ទីក្រុង​សានហ្វ្រានស៊ីស្កូៈ កិច្ច​ព្រមព្រៀង​តម្លៃ ៦៩ ​ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន Microsoft ដើម្បី​ទិញ​ Activision Blizzard ជា​ក្រុមហ៊ុន​វីដេអូ​ហ្គេម​ឈានមុខ​គេ​ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលជោគជ័យ​លើ​និយតករ បើទោះបីជា​មានការ​ប្ដេជ្ញា​នៅ​អឺរ៉ុប និង​អាមេរិក​ថា​នឹង​គ្រប់គ្រង​លើ​បច្ចេកវិទ្យា​ឈានមុខ​គេ​ក៏ដោយ​។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​សម្ភាស​ក្រុមអ្នកវិភាគ​បន្ទាប់ពី​ផែន​ការច្របាច់បញ្ចូលគ្នា​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​បាន​ឱ្យដឹងថា កិច្ចព្រមព្រៀង​នេះ ពិតប្រាកដ​ណាស់ នឹងត្រូវ​បាន​ត្រួត​-​ពិនិត្យ​យ៉ាង​ហ្មត់ចត់ ប៉ុន្តែ​ទំនងជា​មិនសូវ​ខ្លាំង​ដូចជា​ការទិញ​ដោយ​ក្រុមហ៊ុន Amazon ក្រុមហ៊ុន Google ឬ​ក្រុមហ៊ុន Meta ដែលជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Facebook នោះទេ​។

លោក Dan Ives អ្នកវិភាគ​នៅ​ក្រុមហ៊ុន​ Wedbush​ បាន​ថ្លែងថា​៖ «​តាម​ទស្សនៈ​និយតកម្ម ក្រុមហ៊ុន Microsoft មិន​ស្ថិតក្រោម​ការត្រួតពិនិត្យ​កម្រិត​ដូចគ្នា​ទៅនឹង​ភាពខ្លាំង​ផ្នែក​បច្ចេកវិទ្យា​ផ្សេងទៀត​នោះទេ​»​។

លោក Ives បាន​បន្ថែមថា​៖ «​លោក Satya Nadella នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft បាន​មើលឃើញ​ឱកាស ក្នុង​ការវិនិយោគ​ដ៏សំខាន់​លើ​អ្នកប្រើប្រាស់ ខណៈពេលដែល​ក្រុមហ៊ុន​ផ្សេងទៀត​ត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ប្បញ្ញត្តិ ហើយ​មិនអាច​ដំណើរការ​ទៅមុខ​បាន បន្ទាប់ពី​មាន​លក្ខណៈ​គួរឱ្យ​ចាប់អារម្មណ៍​»​។

អ្នកវិភាគ​បានកត់សម្គាល់​ថា​មាន «​ឧបសគ្គ​ក្នុង​ការឆ្ពោះ​ទៅមុខ​នៃ​ភាគី​ទាំង​ ២» ដោយសារតែ​កិច្ចព្រមព្រៀង​នេះ​មាន​ភាព​ពិបាក​ខ្លាំងពេក​។

ក្រុមហ៊ុន Microsoft បាន​ជំរុញ​ខ្លួនឯង​ចូលទៅក្នុង​សម្ព័ន្ធ​ដ៏ធំ​មួយ​នៅក្នុង​ទីផ្សារ​ដែល​រកប្រាក់​ចំណូល​បាន​ច្រើន​បំផុត​របស់​ពិភពលោក​តាមរយៈ​ការប្រកាស​កិច្ចព្រមព្រៀង​ ដើម្បី​គ្រប់គ្រង​ក្រុមហ៊ុន​ Activision-Blizzard ដែលជា​ការទិញ​ភាគហ៊ុន​ដ៏ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​វីដេអូ​ហ្គេម​។

កិច្ចព្រមព្រៀង​នេះ​នឹង​នាំយក​ហ្គេម​ល្បីៗ​បំផុត​លើ​ពិភពលោក​មួយចំនួន​ចូលទៅក្នុង​ការគ្រប់គ្រង​របស់ ក្រុមហ៊ុន Microsoft រួមមាន​វីដេអូ​ហ្គេម​ «Call of Duty» ​វីដេអូ​ហ្គេម «Candy Crush» ​និង វីដេអូ​ហ្គេម «Warcraft» ​ហើយ​ធ្វើឱ្យ​ក្រុមហ៊ុន​មួយ​នេះ​ក្លាយជា​ក្រុមហ៊ុន​ហ្គេម​ធំជាងគេ​ទី​ ៣​នៅលើ​ពិភពលោក បន្ទាប់ពី​ក្រុមហ៊ុន Sony និង​ក្រុមហ៊ុន ​Tencent​ តែប៉ុណ្ណោះ​។

ការមិន​លោត​ចូលទៅក្នុង​កន្លែង​កំពូល​នៅក្នុង​ទីផ្សារ​មួយ​នេះ គួរតែ​ជា​ការពេញចិត្ត​របស់​ក្រុមហ៊ុន Microsoft បើ​និយាយ​ពី​និយតករ​ដែល​ព្រួយបារម្ភ​អំពី​សក្តានុពល​ដោយសារ​តែ​អំណាច​ផ្តាច់មុខ​។

ទោះជា​យ៉ាងណា​ក៏ដោយ មាន​ការព្រួយបារម្ភ​ថា ក្រុមហ៊ុន Microsoft អាច​នឹង​បង្កើត​ឈ្មោះ​ក្រុមហ៊ុន​ Activision ផ្ដាច់មុខ​នៅពេល​អនាគត ចំពោះ​ម៉ាស៊ីន​លេង​ហ្គេម ​Xbox និង​កុំព្យូទ័រ​ដែល​ដំណើរការ​ដោយ​កម្មវិធី​ Windows របស់ខ្លួន ដោយ​រារាំង​ដល់​ហាដវែរ ម៉ាស៊ីន​លេងហ្គេម ​PlayStation ជា​ដៃគូ​ប្រកួតប្រជែង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Sony មាន​មូលដ្ឋាន​នៅ​ជប៉ុន​។

ក្រុមហ៊ុន Activision បាន​បង្កើត​ហ្គេម​ដ៏ពេញនិយម​ជាច្រើន​ដូចជា «Call of Duty»​ សម្រាប់​ម៉ាស៊ីនហ្គេម​ទាំង ​២​។

លោក Michael Hewson ប្រធាន​ផ្នែក​វិភាគ​ទីផ្សារ​នៅ​ក្រុមហ៊ុន​ CMC Markets បាន​ថ្លែងថា​៖ «​ខណៈពេល​ដែល​អ្នកខ្លះ​បាន​អះអាងថា ការណ៍​នេះ​អាច​ផ្ទុយ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​»៕ LA

វីដេអូ៖