ទីក្រុងតេអេរ៉ង់ៈ សមត្ថភាព​ផលិត​ប្រេង​របស់​ប្រទេស​អ៊ីរ៉ង់​បាន​វិលត្រឡប់​ទៅដល់​កម្រិត​ដូច​មុននឹង​ការដាក់ទណ្ឌកម្ម​ឡើងវិញ​ក្នុង​ឆ្នាំ​ ២០១៨ នៅពេល​ដែល​សហរដ្ឋអាមេរិក​បាន​ដកខ្លួន ជា​ឯកតោភាគី​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។

លោក Mohsen Khojastehmehr នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ប្រេង​ជាតិ​អ៊ីរ៉ង់ (NIOC) បាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ IRNA កាលពី​ថ្ងៃអាទិត្យ​ថា​៖ «​ការផលិត​ប្រេង​បាន​ឈានដល់​តួលេខ​មុន​ការដាក់​ទណ្ឌកម្ម ទោះបី​ជាមាន​សម្ពាធ​សេដ្ឋកិច្ច​ក៏ដោយ​»​។

បច្ចុប្បន្ន​អ៊ីរ៉ង់​កំពុង​ចូលរួម​ក្នុង​ការចរចា​ដើម្បី​ស្តារឡើងវិញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​ ២០១៥ ដែល​នឹង​ផ្តល់ឱ្យ​ប្រទេស​នេះ​នូវ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ដែល​ខ្លួន​ត្រូវការ​ជាច្រើន ស្ដារ​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការហាមឃាត់​សំខាន់ៗ​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។

សហរដ្ឋអាមេរិក ក្រោម​ការដឹកនាំ​របស់លោក​ប្រធានាធិបតី Donald Trump បាន​ដកខ្លួន​ឯកតោភាគី​ចេញពី​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ​ ២០១៨ និង​បានដាក់​ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង​ឡើងវិញ ដែល​ជំរុញ​ឱ្យ​អ៊ីរ៉ង់​ចាប់ផ្តើម​វិលត្រឡប់​មកវិញ​លើ​ការប្តេជ្ញា​ចិត្ត​របស់ខ្លួន​ក្រោម​កិច្ចព្រមព្រៀង​នៅ​ឆ្នាំ​បន្តបន្ទាប់​។

លោក Khojastehmehr បាន​និយាយថា ទិន្នផល​ត្រូវបាន​ស្ដារឡើងវិញ​ដល់​កម្រិត​មុន​ទណ្ឌកម្ម ៣,៨​ លាន​បារ៉ែល​ក្នុង​ ១​ ថ្ងៃ (bpd) បន្ទាប់ពី​វា​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​បន្ទាប់ពី​ការដាក់ទណ្ឌកម្ម​ឡើងវិញ​នោះ​។

មន្ត្រី​រូបនេះ​បាន​បន្តថា​៖ «​ឥឡូវនេះ​យើង​ស្ថិតក្នុង​ស្ថានភាព​មួយ​ដើម្បី​បង្កើន​ការនាំចេញ​ទ្វេដង​របស់​យើង​។ បើ​និយាយ​ពី​សន្តិសុខ​ថាមពល សាធារណរដ្ឋ​អ៊ីស្លាម​មាន​សមត្ថភាព​សម្រេច​បាន​ប្រកបដោយ​ស្ថិរភាព​នៅលើ​ឆាក​អន្តរជាតិ​»​។

លោក​បាន​បន្ថែមថា រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី Ebrahim Raisi បាន​បណ្តាក់ទុន​ចំនួន ៥០០ ​លាន​ដុល្លារ​ដើម្បី​ស្តារ​គ្រឿង​បរិក្ខារ និង​បង្កើន​ផលិតកម្ម​ដល់​កម្រិត​មុន​ការដាក់ទណ្ឌកម្ម​ក្នុង​រយៈពេល​ ៦ ​ខែ​។

លោក Javad Owji រដ្ឋមន្ត្រី​ប្រេង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រាក់ចំណូល​ប្រេង​សម្រាប់​ឆ្នាំ​ប្រតិទិន​ចុងក្រោយ​របស់​អ៊ីរ៉ង់​ដែល​បាន​ឈានដល់​ការបិទ​នៅ​ថ្ងៃទី​ ២០ ខែមីនា​បាន​ចុះបញ្ជី​ ១៨​ ពាន់​លាន​ដុល្លារ​ប្រហែល​ ២,៥​ ដង​ច្រើនជាង​ឆ្នាំមុន​។

នៅក្នុង​របាយការណ៍​ប្រចាំខែ ក្រុម​ប្រទេស​ផលិត​ប្រេង OPEC បាន​ប៉ាន់ប្រមាណ​ថា អ៊ីរ៉ង់​ផលិត​ប្រេង​បាន​ ២,៥៤ bpd ក្នុង​ខែកុម្ភៈ​៕ RR