ភ្នំពេញ: តម្លៃ​ប្រេងសាំង​ធម្មតា បាន​ធ្លាក់​ថ្លៃ​ ៥០​ រៀល​ក្នុង ​១​ លីត្រ​សម្រាប់​តម្លៃ​លក់រាយ​នៅលើ​ទីផ្សារ បន្ទាប់ពី​ការហក់​ឡើង​យ៉ាង​លឿន​ជា​បន្តបន្ទាប់ ក្រោយ​ការលុកលុយ​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​កាលពី​ចុងខែ​កុម្ភ:​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃទី ​១ ​មេសា​នេះ បាន​បង្ហាញថា តម្លៃ​លក់​គឺ​ ៥ ២៥០ ​រៀល​ក្នុង​ ១ ​លីត្រ​សម្រាប់​សាំង​ធម្មតា និង ៥៣០០ ​រៀល​សម្រាប់​ប្រេងម៉ាស៊ូត​។

រាជរដ្ឋាភិបាល កម្ពុជា​បាន​ចេញ​សេចក្តី​សម្រេច​អន្តរក្រសួង លើ ប្រកាស ស្តីពី ការកំណត់ រូបមន្ត សម្រាប់ កែសម្រួល ថ្លៃ លក់រាយ ប្រេងឥន្ធនៈ នៅ កម្ពុជា ដើម្បីឱ្យ ថ្លៃ ប្រេងឥន្ធនៈ ឡើង ចុះ តាម តម្លៃ ប្រេង លើ ទីផ្សារ អន្តរជាតិ ដោយ ឱ្យ អនុវត្ត តែ ទៅលើ ការ លក់រាយ ប្រេងឥន្ធនៈ ប៉ុណ្ណោះ ។​

​ក្រសួង ចំនួន ៣ ដែល រួមមាន ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ , ក្រសួង ពាណិជ្ជកម្ម និង ក្រសួង រ៉ែ និង ថាមពល កាលពី ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ បានចេញ ប្រកាស អន្តរក្រសួង ដែលមាន ១២ ប្រការ ដោយ ខ្លឹម សារសំខាន់ នៃ ប្រកាស នេះ គឺ ការកំណត់ យក រយៈពេល ដាក់ តម្លៃ ប្រេងឥន្ធនៈ ពី ១៥ ថ្ងៃ មក ត្រឹម ១០ ថ្ងៃ វិញ ។ ក្នុងនោះដែរ នៅ ប្រការ ៤ នៃ ប្រកាស នេះ បាន បញ្ជាក់ថា នាយកដ្ឋាន អភិវឌ្ឍន៍ វិស័យ ឯកជន នៃ ក្រសួង ពាណិជ្ជកម្ម ត្រូវ គណនា ថ្លៃ លក់រាយ ប្រេងឥន្ធនៈ នៅ កម្ពុជា និង ចេញថ្លៃ លក់រាយ ជូន ក្រុមហ៊ុន ប្រេងឥន្ធនៈ នៅ រៀងរាល់ ថ្ងៃទី ០១, ទី ១១ និង ទី ២១ នៃ ខែ នីមួយៗ ។​

ក្នុង​មួយ​សប្តាហ៍​ចុងក្រោយ​នេះ​តម្លៃ​ទីផ្សារ​ឥន្ធន:​សកល​មាន​និន្នាការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ក្រោយ​ចិន​បិទ​ក្រុង​ជាច្រើន ដើម្បី​ទប់ស្កាត់​ការឆ្លង​កូវីដ​បំប្លែង​ថ្មី អូមីក្រុង​ដែក​ប៉ះពាល់​តម្រូវការ និង អាមេរិក​សន្យា​បញ្ចេង​ប្រេង​បម្រុង ១ ​លាន​បារ៉ែល​ក្នុង​ថ្ងៃ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ និង​ទប់​ការឡើង​ថ្លៃ​ប្រេង​សកល​៕

វីដេអូ៖