តម្លៃ​ប្រាក់​ដុល្លារ​បាន​ធ្លាក់ចុះ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នៅ​ទីផ្សារ​អាស៊ី ដែល​បាន​បន្ដ​ទាបជាង​តម្លៃ​ខ្ពស់​នាពេល​ថ្មីៗ​នេះ​។ ការខកចិត្ដ​ចំពោះ​វិក្កយបត្រ​វិនិយោគ​របស់​ប្រធានាធិបតី Joe Biden និង​ភាគហ៊ុន​របស់​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ស្ថិតនៅក្នុង​ក្តីបារម្ភ​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron ។

ទោះជា​យ៉ាងណា​ក៏ដោយ វា​ហាក់បី​ដូចជា​អ្នកជួញដូរ និង​អ្នកវិនិយោគ​មាស មិនមាន​ការព្រួយបារម្ភ​ដូច​នៅក្នុង​ទីផ្សារ​ភាគហ៊ុន​របស់​សហរដ្ឋ​អាមេរិក​នោះទេ​។ ផ្ទុយទៅវិញ អ្នកចូលរួម​ទីផ្សារ​បន្ត​ផ្តោតទៅលើ​ផែនការ​របស់​ធនាគារ​កណ្ដាល​សហរដ្ឋអាមេរិក​ក្នុង​ការពន្លឿន​ការកំណត់​ពេលវេលា​នៃ​ការទិញ​ទ្រព្យសកម្ម​ហិរញ្ញវត្ថុ​ពី​គោលនយោបាយ​ចាក់​បញ្ចូល​សាច់ប្រាក់​ទៅក្នុង​ទីផ្សារ​របស់​ពួកគេ និង​អនុវត្ត​ការដំឡើង​អត្រា​ការប្រាក់​នៅ​ឆ្នាំក្រោយ​។

បច្ចុប្បន្ននេះ ទីផ្សារ​មាស​ប្រឈមមុខ​នឹង​បញ្ហា​បន្ថែមទៀត​នៅពេល​ដែល​ការទិញ​-លក់​លោហៈធាតុ​មានតម្លៃ ដើម្បី​ការពារ​ហានិភ័យ​ត្រូវបាន​បង្កើន​ក្នុង​រយៈពេល​ខ្លី ដោយ​រំពឹងថា​នឹងមាន​មតិយោបល់​ថ្មី​ពី​ប្រធាន​ធនាគារកណ្តាល​សហរដ្ឋ​អាមេរិក​លោក Jerome Powell​។ អ្នកវិភាគ​ផ្នែក​តម្លៃ​ទំនិញ​នៅ Societe Generale បាន​និយាយថា មាស​បាន​នាំមុខ​ក្នុង​ផ្នែក​ទំនិញ​ជាមួយ​នឹង​ការរំពឹង​ថា​នឹង​ធា្លក់​ចុះ​។

សម្រាប់​ផ្នែក​បច្ចេកទេស​វិញ តម្លៃ​មាស​កំពុង​ប្រែប្រួល​ក្នុង​ចន្លោះ​ពី​ ១ ៧៦០ ទៅ ១ ៨១៤ ​ដុល្លារ ក្នុង​ ១ ​អោនស៍ ក្នុង​រយៈពេល ៤ ​សប្តាហ៍​ជាប់ៗ​គ្នា ហើយ​កំពុង​បង្កើត​របា​តម្លៃ​ខ្ពស់​ជាក់លាក់ ដែល​វិនិយោគិន​អាច​លក់​មាស​នៅ​តម្លៃ​ខ្ពស់ ១ ៨១៤ ​ដុល្លារ ដោយ​កំណត់​មុខងារ​ទាញ​យកប្រាក់​ចំណេញ​នៅ​តម្លៃ ១ ៧៨៥ ដុល្លារ និង​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ១ ៨២៨ ​ដុល្លារ ឬ​អាច​រង់ចាំ​ឱកាស​ដើម្បី​ទិញ​នៅ​តម្លៃ ១ ៧៦៥ ​ដុល្លារ ដែលជា​ទម្រ​ដ៏សំខាន់ ដោយ​កំណត់​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ១ ៧៥៥ ​ដុល្លារ និង​មុខងារ​ទាញយក​ប្រាក់ចំណេញ​នៅ​តម្លៃ ១ ៧៨០ ​ដុល្លារ​៕