ទីក្រុងប៉េកាំងៈ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ចិន​មួយ​ផ្សេងទៀត​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​បាន​ខកខាន​ទូទាត់​លើ​មូលបត្រ​បំណុល​ធំៗ ដោយ​លើកឡើង​នូវ​បញ្ហា​សន្ទនីយភាព ចំ​ពេល​ដែល​រដ្ឋាភិបាល​បង្ក្រាប​លើ​វិស័យ​ដែល​ផ្ទុក​ដោយ​បំណុល​។

ឧស្សាហកម្ម​អចលនទ្រព្យ​ចិន ដែល​ជា​វិស័យ​ជំរុញ​កំណើន​សំខាន់​ក្នុង​ប្រទេស​ចិន​ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ ២ បាន​ស្រុតចុះ​ក្នុង​ប៉ុន្មាន​ខែ​នេះ បន្ទាប់ពី​ទីក្រុង​ប៉េកាំង​រឹតបន្តឹង​ច្បាប់​ទិញ​លំនៅឋាន និង​ដាក់ចេញ​នូវ​ការបង្ក្រាប​ផ្លូវច្បាប់​លើ​ការរំពឹងទុក​។

ការសម្រេច​នេះ​បាន​បង្កើត​នូវ​បញ្ហា​ឈឺក្បាល​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​សំខាន់ៗ មានដូចជា ក្រុមហ៊ុន Evergrande ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​បំផុត​ទី​ ២ ​របស់​ប្រទេស​ចិន​ដែល​ផ្អែក​តាម​ចំនួន ដែល​ត្រូវបាន​ទាញ​ទម្លាក់​ដោយ​បំណុល​រាប់ពាន់​លាន​ដុល្លារ​។

នៅ​ថ្ងៃ​ចន្ទ ក្រុមហ៊ុន Sunshine 100 China Holdings ដែល​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ហុងកុង បាន​និយាយថា ខ្លួន​បាន​ខកខាន​បង់​ការប្រាក់​ដែលមាន​តម្លៃ​ ១៧៩ ​លាន​ដុល្លារ​ដែល​បានកំណត់​ត្រឹម​ថ្ងៃអាទិត្យ​លើ​មូលបត្រ​បំណុល​ ១០,៥ ​ភាគរយ​។

ក្រុមហ៊ុន​បាន​និយាយ​នៅក្នុង​ឯកសារ​បញ្ជូន​ទៅ​ផ្សារមូលបត្រ​មួយ​ថា ការខកខាន​គឺ​ដោយសារ​តែ «​បញ្ហា​សាច់ប្រាក់​ដែល​កើតចេញពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ​កត្តា​មួយចំនួន​រួមទាំង​បរិយាកាស​ម៉ាក្រូសេដ្ឋកិច្ច និង​ឧស្សាហកម្ម​អចលនទ្រព្យ​»​។

ក្រុមហ៊ុន Sunshine 100 បាន​តស៊ូ​ម្តង​ហើយ​ម្តងទៀត​ ដើម្បី​បំពេញ​កាតព្វកិច្ច​បំណុល​នៅ​ឆ្នាំនេះ ហើយ​ក៏បាន​ខកខាន​លើ​ការទូទាត់​បំណុល​ក្នុង​ខែសីហា​ដែរ​។

Evergrande ​ដែល​កំពុង​លង់​ក្នុង​បំណុល​ ៣០០ ​ពាន់​លាន​ដុល្លារ រហូត​មក​ដល់​ពេលនេះ​បាន​គ្រប់គ្រង​ ដើម្បី​គេច​ពី​ការខកខាន ប៉ុន្តែ​ក្រុមហ៊ុន​មាន​បណ្ណ​បំណុល​ប្រាក់​ដុល្លារ​ ដែល​មាន​តម្លៃ ៨២,៥ ​លាន​ដុល្លារ​សរុប​ដល់កំណត់​នៅ​ថ្ងៃ​ចន្ទ នៅពេល​រយៈពេល​អនុគ្រោះ​រយៈពេល​ ៣០ ​ថ្ងៃ​ត្រូវ​បញ្ចប់​។ នេះ​បើ​យោងតាម Bloomberg៕ RR