
ពេលនេះអតិថិជនអាចទិញសំបុត្រឡានក្រុងជាមួយភ្នាក់ងារវីងយ៉ាងងាយស្រួល។
សម្រាប់ថ្ងៃឈប់សម្រាកដ៏ច្រើននាថ្ងៃខាងមុខនេះ អ្នកដំណើរអាចទិញសំបុត្រឡានក្រុងរបស់ពួកគេនៅតាមភ្នាក់ងារ វីង។
វីង ម៉ាន់នី (ខេមបូឌា) ម.ក និងក្រុមហ៊ុន CamboTicket បានចាប់ដៃគូយុទ្ធសាស្ត្រ ដើម្បីផ្តល់សេវាដឹកជញ្ជូនក្នុងស្រុកប្រកបដោយភាពងាយស្រួល។ នៅក្នុងប្រទេសកម្ពុជា មិនថា អ្នកដំណើរនៅកន្លែងណានោះទេ ពួកគេអាចទិញសំបុត្រឡានក្រុងដោយផ្ទាល់តាមរយៈភ្នាក់ងារវីងដែលនៅក្បែរបំផុត។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុនវីងបានមានប្រសាសន៍ថា៖ «មិនថាទៅលេងគ្រួសារនៅឯខេត្ត ឬទៅសៀមរាបសម្រាប់ដំណើរកម្សាន្តនោះទេ ភាពជាដៃគូនេះធានាថា វាគឺងាយស្រួលសម្រាប់ពួកគេក្នុងការកក់សំបុត្រឡានក្រុង តាក់ស៊ី ឬសំបុត្រទូក ដើម្បីទៅដល់កន្លែងកម្សាន្តដែលពួកគេចូលចិត្ត។ សេវាកម្មនេះត្រូវបានផ្តល់ជូនតាមរយៈភ្នាក់ងារ វីង ដែលពួកគាត់ត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ និង ដៃគូដ៏គួរឱ្យគោរពរបស់យើង CamboTicket»។
លោក ម៉ានូ បានបន្តថា៖ «ការកក់សំបុត្រឡានក្រុងរបស់អ្នកលែងជាកិច្ចការដ៏លំបាកទៀតហើយ។ អ្នកអាចកក់តាមរយៈកម្មវិធីវីងប៊ែងអេប (Wing Bank app) ឬដើរទៅរកភ្នាក់ងារវីង ដែលនៅជិតលោកអ្នក ហើយអាចកក់សំបុត្រឡានក្រុង តាក់ស៊ី ឬសំបុត្រទូកក៏បាន។ យើងជឿជាក់ថា ភាពជាដៃគូនេះអាចរួមចំណែកដល់ការជំរុញការធ្វើដំណើរក្នុងស្រុក និងទេសចរណ៍ បន្ទាប់ពីធូរស្រាលពីជំងឺរាតត្បាត»។
អ្នកធ្វើដំណើរអាចទៅកាន់ភ្នាក់ងារ វីង ដែលនៅជិតទីតាំងរបស់គាត់ ហើយអាចសួរព័ត៌មានអំពីគោលដៅ តម្លៃក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន និងពេលវេលាចេញដំណើរ។ អតិថិជនអាចជ្រើសរើសសំបុត្រពី ក្រុមហ៊ុនឯករាជ្យអិចប្រេស វិរៈប៊ុនថាំ សាលីវីអាយភី អូឡុងពេជ្រត្រេន-ស្ពតខូអិលធីឌី ឡារីតាអិចប្រេស និងក្រុមហ៊ុនផ្សេងៗទៀតជាមួយភ្នាក់ងារ វីង។
លោក ស្រ៊ុន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃក្រុមហ៊ុន វីង ម៉ាន់នី បានមានប្រសាសន៍ថា៖ «ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាដ៏ទំនើបរបស់ CamboTicket ជាមួយភ្នាក់ងារ វីង នៅទូទាំងប្រទេស វានឹងជួយអ្នកដំណើរ ទទួលបានភាពងាយស្រួលកាន់តែខ្លាំង និងប្រកបដោយប្រសិទ្ធភាព។ ភ្នាក់ងាររបស់យើងប្តេជ្ញាបម្រើអ្នកដំណើរគ្រប់រូបទៅដល់គោលដៅរបស់ពួកគេដោយមិនមានការរំខានអ្វីឡើយ»។
អ្នកប្រើប្រាស់ កម្មវិធីវីងប៊ែងអេប (Wing Bank app) ក៏អាចស្វែងរក CamboTicket នៅលើទូរស័ព្ទដៃរបស់ពួកគេ ក្នុងមុខងារ «ការដឹកជញ្ជូន» ផងដែរ។
Camboticket ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ហើយឥឡូវបានរីកចម្រើនក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការលក់សំបុត្រតាមអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា។
Camboticket បានពង្រីកវត្តមានរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម ថៃ និងឡាវ ដោយផ្តល់សេវាកម្មសម្រាប់ការធ្វើដំណើរទៅមកសម្រាប់គោលដៅសំខាន់ៗក្នុងតំបន់ដូចជា៖ ភ្នំពេញ ហូជីមិញ បាងកក ប៉ាក់សេ សៀមរាប ក្រុងព្រះសីហនុ កំពត បាត់ដំបង និងទីតាំងផ្សេងៗដទៃទៀត។
វិស្សមកាលគឺជាពេលសម្រាកលម្ហែកាយ និងរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ សម្រាប់ថ្ងៃឈប់សម្រាកខាងមុខដោយរួមមាន បុណ្យចូលឆ្នាំខ្មែរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បុណ្យវិសាខបូជា និងថ្ងៃពិសេសនាពេលខាងមុខជាច្រើនផ្សេងទៀត លោកអ្នកអាចផ្តល់សេចក្តីទុកចិត្តលើភ្នាក់ងារវីងដែលនៅក្បែរលោកអ្នកបំផុតដើម្បីកក់សំបុត្រដែលអ្នកត្រូវការ៕