The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ប្រកាស​ឪ្យ​ប្រើប្រាស់​ជា​ផ្លូវការ

ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ប្រកាស​ឪ្យ​ប្រើប្រាស់​ជា​ផ្លូវការ

Content image - Phnom Penh Post
ក្រសួង សេដ្ឋកិច្ច កិច្ច នឹង ដាក់ ឱ្យ អនុវត្ត ជា ផ្លូវការ នូវ​ផែនការមេ អភិវឌ្ឍ ន័ វិស័យ ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣៥) នៅ ថ្ងៃ ទី ១១ ខែមេសា ឆ្នាំ ២០២២ ខាង មុខ នេះ ដើម្បី ជា ត្រីវិស័យ ចង្អុលបង្ហាញ យន្តការ និង ទិស ដៅ យុទ្ធសាស្ត្រ សំខាន់ ៗ សម្រាប់ ការ អភិវឌ្ឍ វិស័យ ទេសចរណ៍ ខេត្ត ភាគ ឦសាន មួយ នេះ ឱ្យ ក្លាយទៅជា ប៉ូ ល សេដ្ឋកិច្ច ទី ៤ របស់ កម្ពុជា ។​ ហុង មិនា

ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ប្រកាស​ឪ្យ​ប្រើប្រាស់​ជា​ផ្លូវការ

ភ្នំពេញ ៖ ក្រសួង សេដ្ឋកិច្ច កិច្ច នឹង ដាក់ ឱ្យ អនុវត្ត ជា ផ្លូវការ នូវ​ផែនការមេ អភិវឌ្ឍ ន័ វិស័យ ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣៥) នៅ ថ្ងៃ ទី ១១ ខែមេសា ឆ្នាំ ២០២២ ខាង មុខ នេះ ដើម្បី ជា ត្រីវិស័យ ចង្អុលបង្ហាញ យន្តការ និង ទិស ដៅ យុទ្ធសាស្ត្រ សំខាន់ ៗ សម្រាប់ ការ អភិវឌ្ឍ វិស័យ ទេសចរណ៍ ខេត្ត ភាគ ឦសាន មួយ នេះ ឱ្យ ក្លាយទៅជា ប៉ូ ល សេដ្ឋកិច្ច ទី ៤ របស់ កម្ពុជា ។​

នៅ ក្នុង សេចក្តី ប្រកាស ព័ត៌មាន របស់ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែល បាន ចេញផ្សាយ កាលពី ថ្ងៃ ទី ០៧ ខែមេសា បាន បញ្ជាក់ ថា លោក អូន ព័ន្ធ មុនី រ័ ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ជា ប្រធាន គណៈកម្មាធិការ ជាតិ អភិវឌ្ឍន៍ ទេសចរណ៍ នឹង អញ្ជើញ ជា អធិបតី នៅ ក្នុង ពិធី នេះ តាម ប្រព័ន្ធ វី ដេ អូ និង មានការ ចូលរួម ពី ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរ រាជធានី ភ្នំពេញ ដៃគូ អភិវឌ្ឍន៍ និង វិស័យ ឯកជន ។​

ក្រសួង សេដ្ឋកិច្ច បាន បញ្ជាក់ ថា រាជរដ្ឋាភិបាល កម្ពុជា បាន ពិនិត្យ ឃើញ ពី សារៈសំខាន់ និង ភាព ចាំបាច់ ក្នុង ការ រៀបចំ និង ដាក់ ឱ្យ អនុវត្ត ផែនការ មេនេះ ដើម្បី ឆ្លើយ តប ទៅ នឹង ចក្ខុវិស័យ នៃ ការ អភិវឌ្ឍ ជាតិ ចាប់ពី ឆ្នាំ ២០២១-២០៣៥ និង បណ្តា ឆ្នាំ ខាង មុខ ព្រមទាំង រួមចំណែក អភិវឌ្ឍន៍ តំបន់ ភូមិភាគ ឦសាន ដែល មាន ខេត្តមណ្ឌលគិរី ជា ស្នូល ។​

រាជរដ្ឋាភិបាល កម្ពុជា បាន ចេញ អនុក្រឹត្យ សម្រេច បង្កើត គណៈកម្មាធិការ ដឹកនាំ អនុវត្ត ផែនការមេ អភិវឌ្ឍ វិស័យ ទេសចរណ៍ ខេត្តមណ្ឌលគិរី ឆ្នាំ ២០២១-២០៣៥ ( គ . ជ . ផ . ម .) កាលពី ចុងឆ្នាំ ២០២១ កន្លង ទៅ ដោយ បាន ប្រគល់ ភារកិច្ច ជូន លោក ថោ ង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ជា ប្រធាន , លោក សាយ សំ អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន , លោក វេ ង សា ខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ , លោកស្រី ភឿ ង ស កុ ណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ , លោក ម៉ៅ ហាវ ណ្ណា ល់ រដ្ឋមន្ត្រី រដ្ឋលេខាធិការដ្ឋាន អាកាស ចរ ស៊ី វិល និង លោក ថង សា វុន អភិបាលខេត្ត មណ្ឌលគិរី ជា អនុប្រធាន និង មាន ថ្នាក់ដឹកនាំ តំណាង ក្រសួង - ស្ថាប័ន ចំនួន ២០ អង្គភាព ជា សមាជិក ៕

អត្ថបទគួរចាប់អារម្មណ៍