ទីក្រុងម៉ូស្គូៈ ផ្សារហ៊ុន​ម៉ូស្គូ​បានចាប់ផ្ដើម​ដំណើរការ​ឡើងវិញ ដែល​ជួញដូរ​ភាគហ៊ុន​មួយចំនួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែលជា​ដំណាក់កាល​ទី ​២ ​នៅក្នុង​ការបើក​ដំណើរការ​ឡើងវិញ​ជា​ដំណាក់កាល​បន្ទាប់ពី​ត្រូវបាន​ផ្អាក​អស់​រយៈពេល ១ ខែ​ដោយសារ​ប្រតិបត្តិការ​យោធា​របស់​ប្រទេស​រុស្ស៊ី​នៅ​អ៊ុយក្រែន​។

ការជួញដូរ​ភាគហ៊ុន​របស់​ផ្សារមូលបត្រ​ម៉ូស្គូ​បាន​បន្ត​ជាថ្មី សម្រាប់តែ​ក្រុមហ៊ុន​ឈានមុខ​គេ​ប្រហែល​ ៣០ ​ដែល​បង្កើត​​សន្ទស្សន៍ MOEX Russia ដែល​គិត​ជា​តម្លៃ​រូបិយប័ណ្ណ​រូប្លិ៍ ដែល​ឃើញ​ការកើនឡើង​លើកដំបូង​ជាង ​១០ ​ភាគរយ​៕ afp/LA