បច្ចុប្បន្ន​អាជីវកម្ម​បើកហាង​កាហ្វេ​គឺជា​អាជីវកម្ម​មួយ​ដែល​ទទួលបាន​ការពេញនិយម​ពី​ប្រជាជន​កម្ពុជា​យ៉ាងខ្លាំង តែ​ការបើក​ជា​អាជីវកម្ម​ហាង​កាហ្វេ​មិនមែន​ជា​រឿង​ងាយស្រួល​នោះទេ ពីព្រោះ​ត្រូវ​ដំណើរការ​ក៏ដូចជា ចំណាយ​ដើមទុន​ជាច្រើន​ក្នុង​ការបើកហាង ។ ជាមួយ​នោះ​ផងដែរ អាជីវកម្ម​ ស្តារ៍ខហ្វហ្វី (Star Coffee) គឺជា​អាជីវកម្ម​មួយ​របស់​ក្រុមហ៊ុន​ ស៊ីភី ខេមបូឌា ដែលជា​ជម្រើស​មួយ​ សម្រាប់​អ្នក​ដែល​ចង់​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ ដោយ​អាជីវកម្ម​ ស្តារ៍ខហ្វហ្វី ជា​ប្រភេទ​អាជីវកម្ម​ហ្វ្រេនឆាយ​ដែល​ខាង​ក្រុមហ៊ុន​ ស៊ីភីខេមបូឌា មាន​ការយកចិត្ត​ទុកដាក់​ក៏ដូចជា ជួយ​លើ​ការតុបតែង​ហាង​បង្រៀន​ពី​ការឆុង​កាហ្វេ និង​ជួយ​ប្រឹក្សា​រឿង​ទីផ្សារ ហើយ​លើស ពីនេះ​អ្នក​ដែល​គ្មាន​បទពិសោធ​​ក្នុង​ការឆុង​កាហ្វេ​ក៏​អាច​ចូល​ជា​ដៃគូ​សហការ​ជាមួយ​អាជីវកម្ម ហ្វ្រេនឆាយ​ស្តារ៍ខហ្វហ្វី បានដែរ​។

លោក គីទីស័ក្តិ រុងរឿង

លោកអ្នក​បានដឹង និង​ស្គាល់​ហើយ​ថា ក្រុមហ៊ុន CPF ជា​ក្រុមហ៊ុន​ខ្នាត​ធំ​មួយ​ដែល​ប្រតិបត្តិការ​អាជីវកម្ម​កសិឧស្សាហកម្ម និង​ចំណីអាហារ​នៅ​ប្រទេស​ថៃ​ក៏​ដូចជា​បណ្តា​ប្រទេស​ជាច្រើន​ទៀត ស្ថិតក្រោម​ចក្ខុវិស័យ​ «​ផ្ទះបាយ​ពិភពលោក​» ប្រកប​ដោយ​និរន្តរភាព ដែល​ផ្តោត​សំខាន់​ទៅលើ​ការប្រតិបត្តិ​អាជីវកម្ម ចំណី​សត្វ (Feed) ការចិញ្ចឹម​សត្វ (Farm) ចំណីអាហារ​ (Food )​និង​ការចែកចាយ​ផលិតផល​ទាំង​ការបោះ​ដុំ និង​លក់រាយ​ (Retail) ​ដោយ​ឈរ​​លើ​មូលដ្ឋានគ្រឹះ​ដោយ​ការទទួល​ខុសត្រូវ​ចំពោះ​គុណភាព សុវត្ថិភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​អាជីវកម្ម​ទាំងនោះ​គ្របដណ្តប់​លើ​វិស័យ​ជាច្រើន​។ ក្នុង​នោះ​ផងដែរ​អាជីវកម្ម ហ្វ្រេនឆាយស្តារ៍ខហ្វហ្វី ជា​អាជីវកម្ម​ដ៏សំខាន់​មួយ​របស់ CPF ដែល​បាន​ដំណើរការ និង​មាន​ការរីកចម្រើន​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ថៃ និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។ ដោយឡែក​អាជីវកម្ម ហ្វ្រេនឆាយស្តារ៍ខហ្វហ្វី បាន​ពង្រីក​ខ្លួន​មកដល់​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​ ២០១៩ មក​ម្ល៉េះ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ និង​ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។

សម្រាប់​អាជីវកម្ម​ហ្វ្រេនឆាយស្តារ៍ខហ្វហ្វី ក្រុមហ៊ុន​ ស៊ីភីខេមបូឌា បាន​និង​កំពុង​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ដោយ​សព្វថ្ងៃ​អាជីវកម្ម​មួយ​នេះ​មាន​ការគ្រាំទ្រ​ជាខ្លាំង​ពី​បណ្តា​អតិថិជន​នៅ​ទូទាំងប្រទេស​កម្ពុជា​។

លោក គីទីស័ក្តិ រុងរឿង ប្រធាន​ចាត់ការ​ទូទៅ អាជីវកម្ម​ស្តារ៍ខហ្វហ្វី នៃ​ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​​ថា ក្រុមហ៊ុន CP ខេមបូឌា បាន​យកចិត្ត​ទុក​យ៉ាងខ្លាំង​ក្នុង​ការចូលរួម​ពង្រីក​អាជីវកម្ម​ស្តារ៍ខហ្វហ្វី ឱ្យ​​មាន​ការរីកចម្រើន​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ដោយ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ ស៊ីភី ​បាន​ពង្រីក​អាជីវកម្ម ស្តារ៍ខហ្វហ្វី ​ចំនួន ១០ ​សាខា រួចមកហើយ​នៅក្នុង​ក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​ប្រទេស​កម្ពុជា ដោយ​មាន​គោលបំណង​សំខាន់ៗ គឺ​ផ្តោត​ទៅ​លើ​ការផ្តល់​ផលិត​ផលគុណភាព​ល្អ ស្តង់ដា​អនាម័យ​ខ្ពស់ តម្លៃ​សមរម្យ ជូន​ដល់​អតិថិជន​កម្ពុជា និង​ថែមទាំង​ផ្ដល់​ឱកាស​ក្នុង​ការធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ហ្វ្រេនឆាយ​ផ្ទាល់​ផងដែរ ។ លើសពីនេះ​​ទៅទៀត ការចាប់ផ្តើម​ជា​ដៃគូ​អាជីវកម្ម​ស្តារ៍ខហ្វហ្វី​របស់​ក្រុមហ៊ុន​ស៊ីភីខេមបូឌា «​ចំណាយ​ដើមទុន​តិច ចំណេញ​ច្រើន​» ងាយស្រួល​លក់ និង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ភ្នាក់ងារ​ដែល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន ចុះ​ទៅ​បង្រៀន​ពី​តិចនិក​ក្នុង​ការឆុង​កាហ្វេ និង​ការរៀបចំ​ហាង​ផងដែរ​។

ពេល​ថ្មីៗ​នេះ ខាង​ក្រុមហ៊ុន​ស៊ីភី​បាន​ចុះទៅ​សម្ភាស​ដៃគូ​សហការ​អាជីវកម្ម​ផ្ទាល់ កញ្ញា មី ស៊ាកម៉ី របស់​ហាង​ស្តារ៍ខហ្វហ្វី នៅ​សាខា​ខេត្ត​កំពង់ចាម​ដោយ​អតិថិជន​រូបនេះ​បាន​និយាយថា បានជា​គាត់​ជ្រើស​រើសយក​អាជីវកម្ម​ហ្វ្រេនឆាយស្តារ៍ខហ្វហ្វី ជា​ដៃគូ​សហការ​ ព្រោះ​ហ្វ្រេនឆាយស្តារ៍ខហ្វហ្វី​មាន​ឈ្មោះ​បោះ​សំឡេង​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នោះ​ចំណាយ​ដើមទុន​តិច ចំណេញ​ច្រើន ថែមទាំង​មាន​បុគលិក​ផ្នែក​លក់​ចុះទៅ​ជួយ​ណែនាំ​ពី​ការគ្រប់គ្រង​ហាង របៀប​នៃ​ការឆុង​កាហ្វេ ការរចនា​ហាង និង​ការធ្វើ​ទីផ្សារ​ផងដែរ​»​។

តាម​គោលការណ៍​ប្រកប​ដោយ​និរន្តរភាព​ក្រុមហ៊ុន CP ខេមបូឌា​បាន​យកចិត្ត​ទុក​យ៉ាងខ្លាំង​ក្នុង​ការចូលរួម​បង្កើន​ផលិតផល​ភេសជ្ជៈ​ជាច្រើន​ប្រភេទ​មានដូចជា កាហ្វេ តែ​បៃតង តែ​ក្រូចឆ្មារ សូដា និង​ប្រភេទ​អាហារសម្រន់​ជាច្រើន​ទៀត ដែល​មាន​រសជាតិ​ឆ្ងាញ់ វត្ថុធាតុដើម​មាន​គុណភាព មាន​អនាម័យ សុវត្ថិភាព​ខ្ពស់ តម្លៃ​សមរម្យ និង​សេវាកម្ម​ដឹកជញ្ជូន​តាម​ក្រុមហ៊ុន​ដឹក​ផ្សេងៗ​ជាច្រើន​។ អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ​ទាក់ទង​ទៅនឹង​អាជីវកម្ម ​ហ្វ្រេនឆាយស្តារ៍ខហ្វហ្វី ផ្តោត​លើ​ចំណុច​សំខាន់ៗ​ ៣ នោះ​គឺ​ក្លាយជា​ម្ចាស់​អាជីវកម្ម​ហ្វ្រេនឆាយ​ត្រូវមាន​គុណសម្បត្តិ​អ្វីខ្លះ​? ហេតុអ្វី​បាន​ជា​លោកអ្នក​ត្រូវតែ​ជ្រើសរើស​យក​អាជីវកម្ម​ស្តារ៍ខហ្វហ្វី ជា​ដៃគូ​សហការ​ក្នុង​ការបើក​អាជីវកម្ម​ហ្វ្រេនឆាយ​? តើ​ក្រុមហ៊ុន​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​អ្វីខ្លះ​ទៅកាន់​លោកអ្នក​ដែលជា​ដៃគូ​សហការ​?

ដោយ​នៅ​ពេលអនាគត Star Coffee របស់​ក្រុមហ៊ុន​ ស៊ីភីខេមបូឌា ​មាន​គម្រោង​នឹង​ពង្រីក​អាជីវកម្ម​មួយ​នេះ​បន្ថែម​នៅ​ឆ្នាំ​ខាងមុខ​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​របស់​អតិថិជន​។

ដូច្នេះ​ដើម្បី​ក្លាយជា​ម្ចាស់​ហាង​ផ្ទាល់​ដែលមាន​ប្រាក់ចំណូល​ប្រចាំ​ថ្ងៃ ហ្វ្រេនឆាយ​ស្តារ៍ខហ្វហ្វី ជា​ជម្រើស​ដ៏ល្អ​សម្រាប់​អតិថិជន​ដែល​ទើបនឹង​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​ថ្មី​។ លើសពីនេះ​ផងដែរ ស្តារ៍ខហ្វហ្វី ក៏​មាន​លក់​នូវ​ផលិតផល​ភេសជ្ជៈ​ជាច្រើន​ប្រភេទ​ដូចជា កាហ្វេ តែបៃតង តែ​ក្រូចឆ្មារ សូដា និង​ប្រភេទ​អាហារសម្រន់​ជាច្រើន​មុខ​ទៀត ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ធ្វើការ​ទាក់ទង​តាមរយៈ​លេខ​ទូរស័ព្ទ ០៩៦ ៦៦ ១១១ ៦៦៕