The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កិច្ច​ប្រជុំ​រឿង​នាំ​ចេញ​ត្រីប្រា ទៅ​ទីផ្សារ​ចិន កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន

កិច្ច​ប្រជុំ​រឿង​នាំ​ចេញ​ត្រីប្រា ទៅ​ទីផ្សារ​ចិន កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន

Content image - Phnom Penh Post

កិច្ច​ប្រជុំ​រឿង​នាំ​ចេញ​ត្រីប្រា ទៅ​ទីផ្សារ​ចិន កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន

ភ្នំពេញៈ កិច្ច​ប្រជុំ​រវាង​កម្ពុជា-ចិន លើកទី​១ ស្តីពី​ការ​វាយ​តម្លៃ​លើ​ភូតគាម​អនាម័យ​ត្រីប្រា​កម្ពុជា ដើម្បី​បើក​ទីផ្សារ​នាំ​ចេញ​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន បាន​និង​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន។

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា និង​រដ្ឋបាល​គយ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា បាន​រៀប​ចំ​កិច្ច​ប្រជុំ​វាយ​តម្លៃ​លើក​ដំបូង​តាម​រយៈ​វីដេអូ ទៅ​លើ​ភូតគាម​អនាម័យ​ត្រីប្រា​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន។

កិច្ច​ប្រជុំ​ខាង​លើ គឺជា​វិធានការ​ដ៏​សំខាន់​មួយ​ទៀត​សម្រាប់​ចិន​និង​កម្ពុជា​ក្នុង​ការ​អនុវត្ត​ការ​កុងសុងស៊ីស​របស់​ថ្នាក់​ដឹក​នាំ​ទាំង ២ ប្រទេស​ក្នុង​ការ​ពន្លឿន​នាំ​ចេញ​កសិផល​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន។

ប្រទេស​ទាំង ២ កំពុង​ខិតខំ​សម្រេច​ឆន្ទៈ និង​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មុតមាំ​ក្នុង​ការ​នាំ​ចេញ​កសិផល​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន និង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​កាន់​តែ​ច្រើន។

យោង​តាម​ការ​រៀបចំ​កិច្ច​ការ​ពាក់ព័ន្ធ ការ​វាយ​តម្លៃ​ខាង​លើ​នេះ​នឹង​មាន​រយៈពេល ៩​ថ្ងៃ និង​បញ្ចប់​នៅ​ថ្ងៃ​ទី ២៨ ខែ​មករា ខាង​មុខ​នេះ។

លោក សុខ រ៉ាដែន ប្រធាន​សមាគមវារីវប្បករ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រសិន​បើ​ត្រីប្រា​កម្ពុជា​អាច​នាំ​ទៅ​ទីផ្សារ​ប្រទេស​ចិន​ឆាប់ៗ​ពិត​មែន​​វា​ជា​ដំណឹង​ល្អ​សម្រាប់​កម្ពុជា។ ទោះ​យ៉ាង​ណា លោក​លើក​ឡើង​ថា ការ​នាំ​ត្រីប្រា​ទៅ​​ប្រទេស​ចិន ទំនង​ជា​នៅ​មាន​ឧបសគ្គ​ជាច្រើន​ទៀត ដោយសារ​បច្ចុប្បន្ន ថ្វី​ដ្បិត​តែ​មាន​ដំណឹង​អំពី​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​មែន ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ថា កសិករ​អាច​លក់​បាន​ក្នុង​តម្លៃ​ប៉ុន្មាន​នៅ​ឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​ការ​ចរចា​របស់​ភាគី​ទាំង ២ សិន។

បើ​តាម​ប្រធាន​សមាគម​វារីវប្បករ​កម្ពុជា​រូប​នេះ បច្ចុប្បន្ន​ត្រីប្រា​នៅ​ក្នុង​ស្រុក​នៅ​តែ​មាន​តម្លៃ​ទាប​នៅ​ឡើយ ដោយ ១ គីឡូក្រាម​មាន​តម្លៃ​ជាង ៤ ០០០ រៀល​ប៉ុណ្ណោះ ខណៈ​តម្លៃ​នេះ​មិន​អាច​រួច​ថ្លៃ​ដើម​ទេ៕

អត្ថបទគួរចាប់អារម្មណ៍