ទីក្រុង​ហាណូយៈ វៀតណាម​​នឹង​មិន​អភិវឌ្ឍ​​​​រោង​ចក្រថាមពល​​ដើរ​ដោយ​ធ្យូងថ្ម​ បន្ទាប់​ពី​​ឆ្នាំ​២០៣០ ​ដើម្បី​បំពេញ​​ការប្តេជ្ញា​ចិត្ត​ជាអន្តរជាតិ​របស់​ខ្លួន​​​លើ​ការ​សម្រេច​​​​ការបំភាយ​​កាបូន​​សូន្យ​​ត្រឹមឆ្នាំ​​២០៥០។​

​​ក្រៅ​ពី​នោះ រដ្ឋាភិបាល​បាន​ប្រគល់​ឱ្យ​ក្រសួង​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម (MoIT)​សិក្សា​ និង​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ថាមពល​ជាតិ​រយៈពេល​ ២០២១​-៣០ ជាមួយនឹង​ចក្ខុវិស័យដល់​ឆ្នាំ​២០៤៥ (PDP8) ដើម្បី​ដាក់​បញ្ចូល​នូវ​វិធានការ​កាត់​បន្ថយការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ ​ដើម្បី​សម្រេច​បាន​ការ​បំភាយ​កាបូន​សុទ្ធត្រឹម​ឆ្នាំ២០៥០​​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​នាយករដ្ឋមន្ត្រី​វៀតណា​ម លោក Pham Minh Chinh​នៅ​​សន្និសីទស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ (COP26)។

ក្រោម​ទិសដៅ​នេះ​ ក្រសួង​​MoIT នឹង​ត្រួតពិនិត្យ​មើល​រោង​ចក្រ​ថាមពល​ដើរ​ដោយ​​ធ្យូងថ្ម​​ នឹង​មិន​ត្រូវ​អភិវឌ្ឍ​បន្ថែមទៀត​​ទេ និង​​ស្វែង​រក​​ប្រភព​ថាមពល​ផ្សេង​សម្រាប់​រោង​ច​ក្រ​បន្ទាប់​ពី​ឆ្នាំ​២០៣០។

​ក្រៅពី​នោះ រដ្ឋាភិបាល​ក៏​តម្រូវ​ឱ្យ​​ក្រសួង​​MoIT ធ្វើ​ផែនទី​​​លើ​គោល​នយោបាយ​​លើក​ទឹកចិត្ត​​​​ដើម្បី​​អភិវឌ្ឍ​​​​ថាមពល​ខ្យល់​នៅតាម​តំបន់សមុទ្រ​​​។

​​រ​ដ្ឋាភិបាល​ក៏បាន​កត់សម្គាល់ថា វាក៏​ត្រូវ​ការ​ដើម្បីស្រាវជ្រាវ​​គោល​នយោបាយ​ និង​ដំណោះស្រាយ​​សម្រាប់​​ការ​ប្រើប្រាស់​​ប្រភព​ថាមពល​ព្រះអាទិត្យ​​​ប្រកប​ដោយ​ប្រសិទ្ធភាព​។

ក្រសួង​ MoIT ​ត្រូវ​តែ​​​បញ្ជាក់​ឱ្យ​ច្បាស់​នូវ​​​លក្ខណវិច្ឆ័យ​​​​នៃ​គម្រោង​​សំខាន់ៗ​ និង​​អាទិភាព​​​​លើ​ការ​វិនិយោគ​​ដើម្បី​ធានា​​ការ​អនុវត្ត​​នៃ​​ PDP8 ដើម្បី​បើក​ចំហ តម្លាភាព និង​អនុវត្ត​បាន។

ក្រៅ​ពីនេះ ​​វា​មាន​សារៈសំខាន់​ដើម្បី​ស្នើ​​​ប្រកប​ដោយ​ប្រសិទ្ធភាព​​និង​​​​យន្តការ​គ្រប់គ្រង​​​​អាច​អនុវត្ត​បាន ដើម្បី​ធា​នា​ថា PDP8 ​ទទួល​បាន​ជោគជ័យ និង​ចៀស​វាង​ការខ្វះខាត​ថាមពល​អគ្គិសនី​នៅ​ក្នុង​ប្រទេស​។

ក្រសួង MoIT​កំពុង​សម្រួល​ PDP8 ដែល​ផ្តល់​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​វិស័យ​ថាមពល​របស់​ប្រទេស​ រួម​ទាំង​បញ្ជី​ពេញលេញ​នៃ​គម្រោង​ដែល​បាន​ស្នើ​ឡើង។

នៅ​ក្រោម​កំណែ​ចុងក្រោយ​បំផុត​នៃ​ផែនការ​ដែល​រៀបចំ​​​ដោយ ​​ក្រសួង​ MoITក្នុង​សន្និសីទ​កាល​ពី​ខែ​មុន សមត្ថភាព​ផលិត​ថាមពល​ពី​ LNG ដែល​នាំចូល​ថ្មី​នឹង​ត្រូវ​កាត់​បន្ថយ​មក​ត្រឹម ២២,៤​ជីហ្គាវ៉ាត់​ (GW)​នៅឆ្នាំ​២០៣០​​ពី៤០,៩៥ GW នៅ​ក្នុង​សេចក្តី​ព្រាង​ដែល​បាន​​​ចេញ​​ផ្សាយ​​កាល​ពី​ខែ​មីនា។ សមត្ថភាព​ផលិត​ថាមពល​ដែល​បាន​គ្រោង​ទុក​ពី LNG​ថ្មី​នៅ​ឆ្នាំ២០៤៥​​ក៏​នឹង​ធ្លាក់​ចុះ​មកត្រឹម៥៥,៧៥​GW​ពី៨៣,៥៥​GW​នៅ​ក្នុង​សេចក្តី​ព្រាង​ខែ​មីនា។

ទោះ​ជា​យ៉ាងណា​​ក៏ដោយ ​សមត្ថភាព​ផលិត​ថាមពល​ពី​ឧស្ម័ន​ធម្មជាតិ​ក្នុង​ស្រុក និង​ការបំប្លែង​រោងចក្រ​ធ្យូងថ្ម​ទៅ​ជា LNG​នឹង​រក្សា​មិន​ផ្លាស់ប្តូរ​នៅ​១៤,៧៨​GW ត្រឹមឆ្នាំ២០៣០​​នៅ​ក្នុង​សេចក្តី​ព្រាងច្បាប់ថ្មី។​

នៅ​ក្នុង​សេចក្តី​ព្រា​ងខែ​មីនាការ​ផលិត​ថាមពល​ដោយ​ធ្យូងថ្ម​នឹង​ត្រូវ​កាត់​បន្ថយ​មក​ត្រឹម​៣៩,៧​​ GW ​នៅ​ឆ្នាំ​២០៣០​នៅ​ក្នុង​សេចក្តី​ព្រាង​ចុង​ក្រោយ​បង្អស់ ​ដែល​ធ្លាក់​ចុះ​ពី៤៦,៤​GW៕ VNS-ANN/RR