The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តើ​កម្មវិធី​អប់រំ​ឌីជីថល SIS ផ្ដល់​ផល​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សាលារៀន​របស់​អ្នក

តើ​កម្មវិធី​អប់រំ​ឌីជីថល SIS ផ្ដល់​ផល​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សាលារៀន​របស់​អ្នក

Content image - Phnom Penh Post

តើ​កម្មវិធី​អប់រំ​ឌីជីថល SIS ផ្ដល់​ផល​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សាលារៀន​របស់​អ្នក

នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រសួង​អប់រំ យុវជន និងកីឡា ជា​ស្ថាប័ន​ត្រួត​ពិនិត្យ​លើ​ការ​អប់រំ​នៅ​ថ្នាក់​ជាតិ និង​ធ្វើ​ប្រតិភូកម្ម​អំណាច​ទៅ​ឱ្យ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ដើម្បី​ចាត់ចែង​ការងារ​អប់រំ​នៅ​ថ្នាក់​ក្រោម​ជាតិ។

ក្រសួង​អប់រំ​ទទួល​បន្ទុក​អភិវឌ្ឍ​កម្មវិធី​កីឡា ការ​អប់រំ​បច្ចេក​វិទ្យាព័ត៌មាន អភិវឌ្ឍន៍​ការ​ស្រាវជ្រាវ និង​ការ​អប់រំ​ផ្នែក​បច្ចេកទេស។ ហើយ​បច្ចុប្បន្ន ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ដែល​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​នៃ​ឧស្សាហកម្ម​សាកល​លោក ការ​អប់រំ​ត្រូវ​តែ​ធ្វើ​ទំនើបកម្ម​និង​ឌីជីថលូបនីយកម្ម។

ក្រសួង​អប់រំ​បាន​សហការ​គ្នា​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន មិត្តហ្វូន ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍ និង បច្ចេកវិទ្យា​ឌីជីថល ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) ដើម្បី​ធ្វើ​ឌីជីថលូបនីយកម្ម​ការ​អប់រំ​នៅ​កម្ពុជា ។

តើ​កម្មវិធី SIS ផ្ដល់​ផល​ប្រយោជន៍​អ្វី​ខ្លះ ដល់​សាលារៀន?

Content image - Phnom Penh Post

ប្រព័ន្ធ SIS គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​នៃ​ការ​ធ្វើ​ឌីជីថលូបនីយកម្ម​ការ​អប់រំ​នៅ​កម្ពុជា។ ប្រព័ន្ធនេះ​មាន​លក្ខណៈ​ងាយ​ស្រួល​ប្រើ និង​មាន​មុខងារ​ឌីជីថល​សម្បូរបែប។ ប្រព័ន្ធ SIS បើក​ទ្វារ​នាំ​សិស្សានុសិស្ស​ឆ្ពោះ​ទៅ​រក​ពិភពលោក​ឌីជីថល និង​ដើរ​តួនាទី​ជា​កម្មវិធី​ដ៏​ល្អ​បំផុត​មួយ​ដែល​អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​អាច​រៀនសូត្រ​ពី​ផ្ទះ​បាន។ កម្មវិធី SIS Cambodia ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បណ្ដុះ​បទ​ពិសោធន៍​សិក្សា​របស់​សិស្ស​ជាមួយ​នឹង​ថ្នាក់​រៀន​អនឡាញ ការ​ធ្វើ​កិច្ចការ​សាលា និង​ថ្នាក់​រៀន​ងាយស្រួល​ពិនិត្យ​មើល​រៀន​សាឡើងវិញ ប្រសិន​បើ​ពួកគេ​ខកខាន ឬ រៀន​មិន​ទាន់​នៅ​ក្នុង​ថ្នាក់​រៀន​មុនៗ។

អាណាព្យាបាល​និង​នាយក​សាលា អាច​ប្រើប្រាស់​កម្មវិធី SIS ដើម្បី​តាម​ដាន​វឌ្ឍនភាព​សិក្សា​របស់​សិស្ស តាមដាន​វត្តមាន​សិស្ស ការ​ធ្វើ​កិច្ចការ​សាលា របាយការណ៍​គ្រូ និង​ពិន្ទុ​សិស្ស ជាដើម បាន​យ៉ាង​ងាយស្រួល ។ កម្មវិធី​ទូរស័ព្ទ​ដៃ​មួយ​នេះ មាន​សារប្រយោជន៍​ចំពោះ​ការ​អភិវឌ្ឍ​របស់​សិស្ស ប៉ុន្តែ​គេ​ក៏​អាច​ប្រើប្រាស់​វា​ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​របស់​សាលារៀន និង​រក្សា​ទុក​ព័ត៌មាន​ពី​ផ្នែក​រដ្ឋបាល​បាន​ផងដែរ។

Content image - Phnom Penh Post

សរុប​សេចក្ដី​មក ការ​ធ្វើ​អន្តរកាល​ឆ្ពោះ​ទៅ​រក​កម្មវិធី​អនឡាញ ឬ​ឌីជីថល ដូចជា SIS Cambodia នេះ នឹង​ធ្វើ​ឱ្យ​ការ​អប់រំ​កាន់​តែ​មាន​សុវត្ថិភាព​ជាង​មុន ងាយ​ស្រួល​ជាង​មុន និង​មិន​សូវ​អស់​ការ​ចំណាយ​ច្រើន សម្រាប់​ទាំង​សិស្ស ទាំង​អាណាព្យាបាល និង​ទាំង​សាលារៀន ផងដែរ។

ជាមួយ​នឹង​អត្ថប្រយោជន៍​ដូច​បាន​រៀបរាប់​ខាង​លើ កម្មវិធី​ទូរស័ព្ទ​ដៃ SIS Cambodia ទំនង​នឹង​ក្លាយ​ជា​អនាគត​នៃ​ការ​អប់រំ​បែប​ឌីជីថល​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទគួរចាប់អារម្មណ៍