ទីក្រុងញូវយ៉កៈ តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​កាលពី​ថ្ងៃ​អង្គារ​ដោយសារតែ​ចិន​ជា​ប្រទេស​ប្រើប្រាស់​ថាមពល​ដ៏សំខាន់​មួយ បាន​ដាក់​មនុស្ស​ជិត​ ៣០​ លាន​នាក់​នៅ​ស្ថិតក្រោម​ការបិទខ្ទប់​ ដោយសារតែ​ជំងឺ​កូវីដ​ ១៩​ ហើយ​តម្លៃ​ផ្សារភាគហ៊ុន​ហុងកុង​ និង​ចិនដីគោក​បាន​ធ្លាក់ចុះ​ ខណៈដែល​តម្លៃ​ភាគហ៊ុន​នៅ​តំបន់​ហិរញ្ញវត្ថុ​ Wall Street កើនឡើង​។

តម្លៃ​ប្រេងឆៅ​ Brent ក្នុង​កិច្ចសន្យា​បាន​បញ្ចប់​ក្រោម​តម្លៃ ១០០ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​ ៣​ សប្តាហ៍​ ដែល​ឆ្លុះបញ្ចាំង​ពី​ការបារម្ភ​អំពី​ចក្ខុវិស័យ​សម្រាប់​ប្រទេស​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​ទី​ ២ ​របស់​ពិភពលោក​មួយ​នេះ នៅពេល​ដែល​ប្រទេស​ប្រឈមមុខ​នឹង​ការកើនឡើង​ជំងឺ​កូវីដ​ ១៩ ​នៅពេល​ថ្មីៗ​នេះ​។

លោក Patrick O''Hare អ្នកវិភាគ​នៅ​គេហទំព័រ​ Briefing.com បាន​ថ្លែងថា​៖ «​យើង​មាន​ព័ត៌មាន​ល្អ និង​មិនល្អ​»​។

លោក O''Hare បាន​បន្តថា​៖ «​ព័ត៌មាន​ល្អ​គឺថា​តម្លៃ​ប្រេង​ធ្លាក់ចុះ​យ៉ាងខ្លាំង​... ព័ត៌មាន​អាក្រក់​គឺថា​ការតម្លៃ​ប្រេង​ធ្លាក់ចុះ​យ៉ាងខ្លាំង គឺ​ដោយសារតែ​ការបារម្ភ​អំពី​កំណើន​បើ​វា​នៅ​បន្ត​វា​មិនល្អ​សម្រាប់​ចក្ខុវិស័យ​កំណើន​ប្រាក់ចំណូល​នោះទេ​»​។

ប្រទេស​ចិន​បាន​រាយការណ៍​ករណី​ជំងឺ​កូវីដ ​១៩​ ថ្មី​ចំនួន​ ៥២៨០ កាលពី​ថ្ងៃ​អង្គារ​ដែល​ច្រើនជាង​ទ្វេដង​នៃ​ចំនួន​សរុប​កាលពី​ថ្ងៃមុន ដោយសារ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ដែល​អាច​ឆ្លង​រហ័ស រីករាលដាល​នៅ​ទូទាំង​ប្រទេស ដែល​បាន​ប្រកាន់​យ៉ាង​តឹងរ៉ឹង​ជាមួយ​នឹង​យុទ្ធសាស្ត្រ​ជំងឺ​កូវីដ-១៩​សូន្យ​។

លោក Louise Dickson អ្នកវិភាគ​នៅ​ក្រុមហ៊ុន Rystad Energy បានឱ្យដឹងថា ការរឹតបន្តឹង​យ៉ាងខ្លាំង​របស់​ប្រទេស​ចិន​អាច​ធ្វើឱ្យ​ប្រេង​ចំនួន ៥០០ ​ពាន់​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​ស្ថិតក្នុង​ហានិភ័យ​។

លោក Dickson បាន​ថ្លែងថា​៖ «​ហានិភ័យ​នៃ​តម្រូវការ​ប្រេង​របស់​ប្រទេស​ចិន​គឺមាន​ពិតប្រាកដ​»​។ លោក​បន្ថែមថា ប្រាក់​ដុល្លារ​កើនឡើង​តម្លៃ​ក៏បាន​ដាក់​សម្ពាធ​លើ​តម្លៃ​ប្រេងឆៅ ដោយសារ​តែ​ប្រេង​ត្រូវបាន​ជួញដូរ​ជា​ប្រាក់​ដុល្លារ​។

ក្រុមហ៊ុន Rystad​បាន​ព្រមាន​ថា​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​អាច​ «​មាន​រយៈពេល​ខ្លី​» ​ដោយសារ​ស្ថានភាព​តឹងតែង​នៃ​ស្តុក​ប្រេងឆៅ​សកល និង​ភាពមិន​ច្បាស់លាស់​ដែល​កំពុង​បន្ត​ជុំវិញ​ប្រេងឆៅ​របស់​រុស្ស៊ី​។

ក្នុងចំណោម​ទីផ្សារ​ដែល​រងផលប៉ះពាល់​ខ្លាំង​បំផុត គឺ​ផ្សារហ៊ុន​ហុងកុង​ដែល​ស្ថិតនៅក្រោម​សម្ពាធ​រួចហើយ​ពី​ការបង្ក្រាប​ផ្នែក​បទប្បញ្ញត្តិ​របស់​ប្រទេស​ចិន​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែលជា​ផ្នែក​នៃ​វិធានការ​របស់​រដ្ឋាភិបាល​ក្នុងការ​រឹតបន្តឹង​ការគ្រប់គ្រង​របស់ខ្លួន​លើ​សេដ្ឋកិច្ច​។

ក្រុម​ពាណិជ្ជករ​ក៏មាន​ការបារម្ភ​ផងដែរ​ ចំពោះ​ក្រុមហ៊ុន​ចិន​អាច​ប្រឈមមុខ​នឹង​ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច​ ខណៈដែល​អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់ខ្លួន​ដាក់​សម្ពាធ​លើ​ទីក្រុង​ប៉េកាំង​ឱ្យ​ដក​ជំនួយ​របស់ខ្លួន​ចេញពី​ប្រទេស​រុស្ស៊ី​ដែល​ឯកោ​ បន្ទាប់ពី​ការ​លុកលុយ​លើ​អ៊ុយក្រែន​។

នៅ​តំបន់​ហិរញ្ញវត្ថុ ​Wall Street ភាគហ៊ុន​បាន​បើក​ការជួញដូរ​កើនឡើង​ជាង​ការរំពឹងទុក និង​ទទួល​បាន​សម្ទុះ​កើនឡើង​ពេញ​ ១​ វគ្គ​ជួញដូរ​ដោយសារ​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​បានបង្ហាញ​ពី​ការមិន​ផ្លាស់ប្តូរ​។

លោក Adam Sarhan នៅ​ក្រុមហ៊ុន 50 Park Investments បាន​ប្រាប់ថា​៖ «​ទីផ្សារ​កំពុងមាន​ភាពធូរស្រាល​បន្តិច ដែល​តម្លៃ​ទំនិញ​ភាគច្រើន​ជា​អាហារ និង​ថាមពល និង​គ្រាប់​ធញ្ញជាតិ​កំពុង​ធ្លាក់ចុះ​»​។

លោក Sarhan បាន​ថ្លែង​​ថា​៖ «​ទន្ទឹមនឹងនេះ​អ្នកមាន​អ្នក​ដេញថ្លៃ​បង្ហាញខ្លួន​ហើយ​»​។ ​លោក​បន្តថា​៖ «​យើង​ត្រូវបាន​លក់​លើស​ចំនួន ហើយ​តម្លៃ​ផ្សារហ៊ុន​ត្រូវ​បានកំណត់​សម្រាប់​ការកើនឡើង​ដ៏ល្អ​មួយ​»៕ LA