The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួងសាធារណការ​​ និង​ដឹក​ជញ្ជូន រៀបចំ​ផែនការ​ជំរុញ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា

ក្រសួងសាធារណការ​​ និង​ដឹក​ជញ្ជូន រៀបចំ​ផែនការ​ជំរុញ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា

Content image - Phnom Penh Post
សិក្ខា​សាលា​អន្តរក្រសួង ដើម្បីគាំទ្រ​ដល់​ការ​អភិវឌ្ឍគោល​នយោបាយឆ្ពោះ​ទៅ​រក​ការ​ប្រើប្រាស់​យានយន្តអគ្គិសនីប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​កម្ពុជា កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។ រូបថត ក្រសួងសាធារណការ​​

ក្រសួងសាធារណការ​​ និង​ដឹក​ជញ្ជូន រៀបចំ​ផែនការ​ជំរុញ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា

ភ្នំពេញៈ ស្របនិន្នាការ​ពេញ​និយម​ទូទាំង​សកល​លោក​នៃ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី ក្រសួង​សាធារណការ និង ដឹក​ជញ្ជូន​រៀប​ចំ​សិក្ខាសាលា​អន្តរ​ក្រសួង ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គោល​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​កម្ពុជា។

សិក្ខា​សាលា​អន្តរ​ក្រសួង​នេះ មាន​គោល​បំណង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គោល​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនីប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ​អង្គការ Energylab ក្រោម​កិច្ច​សហការជាមួយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។

សិក្ខា​សាលាអន្តរ​ក្រសួង​នេះ មាន​ការ​ចូលរួម​​ពី​តំណាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​កម្ពុជា តំណាង​អគ្គិសនី​កម្ពុជា (EDC) និង​ក្រសួងស្ថាប័ន​មួយ​ចំនួន​ទៀត​ដែល​ពាក់ព័ន្ធ ព្រម​ទាំង​តំណាង​គម្រោង GIZ/SMMR និង សម្ព័ន្ធការ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា (Cambodia Climate Change Alliance)។

នៅក្នុង​វគ្គ​សិក្ខា​សាលា​នេះ ក្រសួង​សាធារណការ និង ដឹក​ជញ្ជូន រៀបចំ​ឱ្យ​មាន​ការ​ធ្វើ​បទ​បង្ហាញ​មួយ​ចំនួន ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការៀបចំ​ផែនការ យុទ្ធសាស្រ្ត និង​វិធានការ​ផ្សេងៗ ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា ឱ្យ​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន ដើម្បី​ជួយ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន និង​ឧស្ម័ន​ផ្ទះ​កញ្ចក់។

ក្រសួង​សាធារណការ​បាន​ឱ្យ​ដឹង​ថា យោង​ទៅ​តាម​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកប​ដោយ​អព្យាក្រឹត​កាបូន ប្រទេស​កម្ពុជា​ប្ដេជ្ញា​ក្នុងការ​ជំរុញ​ការ​ប្រើ​រថយន្ត​អគ្គិសនី និង​រថយន្ត​ក្រុង​ក្នុង​ទីក្រុង​ឱ្យ​បាន ៤០% និង​ទោចក្រ​យានយន្ត​ឱ្យ​បាន ៧០% នៅ​ឆ្នាំ ២០៥០៕

អត្ថបទគួរចាប់អារម្មណ៍