The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋ​ជំរុញ​វិស័យ​ឯកជន​ និង​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​ផ្សព្វផ្សាយ​អំពី​កញ្ចប់​ទេសចរណ៍​ថ្មីៗ

រដ្ឋ​ជំរុញ​វិស័យ​ឯកជន​ និង​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​ផ្សព្វផ្សាយ​អំពី​កញ្ចប់​ទេសចរណ៍​ថ្មីៗ

Content image - Phnom Penh Post
ក្រសួងទេសចរណ៍ អំពា វនា​វ ដល់ សមាគម ទេសចរណ៍ ផ្នែក រដ្ឋ និង ឯកជន និង ស្ថាប័ន ពាក់ព័ន្ធ ទាំង ក្នុង និង ក្រៅប្រទេស ចូលរួម ផ្សព្វផ្សាយ និង រៀបចំ កញ្ចប់ ទស្សនកិច្ច ថ្មី ៗ សំដៅ ទាក់ទាញ ភ្ញៀវ ទេសចរ អន្តរជាតិ ឱ្យមក ទស្សនា កម្ពុជា នា ឱកាស ឆ្នាំ ថ្មី ប្រពៃណី ជាតិខ្មែរ ខាង មុខ នេះ ដោយ ក្រសួង បាន ប្រកាស ថា កម្ពុជា ជា គោលដៅ ទេសចរណ៍ សុវត្ថិភាព និង ផ្តល​ភាព កក់ក្តៅ ។​ Prime Minister

រដ្ឋ​ជំរុញ​វិស័យ​ឯកជន​ និង​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​ផ្សព្វផ្សាយ​អំពី​កញ្ចប់​ទេសចរណ៍​ថ្មីៗ

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ អំពា វនា​វ ដល់ សមាគម ទេសចរណ៍ ផ្នែក រដ្ឋ និង ឯកជន និង ស្ថាប័ន ពាក់ព័ន្ធ ទាំង ក្នុង និង ក្រៅប្រទេស ចូលរួម ផ្សព្វផ្សាយ និង រៀបចំ កញ្ចប់ ទស្សនកិច្ច ថ្មី ៗ សំដៅ ទាក់ទាញ ភ្ញៀវ ទេសចរ អន្តរជាតិ ឱ្យមក ទស្សនា កម្ពុជា នា ឱកាស ឆ្នាំ ថ្មី ប្រពៃណី ជាតិខ្មែរ ខាង មុខ នេះ ដោយ ក្រសួង បាន ប្រកាស ថា កម្ពុជា ជា គោលដៅ ទេសចរណ៍ សុវត្ថិភាព និង ផ្តល​ភាព កក់ក្តៅ ។​

យោង តាម សេចក្តីជូនដំណឹង របស់ ក្រសួងទេសចរណ៍ ដែល បាន ចេញផ្សាយ កាលពី ថ្ងៃ ទី​០៧ ខែមេសា បានឱ្យ ដឹង ថា ពិធី បុណ្យចូលឆ្នាំ ប្រពៃណី ជាតិខ្មែរ គឺជា បុណ្យ បែប ប្រពៃណី ដ៏ សំខាន់ និង ពេញ និយម បំផុត នៅ ក្នុង ប្រទេស កម្ពុជា ដែល បង្ហាញ អំពី វប្បធម៌ និង ទំនៀមទម្លាប់ និង របៀបរបប នៃ ការ រស់នៅ របស់ ប្រជាជន ខ្មែរ តាំងពី បុរាណកាល ដូច្នេះ សូម ភ្ញៀវ ទេសចរ ជាតិ និង អន្តរជាតិ អញ្ជើញ ចូលរួម នៅ ក្នុង ឱកាស ដ៏ វិសេសវិសាល នៃ ពិធី បុណ្យចូលឆ្នាំ​ប្រពៃណី ជាតិខ្មែរ នេះ ដើម្បី ស្គាល់ វប្បធម៌ ដ៏ រុងរឿង របស់ ជាតិខ្មែ រ​។​

ក្រសួងទេសចរណ៍ បាន បញ្ជាក់ ទៀត ថា ដើម្បី ធានា ភាព ជឿជាក់ និង ទំនុកចិត្ត សម្រាប់ ភ្ញៀវ ទេសចរ ជាតិ - អន្តរជាតិ ក្រសួង បាន សហការ ជាមួយ ក្រសួងសុខាភិបាល ដោយ បាន ដាក់ ចេញ នូវ វិធាន សុវត្ថិភាព ទេសចរណ៍ រួម ជាមួយនឹង ការ អនុវត្ត យ៉ាង ម៉ឺងម៉ាត់ នូវ វិធាន សុខាភិបាល ៣ កុំ ៣ ការពារ និង នីតិវិធី ប្រតិបត្តិ ស្តង់ដា អប្បរ មា SOP នៅ គ្រប់ មូលដ្ឋាន អាជីវកម្ម និង សេវាកម្ម ទេសចរណ៍ ។​

ទោះជា យ៉ាងណា ក្រសួង បាន ស្នើ ឱ្យ មាន កិច្ច សហប្រតិបត្តិការ ពី សមាគម ទេសចរណ៍ ផ្នែក រដ្ឋ និង ឯកជន និង ស្ថាប័ន ពាក់ព័ន្ធ ទាំង ក្នុង និង ក្រៅប្រទេស សារព័ត៌មាន ជាតិ និង អន្តរជាតិ ចូលរួម ផ្សព្វផ្សាយ និង រៀបចំ កញ្ចប់ ទស្សនកិច្ច ថ្មី ៗ បង្កើន ទំនាក់ទំនង ល្អ ក្នុង ភាព ជា ដៃគូ និង ភាគី ពាក់ព័ន្ធ សំដៅ ទាក់ទាញ ភ្ញៀវ ទេសចរ អន្តរជាតិ ឱ្យ ទស្សនា នៅ កម្ពុជា កាន់តែ ច្រើន ឡើង វិញ ៕

អត្ថបទគួរចាប់អារម្មណ៍