ទីក្រុងតូក្យូៈ ភាគហ៊ុនិក​ក្រុមហ៊ុន Toshiba រៀបចំ​កិច្ចប្រជុំ​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​លើ​ផែនការ​មួយ​ ដើម្បី​បំបែក​ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​ប្រយុទ្ធ​មួយ​នេះ​ជា​ ២ ដែល​បាន​ប្រឈមមុខ​រួចទៅហើយ​នឹង​ការប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ពី​អ្នកវិនិយោគ​សំខាន់ៗ​។

សន្លឹកឆ្នោត​លើ​សំណើ​ដើម្បី​បង្វិល​ផ្នែក​ឧបករណ៍​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន Toshiba គឺ​មានន័យ​ដើម្បី​បញ្ជាក់​ការគាំទ្រ​នៅមុន​ការបោះឆ្នោត​ដំណោះស្រាយ​ដែល​រៀបចំ​ទុក​។

ប៉ុន្តែ​ភាពជោគជ័យ​សម្រាប់​ផែនការ​របស់​អ្នកគ្រប់គ្រង​នៅឯ​កិច្ចប្រជុំ​ម្ចាស់​ភាគហ៊ុន​វិសាមញ្ញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​គឺ​នៅ​ឆ្ងាយ​ពី​ការធានា​។

ការបោះឆ្នោត​ដើម្បី​បញ្ចប់​ការវិល​ត្រឡប់​នេះ​នឹង​ក្លាយ​ជាការ​ថយក្រោយ​មួយទៀត​ សម្រាប់​ក្រុមហ៊ុន​វិស្វកម្ម​យក្ស និង​ជា​ជ័យជម្នះ​ដ៏កម្រ​សម្រាប់​ម្ចាស់​ភាគហ៊ុន​សកម្ម​ក្នុង​ក្រុមហ៊ុន​ជប៉ុន​ដ៏​ចំណាស់​មួយ​នេះ​។

ក្រុមហ៊ុន Toshiba ដែល​ធ្លាប់ជា​និមិត្តរូប​នៃ​ភាព​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា និង​ធុរកិច្ច​របស់​ប្រទេស​ជប៉ុន បាន​ប្រឈមមុខ​នឹង​រឿងអាស្រូវ​ជា​បន្តបន្ទាប់ បញ្ហា​ហិរញ្ញវត្ថុ និង​ការលាលែង​ពី​តំណែង​នៃ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។

ផែនការ​បែងចែក​ជា ​២ ​ត្រូវបាន​កែសម្រួល​ពី​គំនិត​មុន​សម្រាប់​ការ​បំបែក​ជា​ ៣ ​ផ្លូវ ដែល​ក៏បាន​ជួប​ការប្រឆាំង​យ៉ាង​តឹងរ៉ឹង​ពី​អ្នកវិនិយោគ​មួយចំនួន​ផងដែរ​។

ម្ចាស់​ភាគហ៊ុន​ធំៗ ជាច្រើន​បានប្រកែក​ថា ការផ្តាច់​ចេញ​នឹង​បន្ថែម​បញ្ហា​របស់ Toshiba ដោយ​បង្កើត​មុខតំណែង​អ្នកគ្រប់គ្រង​បន្ថែមទៀត​នៅ​អង្គភាព​តូចៗ ជា​ជាង​ការកែ​ធ្វើឱ្យ​ប្រសើរឡើង​ចំពោះ​អភិបាលកិច្ច​របស់​ក្រុមហ៊ុន​។

ហើយ​អ្នកខ្លះ​ចង់​ទិញយក​ជំនួស​វិញ បន្ទាប់ពី​ការផ្តល់ជូន​ជម្រើស​ទិញយក​ដែល​ត្រូវបាន​គេបោះបង់​ចោល​កាលពី​ឆ្នាំមុន​ពី​មូលនិធិ​មូលធន​ឯកជន CVC Capital Partners​។

ក្រុមហ៊ុន Effissimo Capital Management ដែលមាន​មូលដ្ឋាន​នៅ​សិង្ហបុរី ដែល​កាន់កាប់​ភាគហ៊ុន​ ១០ ​ភាគរយ​នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Toshiba បាន​និយាយថា ខ្លួន​នឹង​ច្រានចោល​សំណើ​កាត់ផ្តាច់​នេះ​។

ក្រុមហ៊ុន 3D Investment Partners ដែលជា​ម្ចាស់​ភាគហ៊ុន​សំខាន់​មួយទៀត​បាន​ជំរុញ​ឱ្យ Toshiba ស្វែងរក​ជម្រើស​ផ្សេងៗ រួមទាំង​ការប្រែក្លាយជា​ឯកជន ហើយ Farallon Capital Management បាន​និយាយថា ការ​ទិញយក​នឹង «​បញ្ចប់​ការ​មិន​ទុកចិត្ត និង​កំណត់​ជំហរ​របស់​ក្រុមហ៊ុន​ឡើងវិញ​នាពេល​អនាគត​»​។

លោក Satoshi Tsunakawa ដែលជា​ឥស្សរជន​ដ៏សំខាន់​ម្នាក់​នៅ​ពីក្រោយ​សំណើ​កាត់​ផ្តាច់ចេញ​នោះបាន​ចុះចេញ​ពី​តំណែង​ជា CEO ភ្លាមៗ​នៅ​ដើមខែ​នេះ បន្ទាប់ពី​កាន់តំណែង​រយៈពេល​ខ្លី​តិចជាង​ ១ ​ឆ្នាំ​។ គាត់​ត្រូវបាន​ជំនួស​ដោយ Taro Shimada ដែល​គាំទ្រ​ការបំបែក​ជា​ ២ ​ផ្លូវ​។

វិនិយោគិន​បរទេស​បាន​រក្សា​ក្រុមហ៊ុន Toshiba ឱ្យនៅ​ដដែល ប៉ុន្តែ​បាន​ជំរុញឱ្យមាន​កំណើន​លឿន​ជាង​មុន និង​យុទ្ធសាស្ត្រ​រយៈពេល​វែង​ច្បាស់លាស់​ជាង​មុន​។

លោក Travis Lundy អ្នកវិភាគ​នៅ​ក្រុមហ៊ុន Quiddity Advisors ដែល​ផ្សាយ​នៅលើ Smartkarma បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ថា «​គោលដៅ​លេខ​មួយ​» របស់ Toshiba គឺ «​កម្ចាត់​ចោល​សកម្មជន ធ្វើឱ្យ​ពួកគេ​ចាកចេញ​» ។

លោក​បាន​ថ្លែងថា​៖ «​បញ្ហា​គឺ​នៅត្រង់ថា សកម្មជន​មាន​អាណត្តិ​ជាក់លាក់​»​។

លោក​បាន​បញ្ជាក់ថា​៖ «​ពួកគេ​ត្រូវតែ​ចេញ​ជាមួយ​ជ័យជម្នះ បើ​មិន​ដូច្នេះ​ទេ នៅពេលនេះ ពួកគេ​នឹងត្រូវ​ចាកចេញ​ជាមួយ​ការចាញ់ ពីព្រោះ​ពួកគេ​បាន​នៅ​ទីនោះ​អស់់​ជាច្រើន​ឆ្នាំ​មកហើយ​»៕ RR