ទីក្រុងកូណាគ្រី ប្រទេស ហ្គីណេៈ ទូរទស្សន៍​សាធារណៈ​បានប្រកាសថា របប​យោធា​ដែល​កំពុង​កាន់អំណាច​របស់​ប្រទេស​ហ្គីណេ​នៅ​ទ្វីប​អាហ្វ្រិក​ខាងលិច សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​មានតម្លៃ​ ១៥ ​ពាន់​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​រ៉ែ​ Rio Tinto និង​ក្រុមហ៊ុន​ដៃគូ​អាស៊ី-​ហ្គីណេ ដើម្បី​ទាញយក​កំណប់​រ៉ែ​ដែក Simandou ​ដ៏ធំ​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​នេះ​។

កិច្ចព្រមព្រៀង​ត្រីភាគី ដែល​បាន​ចុះហត្ថលេខា​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​មាន​រយៈពេល​ ៣៥ ​ឆ្នាំ​សម្រាប់​ការអភិវឌ្ឍ​រួមគ្នា​ដោយ Rio Tinto ជា​ក្រុមហ៊ុន​រុករក​រ៉ែ​ឈានមុខ​គេ​របស់​អង់គ្លេស អូស្ត្រាលី និង​ក្រុមហ៊ុន Winning Consortium ដឹកនាំ​ដោយ​ប្រទេស​សិង្ហបុរី​។

ប្រទេស​ហ្គីណេ​មាន​ទ្រព្យសម្បត្តិ​រ៉ែ​ដ៏​គួរ​​ឱ្យ​ភ្ញាក់ផ្អើល រួមទាំង​កំណប់​រ៉ែ​ដែក​គុណភាព​ខ្ពស់ ដែល​មិនទាន់បាន​អភិវឌ្ឍ​ឈានមុខ​គេ​របស់​ពិភពលោក​។

ប៉ុន្តែ​រដ្ឋ​នៅ​អាហ្វ្រិក​ខាងលិច​មួយ​នេះ នៅតែ​ជាប់គាំង​យ៉ាងជ្រៅ​ក្នុង​ភាពក្រីក្រ និង​ការគ្រប់គ្រង​ដោយ​ប្រើប្រាស់​អំណាច​មានកេរ្តិ៍ឈ្មោះ​ខាង​អំពើពុករលួយ​។

ការអភិវឌ្ឍ​ពីមុន​ត្រូវបាន​រារាំង​រយៈពេល​ជាច្រើន​ឆ្នាំ​ដោយសារ​តែ​ជម្លោះ​ជុំវិញ​សិទ្ធិ​រុករក​រ៉ែ ការសង្ស័យ​អំពើ​ពុករលួយ និង​ទំហំ​នៃ​ការវិនិយោគ​ដែល​ត្រូវការ​នៅ​តំបន់​គ្មាន​ច្រក​សមុទ្រ និង​ជា​ប្រទេសមួយ ដែល​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងខ្លាំង​។

កាលពី​ដើមខែ​នេះ របប​យោធា​របស់​ប្រទេស​ហ្គីណេ​បាន​បញ្ជា​ឱ្យ​ផ្អាក​សកម្មភាព​ទាំងអស់​នៅ​ទីតាំង​នោះ ដោយ​លើកឡើងថា ការងារ​នៅ​ទីនោះ​គួរតែ​លើកកម្ពស់​ផលប្រយោជន៍​របស់​ប្រទេស​៕ LA