ទីក្រុងម៉ានីលៈ សេដ្ឋកិច្ច​ប្រទេស​ហ្វីលីពីន​ទំនងជា​បាន​កើនឡើង​ជាង ៥ ​ភាគរយ​កាលពី​ឆ្នាំ​ ២០២១ ​ដែល​បង្ហាញ​ពី​ការ​ស្ទុះ​ងើបឡើង​វិញ​ដែល​ចាប់ផ្តើម​កាលពី​ឆ្នាំមុន​ បន្ទាប់ពី​ប្រទេសមួយ​នេះ​បាន​ទទួលរង​ផលប៉ះពាល់​ពី​ការដើរថយក្រោយ​នៃ​សេដ្ឋកិច្ច​ក្រោយ​សង្គ្រាម​ដ៏​អាក្រក់​បំផុត ដោយសារតែ​ការបិទ​ខ្ទប់​ដ៏​តឹងរ៉ឹង​បំផុត​ដែល​បាន​កាត់បន្ថយ​ការងារ​រាប់លាន​នាក់​ និង​បាន​បិទ​អាជីវកម្ម​រាប់ពាន់​កន្លែង​កាលពី​ឆ្នាំ​ ២០២០​។

ក្នុងចំណោម​ការ​ព្យាករ​ចំនួន​ ២ ​ដែល​បាន​ប្រមូល​ដោយ​កាសែត​ Inquirer ពី​ក្រុម​សេដ្ឋវិទូ និង​ក្រុមហ៊ុន​ផ្ដល់យោបល់​ជាច្រើន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ដែល​បាន​ព្យាករ​ចំនួន​ ២០ ​ឬ​ទំនិញ​ និង​សេវាកម្ម​សរុប​ដែល​ផលិត​ក្នុងប្រទេស​នេះ​កាលពី​ឆ្នាំមុន​បាន​កើនឡើង​យ៉ាងហោចណាស់ ៥ ​ភាគរយ​ដែល​ស្ថិតក្នុង​ចំណុច​ទាប ចុងក្រោយ​នៃ​ផែនការ​ឆ្នាំ​ ២០២១ របស់​រដ្ឋាភិបាល​។

ការព្យាករ​កំណើន​ពេញ​មួយឆ្នាំ​ខ្ពស់បំផុត​ចំនួន ៥,៧ ​ភាគរយ​ដែល​ត្រូវបាន​ប៉ាន់ប្រមាណ​ដោយ​លោក Ser Percival Pena-Reyes នៅ​សាកលវិទ្យាល័យ Ateneo de Manila គឺ​ថែមទាំង​ខ្ពស់ជាង​ចំណុច​ខ្ពស់​នៃ​ផែនការ​របស់​រដ្ឋាភិបាល​ពី​ចំនួន ៥ ដល់ ៥,៥ ​ភាគរយ​។

រដ្ឋាភិបាល​នឹង​រាយការណ៍​អំពី​ប្រតិបត្តិការ​ផលិតផល​ក្នុងស្រុក​សរុប (GDP)​ នៅ​ត្រីមាស​ទី​ ៤ ​និង​រយៈពេល​ពេញ​មួយឆ្នាំ​ ២០២១​ កាលពី​ថ្ងៃទី​ ២៧ ​ខែមករា​។ ​មុនពេល​ឆ្នាំ ​២០២០​ បានបញ្ចប់​ក្រុម​មេដឹកនាំ​សេដ្ឋកិច្ច​របស់លោក​ប្រធានាធិបតី Rodrigo Duterte ​បានកំណត់​ផែនការ​កំណើន​ពី ៦,៥ ​ដល់​ ៧,៥​ ភាគរយ​កាលពី​ឆ្នាំ ២០២១ ដោយសារតែ​រំពឹងទុក​អំពី​ការចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ភ្លាមៗ​ និង​ផលប៉ះពាល់​មូលដ្ឋានទាប​ពី​កំណត់ត្រា​ធ្លាក់ចុះ GDP ​ក្នុងប្រទេស​នេះ​ចំនួន ៩,៦ ​ភាគរយ​នៅ​ឆ្នាំ​នោះ​។

ប៉ុន្តែ​ការកើនឡើង​នៃ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​រួមទាំង​រលក​វីរុស​បំប្លែង​ថ្មី​ Delta ក្នុងអំឡុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២១​ដែល​បានអូសបន្លាយ​ការ​រឹតបន្តឹង​ការធ្វើ​ចត្តាឡីស័ក​យ៉ាង​តឹងរ៉ឹង​បាន​បណ្ដាលឱ្យ​ក្រុម​សេដ្ឋកិច្ច​មិនមាន​ជម្រើស​អ្វី​ក្រៅពី​កាត់បន្ថយ​ចក្ខុវិស័យ​កំណើន​ឆ្នាំ​ ២០២១ ​របស់​ពួកគេ មក​នៅត្រឹម​កម្រិត​ទាប​ចំនួន​ពី ​៤ ទៅ​ ៥ ​ភាគរយ​។

ត្រឹម​ខែធ្នូ​ឆ្នាំ​ ២០២១​ ការបើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​ស្របតាម​ផ្នត់​គំនិតរបស់​រដ្ឋាភិបាល​ដែលថា ជំងឺ​កូវីដ-១៩ ជា​ជំងឺ​រាតត្បាត​បានអនុញ្ញាត​ឱ្យ​វិស័យ​ផលិតភាព​កាន់តែច្រើន​បង្កើន​ទិន្នផល​ និង​ផ្តល់​ការងារ​បន្ថែមទៀត​ ប៉ុន្តែ​ជា​ការងារ​បណ្តោះអាសន្ន​ក្នុងអំឡុងពេល​ត្រីមាស​ទី ​៤ ដែល​បានធ្វើឱ្យ​មេដឹកនាំ​សេដ្ឋកិច្ច​មាន​សុទិដ្ឋិនិយម​ច្រើនជាង​មុន​ដូច្នេះ ទិសដៅ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប ​(GDP) រយៈពេល​ពេញ ​១ ​ឆ្នាំ មាន​ចំនួន​ពី ៥ ទៅ​ ៥,៥ ភាគរយ​នៅពេល​បច្ចុប្បន្ន​។

ការព្យាករ​កំណើន GDP កាលពី​ត្រីមាស​ទី ​៤ ​ខ្ពស់បំផុត​ចំនួន​ ៧,៨ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ក៏បាន​មកពី​លោក​ Pena Reyes ដែល​បានចង្អុលបង្ហាញ​អំពី «​ការកើនឡើង​សកម្មភាព​សេដ្ឋកិច្ច​និង​ការថយចុះ​ចំនួន​ការឆ្លង​ជំងឺ​កូវីដ​ ១៩ កាលពី​ត្រីមាស​ទី​ ៤​ ឆ្នាំ​ ២០២១​ ធៀប​នឹង​ត្រីមាស​ទី​ ៣»​។

លោក​ Alex Holmes នៅ​ក្រុមហ៊ុន ​Capital Economics បាន​ព្យាករ​កំណើន​ចំនួន ៧,៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ក្នុងអំឡុង​ត្រីមាស​ទី​ ៤ ឆ្នាំមុន​។​លោក Luis Limlingan​នៅ​ក្រុមហ៊ុន​ Regina Capital បាន​ព្យាករ​កំណើន ៧,២2 ភាគរយ​និង​លោក​ Rajiv Biswas នៅ​ក្រុមហ៊ុន ​IHS Markit បាន​ព្យាករ​កំណើន​ចំនួន ៧,១​ ភាគរយ​។

សេដ្ឋវិទូ​ភាគច្រើន​បាន​ព្យាករ​ថា​កំណើន​ក្នុង​ត្រីមាស​ទី​ ៤ ​នឹង​ធ្លាក់​ចុះបើ​ធៀប​នឹង​កំណើន​ដែល​រឹងមាំ​ជាង​ការរំពឹងទុក​ចំនួន ៧,១ ​ភាគរយ ធៀប​នឹង​ការកើនឡើង​កាលពី​ត្រីមាស​ទី​ ៣ រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក Michael Ricafort មកពី​ក្រុមហ៊ុន Rizal Commercial Banking Corp និង លោក​Loke Siew Ting មកពី​ធនាគារ United Overseas Bank បាន​ព្យាករ​កំណើន ៧ ភាគរយ​លោក Nicholas Antonio Mapa ​នៅ​ក្រុមហ៊ុន ING និង លោក Miguel Chanco នៅ​ក្រុមហ៊ុន Pantheon Macroeconomics បាន​ព្យាករ​កំណើន ៦,៧ ​ភាគរយ​ហើយ​លោកស្រី Patrick Ella មកពី​ក្រុមហ៊ុន​ Sun Life Financial បាន​ព្យាករ​កំណើន ៦,៦ ​ភាគរយ​។

ការផ្តល់​តួលេខ​កាន់តែ​ទាប គឺ​លោក Emilio Neri Jr នៅ​ធនាគារ​ Bank of the Philippine Islands​ និង​លោក ​Jonathan Koh​នៅ​ក្រុមហ៊ុន ​Standard Chartered ព្យាករ​កំណើន​ចំនួន ៦,៥ ​ភាគរយ​៕ Philippine Daily Inquirer-ANN/LA