​ការជ្រើសរើស​សាច់​ដែលមាន​គុណភាព ស្រស់ អនាម័យ នឹង​សុ​​វត្ថិ​ភាពជា​កត្តា​សំខាន់​មួយ​ដែល នាំឱ្យ​រាល់​ការ​ចម្អិន​គ្រប់មុខ​ម្ហូប​មាន​រសជាតិ​ឆ្ញា​ញ់ និង​ជួយ​ទ្រទ្រង់​ឱ្យ​សារពាង្គកាយ​មាន​សុខភាព​មាំមួន យ៉ាងណាមិញ​សម្រាប់​ហាង​ ឬ​តូប​ ដែល​លក់​សាច់​ស្រស់​មានគុណ​ភាព អនាម័យ និង​សុវត្ថិភាព​នៅក្នុង​ប្រទេស​កម្ពុជា ​នាពេល​ប​ច្ចុ​​ប្បន្ន​នៅមានកម្រិត​។

ជាមួយ​នោះ​ផងដែរ អាជីវកម្ម​ស៊ី​ភី ហ្វ្រេ​សហ្ស​ប (CP Fresh Shop)​ របស់​ក្រុម​ហ៊ុន​ស៊ី​ភី​ខេ​ម​បូ​ឌា ជា​ប្រភេទ​អាជីវក​ម្ម្រេ​ហ្វ​ន​ឆាយ​ដែល​បើក ឱកាស​ឱ្យ​អ្នក​ដែល​នឹង​ចាប់ផ្តើម​បើក​អាជីវកម្ម​ផ្ទាល់ មានឱកាស​ក្លាយជា​ម្ចាស់​ហាង​ដែល ផ្គត់ផ្គង់​នូវ​ផលិតផល​សាច់​ស្រស់ គុណភាព អនាម័យ និង​សុវត្ថិភាព ដូចជា សាច់ជ្រូក សាច់មាន់ ពងមាន់ និង​ផលិតផល​សម្រេច​រូប​របស់ CP ជាច្រើន​។ លើសពីនេះទៅទៀត​ខាង​ក្រុមហ៊ុន​បាន​យកចិត្តទុកដាក់​ដល់ដៃ​គូ​សហការ​ជាច្រើន​ផងដែរ​ ក្នុង​ការជួយ​រចនា​ហាង បង្រៀន​ពី​ការ​ហាន់ ឬ​កាត់​សាច់ និង​ជួយ​ធ្វើ​ទីផ្សារ​ដើម្បីឱ្យ​អាជីវកម្ម​ដំណើរ​​ការល្អ​។​

លោក ថាថនរ៉ាវ៉ាត់ ផុខិនវ៉ូរាឆូត

​លោកអ្នក​បានដឹង និង​ស្គា​ល់ហើយ​ថា​ក្រុមហ៊ុន CPF ជា​ក្រុមហ៊ុន​ខ្នាត​ធំ​មួយ​ដែល​ប្រតិបត្តិការ​អាជីវ​​កម្ម កសិឧស្សាហកម្ម និង​ចំណី​​អាហារ​នៅ​ប្រទេស​ថៃ ក៏ដូចជា​បណ្តា​ប្រទេស​ជាច្រើន​ទៀត ស្ថិត​​ក្រោម​ចក្ខុវិស័យ​ «​ផ្ទះបាយ​ពិភព​​លោក​» ប្រកបដោយ​និរន្តរភាព ដែល​ផ្តោត​សំខាន់​ទៅលើ​ការ​ប្រតិ​​ប​ត្តិ​អាជីវកម្ម ចំណី​សត្វ (Feed) ការចិញ្ចឹម​សត្វ (Farm ) ចំណី​​អាហារ (Food ) និង​ការ​ចែកចាយ​ផលិតផល​ទាំង​ការបោះ​ដុំ និង​លក់រាយ (Retail) ដោយ​ឈរលើ​មូលដ្ឋានគ្រឹះ​ដោយ​ទទួលខុសត្រូវ​ចំពោះ​គុណភាព សុវត្ថិភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​អាជីវកម្ម​ទាំងនោះ​គ្របដណ្តប់​លើ​វិស័យ​ជាច្រើន​។ ក្នុងនោះ​ផងដែរ​អាជីវក​ម្ម្រេ​ហ្វ​ន​ឆាយ ស៊ី​ភី ហ្វ្រេ​សហ្ស​ប ជា​អាជីវកម្ម​ដ៏​សំខាន់​មួយ​របស់ CPF ដែល​បាន​ដំណើរការ និង​មាន​ការរីក​ចម្រើន​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ថៃ និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដោយឡែក​អាជីវក​ម្ម្រេ​ហ្វ​ន​ឆាយ​ស៊ី​​ភី ហ្វ្រេ​សហ្ស​ប បាន​ពង្រីក​ខ្លួន​មកដល់​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ ២០២០ ​មកម្ល៉េះ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ និង​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ​សម្រាប់​អាជីវកម្ម ហ្វ្រេ​ន​ឆាយ ស៊ី​ភី ហ្វ្រេ​សហ្ស​ប ក្រុមហ៊ុន​ស៊ី​ភី​ខេ​ម​បូ​ឌា បាន​កំពុង និង​ដំណើរការ​នៅ​ប្រ​​ទេស​កម្ពុជា ​ដោយ​សព្វថ្ងៃ​អាជីវកម្ម​មួយ​នេះ​មានការ​គ្រាំទ្រ​ជាខ្លាំង​ពី​បណ្តា​អតិថិជន ទូទាំងប្រទេស​​កម្ពុជា​។​

​លោក ចា​ថន​រ៉ា​វ៉ា​ត់ ផុ​ខិ​ន​វ៉ូ​រា​ឆូត ប្រធាន​ចាត់ការ​ទូទៅ អាជីវកម្ម​ស៊ី​ភី ហ្វ្រេ​សហ្ស​ប​ នៃ​ក្រុមហ៊ុន​ស៊ី​ភី​ខេ​ម​បូ​ឌា ចំកាត់ ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា ក្រុមហ៊ុន CP ខេ​ម​​បូ​ឌា បាន​យកចិត្ត​ទុក​យ៉ាងខ្លាំង​ក្នុងការ​ចូលរួម​ពង្រីក​អាជីវកម្ម​ស៊ី​ភី ហ្វ្រេ​សហ្ស​ប ឱ្យមាន​ការរីកចម្រើន​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ដោយ​បច្ចុប្បន្ននេះ​ ក្រុម​​ហ៊ុន​ស៊ី​ភី​បាន​ពង្រីក​អាជីវកម្ម ស៊ី​ភី ហ្វ្រេ​សហ្ស​ប ចំនួន​ ៥​ សាខា​រួចមកហើយ​នៅក្នុង​ក្រុងភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​កម្ពុជា ដោយមាន​គោលបំណង​សំខាន់ៗ ដូចជា​ផ្តោតទៅលើ​ការផ្តល់​នូវ​សេវាកម្ម​សាច់​ស្រស់ ដែលមាន​គុណភាព​ល្អ ស្តង់ដា​អនាម័យ​ខ្ពស់ និង​តម្លៃ​សមរម្យ ចែកជូន​ដល់​អតិថិជន​កម្ពុជា និង​ផ្ដល់ឱកាស​ក្នុងការ​ធ្វើជា​ម្ចាស់​អាជីវកម្ម ហ្វ្រេ​ន​ឆាយ​ផ្ទាល់ខ្លួន​ផងដែរ​។ លើសពីនេះទៅទៀត ការចាប់ផ្តើម​ជា​ដៃគូ​អាជីវក​ម្ម្រេ​ហ្វ​ន​ឆាយ​ស៊ី​ភី ហ្វ្រេ​សហ្ស​ប របស់​ក្រុមហ៊ុន​ស៊ី​ភី​ខេ​ម​បូ​ឌា «​ចំណាយ​ដើមទុន​ទាប តែ​បង្កើត​ប្រាក់ចំណូល​ខ្ពស់​» ងាយស្រួល​លក់ និង​ទទួល​​បានការ​យកចិត្តទុកដាក់​ពី​ភ្នាក់ងារ​ដែលជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ចុះទៅ​បង្រៀន​ពី​ការ​ហាន់​ ឬ​កាត់​សាច់ ជួយ​រចនា​ហាង និង​ការធ្វើ​ទីផ្សារ​ផងដែរ​។​

​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ស៊ី​ភី បាន​ចុះទៅ​សម្ភាស​ដៃគូ​សហ​ការ​អាជីវកម្ម​ផ្ទាល់ លោក ឈុន សារ៉េត របស់​ហាង ស៊ី​ភី ហ្វ្រេ​សហ្ស​ប នៅឯ​សាខា​ខេត្តកំពង់ធំ​ «​ដោយ​អតិថិជន បាន​និយាយថា​បានជា​គាត់​ជ្រើស​រើសយក ស៊ី​ភី ហ្វ្រេ​សហ្ស​ប ជា​ដៃគូ​សហការ ពីព្រោះហ្វ្រេ​ន​ឆាយ ហ្វ្រេ​សហ្ស​ប មានឈ្មោះ​បោះ​សំឡេង​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នោះ​ចំណាយ​ដើមទុន​ទាប តែ​បង្កើត​ប្រាក់ចំណូល​ខ្ពស់ ថែមទាំង​មាន​បុគ្គលិក​ផ្នែក​លក់​ចុះទៅ​ជួយ​ណែនាំ​ពី​ការ​គ្រប់​​គ្រង​ហាង​បង្រៀន​ពី​ការ​ហាន់ ​ឬ​កាត់​សាច់ ជួយ​រចនា​ហាង និង​ការធ្វើ​ទីផ្សារ​ផងដែរ​»​។​

​តាម​គោលការណ៍​ប្រកបដោយ​និរន្តរភាព​ក្រុមហ៊ុន CP ខេ​ម​បូ​ឌា ​បាន​យកចិត្ត​ទុក​យ៉ាងខ្លាំង​ក្នុងការ​ផ្តល់នូវ​សេវាកម្ម​សាច់​ស្រស់ និង​ផលិតផល CP ផ្សេងៗ​ជាច្រើន ដូចជា សាច់ជ្រូក សាច់មាន់ ពង​​មាន់ ប្រហិត ប៉ា​តេ និង​ផលិតផល​សម្រេច​ជាច្រើន​ទៀត ដោយ​គ្រប់​ផលិតផល​ទាំងអស់​របស់​ស៊ី​ភី ហ្វ្រេសហ្ស​ប សុទ្ធសឹងតែ​ជា​ផលិត​​ផល​ដែល​ផលិត និង​នាំយក​មកពី​​កសិដ្ឋាន​ស្តង់ដា និង​មានគុណ​ភាពល្អ សុវត្ថិ​ភាពល្អ​ដល់​អ្នក​បរិភោគ ស្អាត អនាម័យ​ខ្ពស់​។ អ្វីដែល​កាន់​​តែ​ពិសេស​ទៀត​នោះ​គឺ អាជីវកម្ម​​ស៊ី​ភី ហ្វ្រេ​សហ្ស​ប ផ្តោតលើ​ចំណុច​សំខាន់ៗ​ ៣ គឺ​ក្លាយជា​ម្ចាស់​អាជីវ​​កម្ម ហ្វ្រេ​ន​ឆាយ ត្រូវ​មានគុណ​​សម្បត្តិ​អ្វីខ្លះ​? ហេតុអ្វី​បានជា​លោកអ្នក​ត្រូវតែ​ជ្រើស​រើសយក​អាជីវកម្ម​ស៊ី​ភី ហ្វ្រេ​សហ្ស​ប ជា​ដៃគូ​​សហការ​ក្នុង​ការបើក​អាជីវកម្ម ហ្វ្រេ​ន​ឆាយ? តើ​ក្រុមហ៊ុន​បានផ្តល់​អត្ថ​ប្រ​យោ​ជ​ន៌​អ្វីខ្លះ​ទៅកាន់​លោក​​អ្នក​ដែលជា​ដៃគូ​សហការ​?

នៅពេល​អនាគត​ស៊ី​ភី ហ្វ្រេស​ហ្ស​ប របស់​ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូ​ឌា​មាន​គម្រោង និង​ពង្រីក​អាជីវកម្ម​មួយ​នេះ​បន្ថែម​នៅ​ឆ្នាំ​ខាងមុខ​គ្រប់​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា ដើម្បី​តម្រូវ​តាម​ការ​ត្រូវការ​របស់​អតិថិជន​។​

​ដូច្នេះ​ដើម្បី​ក្លាយជា​ម្ចាស់​ហាង​ផ្ទាល់​ដែលមាន​ប្រាក់ចំណូល​ប្រចាំ​​ថ្ងៃ ហ្វ្រេ​ន​ឆាយ ស៊ី​ភី ហ្វ្រេ​សហ្ស​ប ជា​ជម្រើស​ដ៏​ល្អ សម្រាប់​អតិថិជន​ដែល​ទើបនឹង​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​ថ្មី លើសពីនេះ​ទៀត ស៊ី​ភី ហ្វ្រេស​ហ្ស​ប ក៏មាន​លក់​នូវ​ផលិតផល​ជាច្រើន​ប្រភេទ​ដូច​ផ្តល់​សេវាកម្ម​លក់រាយ សាច់​ស្រស់​ដែលមាន គុណភាព​ល្អ សុវត្ថិ​ភាពល្អ​ដល់​អ្នក​បរិភោគ ស្អាត មាន​អនាម័យ​ខ្ពស់ និង​មាន​លក់​នូវ​ផលិតផល CP ផ្សេងៗ​ជាច្រើន​ទៀត ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ជាមួយ​វត្ថុ​ធាតុ​ដើម​មាន​គុណភាព​ខ្ពស់ មាន​អនាម័យ និង​តម្លៃ​សមរម្យ​៕