល​ឧស្សាហកម្ម​​​សំខាន់​។

អាជ្ញាធរ​ទីក្រុង​ហាណូយ​សង្ឃឹម​ថា ការ​ទទួលស្គាល់​​​ KIP នឹង​បន្ថែម​​​តម្លៃ​​​ដល់​ឈ្មោះយីហោ ​ដែល​អនុញ្ញាត​ឱ្យ​​​ពួកគេ​​ដើម្បី​​​ទទួលបាន​តម្លៃ​កាន់តែ​ប្រសើរ ​ចំពេល​​​​ការ​រីករាល​ដាល​ជំងឺ ហើយ​​​បង្កើត​​លក្ខខណ្ឌ​​គាំទ្រ​សម្រាប់​ការ​អភិវឌ្ឍ។

​ទន្ទឹម​នឹង​នោះ​ដែរ ឧបសម្ព័ន្ធ​ផលិត​កម្ម​​ឧស្សាហកម្ម​​របស់ទីក្រុង​ហាណូយ​​ក្នុង​ខែ​វិច្ឆិកា​ កើន​ឡើង​​ ៤,៨​​ ភាគរយ​​ធៀប​ខែ​តុលា​ និង ៧,១​​ ភាគរយ​​ ប្រៀបធៀប​​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពីឆ្នាំ​មុន៕ VNS-ANN/RR