ទីក្រុងប៉េកាំងៈ កាលពី​ថ្ងៃ​សៅរ៍ ទីក្រុង​ប៉េកាំង​បាន​ស្នើឱ្យ​លុបចោល​ច្បាប់​ដែល​រារាំង​អាជ្ញាធរ​អាមេរិក​ពី​ការត្រួតពិនិត្យ​សវនកម្ម​របស់​ក្រុមហ៊ុន​ចិន​ដែល​បាន​ចុះបញ្ជី​នៅ​អាមេរិក​នៅក្នុង​ជម្លោះ​រយៈពេល​យូរ​រវាង​ប្រទេស​ទាំង​ ២​។

សេចក្តី​ប្រកាស​របស់​អង្គការ​ឃ្លាំមើល​មូលបត្រ​មួយ​នេះ ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន​បាន​ឱ្យដឹងថា ក្រុមហ៊ុន​ចិន​ជាច្រើន​អាច​ត្រូវបាន​ដក​ចេញពី​បញ្ជី​នៅ​អាមេរិក​ត្រឹម​ឆ្នាំ​ ២០២៤ ​ប្រសិនបើ​ក្រុមហ៊ុន​ទាំងនោះ​មិន​គោរព​តាម​តម្រូវការ​សវនកម្ម​។

តម្រូវការ​នេះ​ធ្វើ​បានដាក់​ក្រុមហ៊ុន​ចិន​ដែល​ចុះបញ្ជី​នៅ​អាមេរិក​ជាង​ ២០០ ​ក្រុមហ៊ុន​ស្ថិតក្នុង​ហានិភ័យ​។

សភា​អាមេរិក​ក្នុង​ឆ្នាំ ​២០២០ ​បានអនុម័ត​ច្បាប់​កំណត់​គោលដៅ​ក្រុមហ៊ុន​ចិន​ដែល​ស្ថិតក្រោម​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គណនេយ្យ​ក្រុមហ៊ុន​សាធារណៈ​របស់​អាមេរិក​ត្រូវតែ​អាច​ត្រួតពិនិត្យ ការធ្វើ​សវនកម្ម​របស់​ក្រុមហ៊ុន​បរទេស​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​អាមេរិក​។

ក្រុមហ៊ុន​របស់​ប្រទេស​ចិនដីគោក និង​ទីក្រុង​ហុងកុង​មានឈ្មោះ​មិនល្អ ដោយសារតែ​ការមិន​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ពួកគេ​ទៅឱ្យ​សវនករ​ដែល​អនុម័ត​ដោយ​អាមេរិក​។

កាលពី​ថ្ងៃ​សៅរ៍ សេចក្តី​ព្រាងច្បាប់​ថ្មី​បានស្នើ​ឱ្យ​លុបចោល​តម្រូវការ​ដែល​ការត្រួតពិនិត្យ​នៅនឹងកន្លែង​គួរតែ​ត្រូវបាន​ធ្វើឡើង​ជាពិសេស ដោយ​ភ្នាក់ងារ​បទប្បញ្ញត្តិ​របស់​ចិន ហើយ​ថា​អាជ្ញាធរ​បរទេស​គួរតែ​ពឹង​ផ្អែកលើ​លទ្ធផល​របស់​ពួកគេ​។

ទីក្រុង​ប៉េកាំង​បានឱ្យ​ដឹងថា គណៈកម្មការ​និយតកម្ម​មូលបត្រ​ចិន (CSRC) នឹង​ផ្តល់ជំនួយ​លើ​ការត្រួតពិនិត្យ​ឆ្លង​ព្រំដែន​ជំនួស​វិញ ស្របតាម​ «​យន្តការ​កិច្ចសហប្រតិបត្តិការ​» ​មួយ​។

ក្រុមហ៊ុន​ចិន​ជាច្រើន​ត្រូវបាន​បញ្ជា​ឱ្យ​គោរព​តាម​គណៈកម្មការ​មូលបត្រ​អាមេរិក បើ​មិន​អ៊ីចឹង​ទេ នឹង​ប្រឈមមុខ​នឹង​ការដក​ចេញពី​បញ្ជី​។

ក្រុមហ៊ុន​ជាង ២០០ ​ដែលមាន​មូលធនីយកម្ម​ទីផ្សារ​សរុប​ប្រហែល ២,១​ ពាន់​ពាន់​លាន​ដុល្លារ​អាច​រង​ផលប៉ះពាល់​៕ LA