ស្រប​ពេល​ដែល​តម្រូវការ​ទីផ្សារ​កំពុង​កើនឡើង វីងម៉ល​បាន​ពង្រីក​សេវាកម្ម​របស់ខ្លួន​ទៅកាន់​ខេត្ត បាត់ដំបង ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ចាម ដោយ​អនុញ្ញាតឱ្យ​អតិថិជន​អាច​បញ្ជា​ទិញ​អាហារ គ្រឿងទេស និង​ទំនិញប្រើប្រាស់​ពី​ទូរស័ព្ទ​របស់​ពួកគេ​។ អតិថិជន​ទាំងអស់​ដែល​ស្ថិតនៅ​ខេត្ត​ទាំងនេះ ឥឡូវនេះ​អាច​ធ្វើការ​កុម្ម៉ង់​ទិញ​ពី​ហាង​ជាច្រើន​ជាមួយ​ការដឹកជញ្ជូន​យ៉ាង​ឆាប់រហ័ស និង​មិន​អស់ថ្លៃ​សេវា​។

លោក ហាសហ៊ីម អាលកាហ្វ ដែលជា​នាយក​គ្រប់គ្រង​ទូទាត់ អាជីវកម្ម​អេឡិចត្រូនិក​នៃ​វីង​បាន​មានប្រសាសន៍​ថា​៖ «​ការបើក​ដំណើរការ​នៅក្នុង​ខេត្ត​ថ្មី​ទាំង​ ៣ ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការផ្តល់​ភាពងាយស្រួល​ក្នុង​ការទទួល​បាន​ទំនិញ និង​ផលិតផល​ជាច្រើន​ប្រភេទ​ជា​រៀងរាល់ថ្ងៃ​ទៅដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​។ អ្វីដែល​ពួកគេ​ត្រូវការ គឺមាន​នៅក្នុង​កម្មវិធី​ស្មាតហ្វូន​ក្នុង​ទូរស័ព្ទ​របស់​ពួកគេ​ប៉ុណ្ណោះ​»​។

ដើម្បី​ធ្វើការ​កុម្ម៉ង់ អតិថិជន​គ្រាន់តែ​ចូលទៅក្នុង​កម្មវិធី​ស្មាតហ្វូនវីង រួច​ចុច​ពាក្យ​ «​វីងម៉ល​» ​បន្ទាប់មក​ពួកគេ​អាច​ស្វែងរក​ទំនិញ និង​បញ្ជា​ទិញ​ពី​ហាង​រាប់ពាន់​។

បន្ទាប់ពី​ធ្វើការ​បញ្ជាទិញ​រួច អតិថិជន​នឹង​អាច​ទទួលបាន​អាហារ ឬ​ផលិតផល​ដែល​ខ្លួន​ចូលចិត្ត ហើយ​វា​នឹង​ត្រូវបាន​ដឹកជញ្ជូន​ទៅដល់​ទីតាំង​របស់​ពួកគេ​តែម្តង​។ ដើម្បី​ជួយ​ដល់​សហគមន៍ វីងម៉ល​ផ្តល់ជូន​ប្រូម៉ូកូដ​បញ្ចុះតម្លៃ​រហូត​ដល់​ទៅ​ចំនួន ៥០ ០០០ ព្រមទាំង​ផ្តល់​ការដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​ដល់​អតិថិជន​ទៀតផង​។

លោក ហាសហ៊ីម អាលកាហ្វ បានបញ្ជាក់​បន្ថែមទៀត​ថា​៖ «​ដោយសារ​ការទិញ​ទំនិញ​តាម​អ៊ីនធឺណិត​ជា​និន្នាការ​ថ្មី​នៅ​កម្ពុជា យើង​បាន​កំពុង​ព្យាយាម​អភិវឌ្ឍ​សេវា​ដឹកជញ្ជូន​ប្រកប​ដោយ​ភាពងាយស្រួល រលូន និង​មាន​សុវត្ថិភាព​សម្រាប់​សហគមន៍​យើង​។ យើង​បាន​សហការ​ជាមួយ​ហាង​ដៃគូ​ក្នុង​តំបន់​ជាច្រើន ដើម្បី​ធានាថា វីងម៉ល គឺជា​បណ្តុំ​ផលិតផល​ដ៏សម្បូរបែប និង​អាច​ផ្តល់​ឱកាស​រកប្រាក់​ចំណូល​ដល់​អ្នក​ដឹកជញ្ជូន​របស់​ពួកយើង​រាប់រយ​នាក់​»​។

ចាប់តាំងពី​បើក​ដំណើរការ​មក វីងម៉ល ​បានដាក់​បញ្ចូល​នូវ​ហាង​កំពុង​ពេញនិយម​ជាច្រើន​នៅ​រាជធានី-ភ្នំពេញ ខេត្ត​សៀមរាប ខេត្ត​បាត់ដំបង ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ចាម ដែល​ហាង​ទាំងនោះ​មាន​លក់​អាហារ​គ្រប់​ប្រភេទ ភេសជ្ជៈ គ្រឿងទេស សម្លៀកបំពាក់ គ្រឿង​អេឡិចត្រូនិក របស់របរ​ទារក ផលិតផល​សម្រស់ និង​សុខភាព ព្រមទាំង​ផលិតផល​ជាច្រើន​ផ្សេងទៀត​។

ជាមួយ​នឹង វីងម៉ល អតិថិជន​អាច​តាមដាន​ការបញ្ជាទិញ​របស់​ពួកគេ​នៅលើ​ទូរស័ព្ទ​ស្មាតហ្វូន និង​អាច​ទូទាត់​ប្រាក់​បាន​យ៉ាង​ងាយស្រួល​ជាមួយ​កម្មវិធី​ស្មាតហ្វូន​វីង​ដោយ​មិនចាំបាច់​កាន់​សាច់ប្រាក់​នោះឡើយ​។

សម្រាប់​អតិថិជន​ដែល​មិនទាន់​មាន​កម្មវិធី​ស្មាតហ្វូន​វីង ពួកគេ​អាច​ទាញយក​កម្មវិធី​ស្មាតហ្វូន​វីង និង​ចុះឈ្មោះ​គណនី​ដោយ​ខ្លួនឯង​បាន​យ៉ាង​ឆាប់រហ័ស​។

ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ពី​ការបញ្ចុះតម្លៃ និង​ការផ្តល់ជូន​ប្រចាំថ្ងៃ អតិថិជន​នៅក្នុង​ខេត្ត​បាត់ដំបង​អាច​ចុះឈ្មោះ​ប្រើប្រាស់​បណ្តាញ Telegram របស់ WingMall Battambang តាមរយៈ​តំណ​ភ្ជាប់ https://t.me/WingMallBTB​។ សម្រាប់​អតិថិជន​នៅ​ខេត្ត​ព្រះសីហនុ​អាច​ប្រើ​តំណ https://t.me/WingMallSHV ហើយ​អ្នក​ដែល​ស្ថិតនៅ​ខេត្តកំពង់ចាម​អាច​ចូលទៅក្នុង​តំណ​ https://t.me/WingMallKPC​។

សម្រាប់​អាជីវករ​ដែល​កំពុង​ស្វែងរក​បណ្តាញ​លក់​ផលិតផល​ ដើម្បី​បម្រើ​សហគមន៍ ពួកគេ​អាចទាក់ទង វីងម៉ល តាមរយៈ​លេខ៖ +(855) – 078 311 311៕