ភ្នំពេញៈ Smart Axiata ជា​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន Cloudera ដែលជា​ក្រុមហ៊ុន​ខ្លោដ​ទិន្នន័យ​សហគ្រាស បាន​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ ដើម្បី​ជួយ​ដល់​ការបង្កើន​ល្បឿន​អាជីវកម្ម​របស់ខ្លួន ជាពិសេស​គឺ​បំពេញ​ទៅ​តាម​តម្រូវការ​របស់​អតិថិជន​ចំនួន​ ៨ ​លាន​នាក់​នៅ​កម្ពុជា​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ពី​ក្រុមហ៊ុន​ Cloudera ដោយមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន Cloudera ក្រុមហ៊ុន Smart Axiata បាន​ផ្លាស់ប្តូរ​ពី​ប្រព័ន្ធ​ស្ដុក​ទិន្នន័យ​ចម្រុះ និង​ស្ដុក​ទិន្នន័យ​បែប​ប្រពៃណី​ទៅជា​ប្រព័ន្ធ​ស្ដុក​ទិន្នន័យ​តែមួយ​។ ការណ៍​នេះ​ជំរុញ​ឱ្យមាន​ប្រភព​ជាច្រើន ដែល​អាចឱ្យ​ប្រព័ន្ធ​ទិន្នន័យ​ត្រូវបាន​តាមដាន​កាន់តែ​ងាយស្រួល​របស់​ក្រុមហ៊ុន ​Smart Axiata ជាមួយនឹង​ការពិនិត្យ​មើល​ទិន្នន័យ​របស់ខ្លួន​កាន់តែច្បាស់​។ ប្រព័ន្ធ​ស្ដុក​ទិន្នន័យ​ថ្មី​នេះ បម្រើ​ជា​ប្រភព​តែមួយ​សម្រាប់​កម្មវិធី​ទាំងអស់​របស់​ក្រុមហ៊ុន Smart Axiata ធ្វើ​ប្រជាធិបតេយ្យូបនីយកម្ម​ទិន្នន័យ នៅក្នុង​ស្ថាប័ន និង​សម្របសម្រួល​លទ្ធភាព​ស្វ័យ​ប្រើប្រាស់ សម្រាប់​មុខងារ​អាជីវកម្ម​ផ្សេងៗ​។

លោក Kalyan Achyutuni ប្រធាន​ផ្នែក​ព័ត៌មានវិទ្យា​របស់​ក្រុមហ៊ុន Smart Axiata បានឱ្យដឹងថា ដំណោះស្រាយ​ពី​ក្រុមហ៊ុន Cloudera ក៏បានផ្តល់​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន Smart នូវ​ការផលិត​កម្មវិធី​មួយ សម្រាប់​អតិថិជន​ដែល​អាចឱ្យ​ប្រជាជន​កម្ពុជា​គ្រប់គ្រង​គណនី និង​សេវាកម្ម​របស់​ពួកគេ និង​បង្កើន​សមត្ថភាព និង​ចំណេះដឹង​ឌីជីថល​របស់​ពួកគេ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​សមត្ថភាព​របស់​យើង គឺ​ដើម្បី​សម្រេចបាន​នូវ​ប្រភព​នៃ​ការពិត​តែមួយ​ជាមួយ​ក្រុមហ៊ុន Cloudera បានផ្ដល់​លទ្ធភាព​ដល់​ក្រុមហ៊ុន Smart Axiata អាចធ្វើ​កិច្ចការ​ជាច្រើន​ដែល​មិន​ធ្លាប់​ធ្វើបាន​កាលពីមុន​។ តាមរយៈ​ការប្រើប្រាស់​ទិន្នន័យ យើង​អាច​ទទួល​បាន​ការពិនិត្យមើល​ ៣៦០ ​អង្សាសេ​របស់​អតិថិជន ដើម្បី​បង្កើន​បទពិសោធ​របស់​ពួកគេ ធ្វើឱ្យ​ប្រសើរឡើង​នូវ​ដំណើរការ​បណ្តាញ និង​ជំរុញ​នវានុវត្តន៍​»​។

លោក​បន្ថែមថា​៖ «​អតិថិជន​អាច​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯងបាន ខណៈដែល​បន្ទុក​លើ​ទីភ្នាក់ងារ​បម្រើ​អតិថិជន​ផ្នែក​ហៅ​ទូរស័ព្ទ​របស់​យើង​ត្រូវបាន​កាត់បន្ថយ​ចំនួន​ ៤០​ ភាគរយ​។ ការកែលម្អ​នេះ​បានអនុញ្ញាត​ឱ្យមាន​ប្រតិបត្តិការ​កាន់តែ​មាន​ប្រសិទ្ធភាព ដែល​បុគ្គលិក​អាច​ផ្តោតលើ​ការងារ​ផ្សេងទៀត​ដើម្បី​បង្កើន​ប្រសិទ្ធភាព ឬ​ប្រាក់ចំណេញ​»​។

លោក Remus Lim អនុប្រធាន​ផ្នែក​របស់​ក្រុមហ៊ុន Cloudera បានឱ្យដឹងថា ប្រតិបត្តិករ​ទូរគមនាគមន៍​មានលទ្ធភាព​ទទួល​បាន​ប្រភព​ទិន្នន័យ​ជាច្រើន ដូច្នេះ​ប្រមូល និង​បង្កើត​ទិន្នន័យ​យ៉ាងច្រើន ដើម្បី​ធ្វើឱ្យមាន​ការយល់ដឹង​ច្បាស់លាស់​ចំពោះ​តម្រូវការ​របស់​អតិថិជន ពួកគេ​ចាំបាច់​ត្រូវមាន​លទ្ធភាព​គ្រប់គ្រង និង​ធានា​វដ្ត​ជីវិត​ទិន្នន័យ​ជាក់ស្ដែង​របស់​ពួកគេ ដើម្បី​ប្រមូល​ការយល់ដឹង និង​ចូលរួម​ក្នុង​ការសម្រេចចិត្ត​ដែល​ជំរុញ​ដោយ​ទិន្នន័យ​។

លោក Remus បាន​ថ្លែង​​ថា​៖ «​យើង​ប្តេជ្ញា​គាំទ្រ​ក្រុមហ៊ុន Smart Axiata ធ្វើឱ្យ​ប្រសើរឡើង​អំពី​ទិន្នន័យ​របស់​ពួកគេ នៅពេលដែល​ពួកគេ​ធ្វើ​ការងារ​ឆ្ពោះ​ទៅរក​ការ​ក្លាយជា​ក្រុមហ៊ុន​ដែល​ជំរុញ​ដោយ​ទិន្នន័យ និង​ការការពារ​អនាគត​នៃ​ការ​ដំណើរការ​ខ្លោដ​ទិន្នន័យ​កូនកាត់​របស់​ពួកគេ​»​។

ក្រុមហ៊ុន Smart គឺជា​បណ្តាញទូរស័ព្ទ​ដំបូង​គេ​ដែល​ប្រើប្រាស់​ប្រព័ន្ធ ​4G LTE កាលពី​ឆ្នាំ​ ២០១៤, ប្រព័ន្ធ 4G+ កាលពី​ឆ្នាំ​ ២០១៦, ប្រព័ន្ធ 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro កាលពី​ឆ្នាំ ២០១៧​។ កាលពី​ពាក់កណ្តាល​ឆ្នាំ​ ២០១៩ ក្រុមហ៊ុន Smart បានរៀបចំ​បង្ហាញ​កម្មវិធី 5G ផ្សាយ​ផ្ទាល់​លើកដំបូង​នៅក្នុង​ព្រះរាជាណាចក្រ ដោយ​បង្ហាញ​ពី​តួនាទី​ភាពជា​អ្នកដឹកនាំ​ទិន្នន័យ​ទូរស័ព្ទ​ចល័ត​របស់ខ្លួន​៕LA