The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក អូន ព័ន្ធ មុនី រ័ត្ន៖ កម្ពុជា​មាន​អាទិភាព​ខ្ពស់​លើ​ការពង្រឹង​ថវិកា​

លោក អូន ព័ន្ធ មុនី រ័ត្ន៖ កម្ពុជា​មាន​អាទិភាព​ខ្ពស់​លើ​ការពង្រឹង​ថវិកា​

Content image - Phnom Penh Post

លោក អូន ព័ន្ធ មុនី រ័ត្ន៖ កម្ពុជា​មាន​អាទិភាព​ខ្ពស់​លើ​ការពង្រឹង​ថវិកា​

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អះអាង ថា កម្ពុជា បាន ផ្តល់ អាទិភាព ខ្ពស់ ក្នុង ការ ពង្រឹង ប្រសិទ្ធភាព ថវិកា ទាំង កម្រិត វិភា ជ និង ប្រតិបត្តិការ ការ កែ លម្អ រដ្ឋបាល ពន្ធ និង ធ្វើ វិចារណ កម្ម គោលនយោបាយ ពន្ធ ក៏ ដូច ជា ការ ពង្រឹង ការ ធ្វើ ពិពិធ កម្ម មូលដ្ឋាន នៃ ការ ប្រមូល ចំណូល ដើម្បី ធានា ឱ្យ បាន នូវ ចីរភាព ហិរញ្ញវត្ថុ សាធារណៈ និង ដើម្បី ស្តារ និង ជំរុញ កំណើនសេដ្ឋកិច្ច កម្ពុជា ឱ្យ ត្រលប់ ទៅ គន្លង នូវ កំណើន សក្តានុពល ។​

លោក អូន ព័ន្ធ មុនី រ័ ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន មាន ប្រសាសន៍ បែប នេះ នៅ ក្នុង សន្និសីទ ជាន់ខ្ពស់ (High-Level Conference) ទន្ទឹម គ្នា នឹង កិច្ចប្រជុំ រដ្ឋមន្ត្រី ហិរញ្ញវត្ថុ អាស៊ាន និង​កិច្ចប្រជុំ រដ្ឋមន្ត្រី ហិរញ្ញវត្ថុ និង ទេសាភិបាល ធនាគារកណ្តាល អាស៊ាន ក្រោម ប្រធានបទ : “ ហិរញ្ញប្បទាន ប្រកបដោយ ចីរភាព ៖ ការ កៀរគរ ហិរញ្ញប្បទាន សម្រាប់ ការ ស្ដារ សេដ្ឋកិច្ច ក្រោយ វិបត្តិ ជំងឺ កូ វី ដ ១៩” នៅ រាជធានី ភ្នំពេញ កាលពី ថ្ងៃ ទី​៧ ខែមេសា ឆ្នាំ ២០២២ ជាមួយ ថ្នាក់ដឹកនាំ នៃ ក្រសួង ហិរញ្ញវត្ថុ និង ធនាគារកណ្តាល អាស៊ាន តំណាង ពី ស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិ ក្រសួង ស្ថាប័ន ដៃគូ អភិវឌ្ឍ វិស័យ ឯកជន និង គ្រឹះស្ថានស្រាវជ្រាវ ជា ច្រើន ។​

សន្និសីទ នេះ គឺជា វេទិកា​ដ៏ មាន សារៈសំខាន់ មួយ សម្រាប់ ឆ្ពោះទៅ វេទិកា ពិភាក្សា ជាស កល អាស៊ាន លើក ទី ២ ដែល គ្រោង នឹង រៀបចំ នៅ ក្នុងអំឡុងពេល កិច្ចប្រជុំ កំពូល អាស៊ាន នៅ ចុងឆ្នាំ ២០២២ នេះ ។ សន្និសីទ ក៏ បាន គូសបញ្ជាក់ ពី តួនាទី ដ៏ សំខាន់ នៃ គោលនយោបាយ សារពើពន្ធ និង ការ អភិវឌ្ឍ បៃតង ក្នុង ការ ធានា ឱ្យ បាន នូវ ការ ស្តារ សង្គម សេដ្ឋកិច្ច ក្នុង តំបន់ ឡើង វិញ ប្រកបដោយ ចីរភាព និង បរិ យា បន្ន ។​

លោក បាន បញ្ជាក់ ថា ៖«​កម្ពុជា បាន ផ្តល់ អាទិភាព ខ្ពស់ លើ ការ អភិវឌ្ឍ បៃតង និង ប្រកបដោយ ចីរភាព ដើម្បី ពង្រឹង ភាព ធន់ នៃ ការ អភិវឌ្ឍ សេដ្ឋកិច្ច - សង្គម ។ ត្រូវ មាន ដំណោះស្រាយ ប្រកបដោយ ភាព ប្រាកដនិយម និង ការ គិតគូរ គ្រប់ ជ្រុងជ្រោយ ដើម្បី ឆ្លើយ តប នឹង បញ្ហា ប្រឈម ផ្នែក សារពើពន្ធ និង ស្វែងរក គំនិត ផ្តួចផ្តើម ហិរញ្ញប្បទាន បៃតង ដើម្បី ស្តារ សេដ្ឋកិច្ច ក្នុង តំបន់ ឡើង វិញ ប្រកបដោយ បរិ តាប ន្ន និង ចីរភាព ដោយ ផ្តោត សំខាន់ លើ កិច្ច សហប្រតិបត្តិការ កាន់តែ ស្អិតរ មួ ត រវាង ប្រទេស សមាជិក និង ស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិ នីមួយ ៗ​» ៕

អត្ថបទគួរចាប់អារម្មណ៍