សៀមរាប ៖ មន្ត្រីជាន់ខ្ពស់ ក្រសួងទេសចរណ៍ ជំរុញ ឱ្យ អ្នក ពាក់ព័ន្ធ ក្នុង វិស័យ សេវាកម្ម ទេសចរណ៍ធ្វើ បដិសណ្ឋារកិច្ច ទទួល ទេសចរ ឱ្យបាន ល្អ ប្រកបដោយ ការយក ចិត្តទុកដា ក់ខ្ពស់ ដើម្បី ធានា បាន ភាព កក់ក្តៅ និង ភាព ពេញចិត្ត របស់ ទេសចរ ដែល មក ទស្សនា កម្ពុជា ។

នៅ ក្នុងអំឡុងពេលបើក សិក្ខាសាលា ស្តី ពី បដិសណ្ឋារកិច្ច ល្អ ទេសចរណ៍ មាន សុវត្ថិភាព នៅ ខេត្តសៀមរាប កាល ថ្ងៃ ទី ០៧ ខែមេសា ឆ្នាំ ២០២២ លោក ហោ សា រុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បាន ថ្លែង ថា ការ ធ្វើ បដិសណ្ឋារកិច្ច ទទួល ទេសចរ គឺជា កត្តា មូលដ្ឋាន ដំបូង ដ៏ សំខាន់មួយ ក្នុង ការ ធានា បាន ភាព កក់ក្តៅ និង ភាព ពេញចិត្ត របស់ ទេសចរ ដែល មក ទស្សនា កម្ពុជា ។

លោក បាន ថ្លែង បញ្ជាក់ ថា ៖« ដើម្បី ចូលរួម គាំទ្រ ដល់ កិច្ច ខិតខំ ប្រឹងប្រែង របស់ រាជរដ្ឋាភិបាល កម្ពុជា ក្នុង ការ បើក ប្រទេស ទទួល ទេសចរ អន្តរជាតិ និង ការ យកចិត្តទុកដាក់ របស់ ក្រសួងទេសចរណ៍ ក្នុង ការ រៀបចំ គោលនយោបាយ និង យុទ្ធសាស្ត្រ ដើម្បី ធានា បាន និរន្តរភាព ទេសចរណ៍ ទើប សិក្ខាសាលា “ បដិសណ្ឋារកិច្ច ល្អ ទេសចរណ៍ មាន សុវត្ថិភាព ” ត្រូវ បាន រៀបចំ ធ្វើ ឡើង នៅ ថ្ងៃនេះ ព្រោះថា ការ ធ្វើ បដិសណ្ឋារកិច្ច ទទួល ទេសចរ គឺជា កត្តា មូលដ្ឋាន ដំបូង ដ៏ សំខាន់មួយ ក្នុង ការ ធានា បាន ភាព កក់ក្តៅ និង ភាព ពេញចិត្ត របស់ ទេសចរ ដែល មក ទស្សនា ព្រះរាជាណាចក្រ កម្ពុជា » ។

លោក បាន បន្ថែម ថា សិក្ខាសាលា នៅ ថ្ងៃនេះ គឺជា ឱកាស មួយ ផ្សារ ភ្ជាប់ ការ ចូលរួម របស់ សិក្ខាកាម ក្នុង ការ ផ្តល់ ភាព កក់ក្តៅ និង ភាព ពេញចិត្ត ជូន ទេសចរ ។ ដូច្នេះ លោក បាន ស្នើ សិក្ខាកាម ទាំងអស់ គ្នា យកចិត្តទុកដាក់ ខ្ពស់ ក្នុង ការ ធ្វើ បដិសណ្ឋារកិច្ច ស្វាគមន៍ ភ្ញៀវ ទេសចរ ដោយ ទឹកមុខ ញញឹម រួសរាយ រាក់ទាក់ ទន់ភ្លន់ តែ ម៉ឺង ម៉ាត់ ក្នុងការងារ ដើម្បី ចូលរួម ស្តារ និង លើក ស្ទួយ វិស័យ ទេសចរណ៍ កម្ពុជា ប្រកបដោយ ចីរភាព គុណភាព សុវត្ថិភាព និរន្តរភាព ការ ទទួលខុសត្រូវ និង បរិ យា បន្ន ក្នុង បុព្វហេតុ លើកកម្ពស់ ថែម ទៀត នូវ កិត្យានុភាព កម្ពុជា « កម្ពុជាៈ ព្រះរាជាណាចក្រ អ ច្ឆរិយៈ ផ្តល់ ភាព កក់ក្តៅ » ឱ្យក្លាយជា គោលដៅ ទេសចរណ៍ គុណភាព លំដាប់ ពិភពលោក ប្រកបដោយ ភាព ជឿ ទុកចិត្ត និង ភាព ទាក់ទាញ ។

វិស័យ ទេសចរណ៍ ដែល ត្រូវ បាន រាជរដ្ឋាភិបាល ចាត់ទុកជា មាស បៃតង គឺជា វិស័យ មួយ ដែល ចូលរួម ទ្រទ្រង់ កំណើនសេដ្ឋកិច្ច - សង្គម បង្កើត ការងារ និង កាត់ បន្ថយ ភាព ក្រីក្រ របស់ ប្រជាពលរដ្ឋ ជា ការ នាំ ចេញ នៅ នឹង កន្លែង ព្រម ទាំង ដើរតួ នាទី យ៉ាង សំខាន់ ក្នុង ការ ចូលរួម ថែរក្សា អភិរក្ស បរិស្ថាន ឆ្លើយ តប នឹង បម្រែបម្រួល អាកាសធាតុ ប្រកបដោយ ប្រសិទ្ធភាព ។ ក្នុង រយៈពេល ជាង ១០ ឆ្នាំ កន្លង ទៅ ត្រឹម ឆ្នាំ ២០១៩ វិស័យ ទេសចរណ៍ កម្ពុជា មានការ កើនឡើង គួរ ឱ្យ កត់សម្គាល់ ក្នុង អត្រាកំណើន ទេសចរ ណ៍អន្តរជាតិ ជា មធ្យម ១២% ក្នុង មួយ ឆ្នាំ ។ បន្ទាប់ មក ចាប់តាំងពី ដើមឆ្នាំ ២០២០ រហូត ដល់ ឆ្នាំ ២០២១ វិស័យ ទេសចរណ៍ កម្ពុជា ក៏ ដូច ជា ពិភពលោក ទាំងមូល ចាប់ផ្តើម ទទួល រង ឥទ្ធិពល អវិជ្ជមាន យ៉ាង ខ្លាំង ពី វិបត្តិ ជំងឺ កូ វី ដ ១៩៕