ទីក្រុង​ញូវយ៉កៈ ក្រុមហ៊ុន​អាមេរិក ​MGM Resorts ​បាន​ប្រកាស​កាល​ពីថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​លក់​ប្រតិបត្តិការ​សម្រាប់​សណ្ឋាគារ និងកាស៊ីណូ Mirage ដ៏​ល្បីល្បាញ​នៅ​ឡាស វេហ្គាស(Las Vegas)ទៅ​ឱ្យ​ក្រុមហ៊ុន Hard Rock International ក្នុងតម្លៃ ១,១ ពាន់លានដុល្លារ។

ក្រុមហ៊ុន MGM បានទិញ Mirage ដែល​បាន​បើកនៅឆ្នាំ ១៩៨៩​ ក្នុងឆ្នាំ ២០០០។

ដោយ​មាន​ទីតាំង​នៅ​លើផ្លូវវេ​ហ្គាស ដែល​ជាសរសៃឈាម​ដ៏សំខាន់​នៃការ​កម្សាន្ត​ពេលយប់ និង​ការលេងល្បែងស៊ីសងនៅក្នុងទីក្រុង Sin City សណ្ឋាគារ​នេះ​ត្រូវ​បានគេស្គាល់​ថា​ជា​ភ្នំភ្លើង​សិប្បនិម្មិតនៅ​ច្រកចូល ដែល ​«ផុស» ម្តង​​ហើយ​ម្តងទៀត​ជា​រៀង​រា​ល់​យប់។

នៅ​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រម​ព្រៀង ​MGM Resorts នឹង​រក្សា​សិទ្ធិ​ចំពោះ​ឈ្មោះ ​និងម៉ាក «The Mirage»។ Hard Rock International ដែល​ជា​ក្រុមហ៊ុន​មេ​នៃ​ចង្វាក់ភោជនីយដ្ឋាន ​Hard Rock Cafe ​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឥត​គិត​ថ្លៃ​រយៈពេល​៣ឆ្នាំ ដើម្បី​ដំណើរការ​សណ្ឋាគារ​នេះ ខណៈ​កំពុង​ស្វែង​រក​ឈ្មោះ​ថ្មី​។

កិច្ច​ព្រមព្រៀង​ដែល​ស្ថិត​ក្រោមការ​យល់ព្រម​ពី​បទ​ប្បញ្ញត្តិ រំពឹង​ថា​នឹង​បិទ​នៅ​ពាក់កណ្តាល​​ឆមាស​ទី២ នៃឆ្នាំ ២០២២​។​ នៅពេល​​ដែល​ថ្លៃ​សេវាផ្សេងៗ​ត្រូវ​បាន​កាត់ចេញ វា​គួរតែ​នាំមក​នូវ​ប្រាក់​ចំនួន ៨១៥​ លាន​ដុល្លារ​សម្រាប់ MGM។

Hard Rock ​បាន​​និយាយ​នៅ​ក្នុងសេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​គ្រោង​នឹង​សាងសង់​សណ្ឋាគារ​រាង​ជា​ហ្គីតា ដែល​នឹង​មាន​ទីតាំង​នៅ Las Vegas Strip ​ដ៏ល្បីល្បាញ។

សេចក្តីប្រកាស​ព័ត៌មាន​បាន​បង្ហាញ​ពី​ការ​ព្យាករ​របស់​វិចិត្រករ​អំពី​ហ្គីតា​ពណ៌​ខៀវ​ដែល​មាន​កញ្ចឹងក​ដែល​ត្រូវ​បាន​កាត់​ចេញ​ដោយ​បែងចែក​ជា​ជាន់​នៅ​ពីមុខ ​Mirage។

ក្រុម​​ហ៊ុន​នេះ​​បាន​​សាងសង់​​សណ្ឋាគារ​​មួយ​​ចំនួន ៦៣៨ ​​​បន្ទប់​​រួច​​ហើយ​​ក្នុង​​ទម្រង់​​ជា​​និមិត្ត​សញ្ញា​ហ្គីតា​​យីហោ​​របស់​​ខ្លួន​​ក្នុង​​រដ្ឋ F​lorida៕ AFP/RR