The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ម្ចាស់ចម្ការទុរេន ដ៏ ធំ ជាងគេ នៅ ខេត្ត ត្បូងឃ្មុំ នឹង បើក ទទួលភ្ញៀវ ទេសចរក្នុងឱកាសចូលឆ្នាំ

ម្ចាស់ចម្ការទុរេន ដ៏ ធំ ជាងគេ នៅ ខេត្ត ត្បូងឃ្មុំ នឹង បើក ទទួលភ្ញៀវ ទេសចរក្នុងឱកាសចូលឆ្នាំ

Content image - Phnom Penh Post

ម្ចាស់ចម្ការទុរេន ដ៏ ធំ ជាងគេ នៅ ខេត្ត ត្បូងឃ្មុំ នឹង បើក ទទួលភ្ញៀវ ទេសចរក្នុងឱកាសចូលឆ្នាំ

ត្បូងឃ្មុំ៖ ចម្ការទុរេន ដ៏ ធំ ជាងគេ នៅ ខេត្ត ត្បូងឃ្មុំ នឹង បើក ទទួលភ្ញៀវ ទេសចរ ជាតិ និង អន្តរជាតិ ឱ្យ ចូល ទស្សនា កម្សាន្ត ដោយ មិន គិតថ្លៃ នា ឱកាស បុណ្យចូលឆ្នាំ ថ្មី ប្រពៃណី ជាតិខ្មែរ ចាប់ពី ថ្ងៃ ទី១៣ ដល់ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ ខាង មុខ នេះ។

លោក សុខ ឡេ ង ម្ចាស់ ចម្ការទុរេន សុខ ឡេ ង - ផា ន់ នី នៅ ភូមិ ក្រ សាំង ឃុំ ទឹក ជ្រៅ ស្រុក តំបែ ខេត្ត ត្បូងឃ្មុំ បាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ ថ្ងៃ ទី ០៩ ខែមេសា នេះ ថា រដូវ កាល ចូល ឆ្នាំ ប្រពៃណី ខ្មែរ ខាង មុខ នេះ ចម្ការ ទុរេន A និង B ដែល បាន ដាំ ដុះ ទុរេន , សាវម៉ាវ , មង្ឃុត , ចំនួន ជាង ២០ហិកតា នឹង បើក ឱ្យទេសចរ ជាតិ និង អន្តរជាតិ ដើរ កម្សាន្ត ក្នុង ចម្ការ ដោយ មិន គិតថ្លៃ ដើម្បី ជា ការ រួមចំណែក ក្នុង សកម្មភាព ជំរុញ ចលនា ទេសចរ នៅ ក្នុង ខេត្ត ត្បូងឃ្មុំ ផង និង ដើម្បី ឱ្យ ទេសចរ បាន យល់ ដឹង ពី ការ ដាំ ដុះ ដំណាំ ទុ រេន មង្ឃុត និង សាវម៉ាវ របស់ ចម្ការ ផង ហើយ ក៏ ជាវ ទៅ ផ្ញើ បងប្អូន សាច់ញាតិ បាន ផង ដែរ ។

លោក បាន បញ្ជាក់ ថា ៖«យើង បើ កស្វាគមន៍ ភ្ញៀវ ទេសចរ ពី គ្រប់ ទិស ទី ដើម្បី បាន ស្គាល់ ចម្ការ ទុរេន របស់ យើង ប៉ុន្តែ យើង ហាម ដាច់ខាត មិន ឱ្យ មានការ យក គ្រឿងញៀន និង អាវុធ ជាតិ ផ្ទុះ គ្រប់ ប្រភេទ ចូល បាន នោះ ទេ។ នៅខែនេះ ចម្ការដទៃទៀត គេមិនអនុញ្ញាតឱ្យចូលទេ ប៉ុន្តែខ្ញុំយល់ថា ក្រែងមានបងប្អូនណាចង់ចូលទស្សនា ឬចង់រៀនសូត្របន្ថែមពីការដាំដុះដំណាំ ទុរេន មង្ឃុត ក៏ដូចជាសាវម៉ាវនេះ ខ្ញុំរីករាយនឹងបង្ហាញជូន ព្រមទាំងចែករំលែកបទពិសោធ » ។

បើ តាម លោក សុខ ឡេ ង បច្ចុប្បន្ន ផ្ទៃដី ប្រមូល ផល នៅ ចម្ការ របស់ លោក មាន ចំនួន ១៣ ហិកតាដោយ កាលពី ឆ្នាំ ២០២១ ទទួល បាន ទិន្នផល ១០០ តោន នឹង រំពឹង ថា កើនឡើង លើស នេះ ទៀត នៅ ឆ្នាំ ២០២២ នេះ ។ លោក បាន បន្ត ថា ដាំ ណាំ ទុរេន មាន ទីផ្សារ ល្អ ទាំង ក្នុង តំបន់ និង នាំ ទៅ ទីផ្សារ រាជធានី ភ្នំពេញ ដោយ លក់ ក្នុង ត ម្លៃ ២០០០០ រៀល / គ . ក្រ ។

កាលពី ចុង ខែមករា ឆ្នាំ ២០២២ កន្លង ទៅ លោក វេ ង សា ខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ បាន ចុះ ទៅ ដល់ ចម្ការ របស់ លោក សុខ ឡេ ង ដោយ ផ្ទាល់ ដើម្បី ពិនិត្យ មើល ពី ទិន្នផល ទុរេន និង បាន ណែនាំ ឱ្យ អគ្គនាយកដ្ឋាន កសិកម្ម សិក្សា ពី លក្ខខណ្ឌ តម្រូវ ភូតគាម អនាម័យ របស់ ទីផ្សារ ចិន ដោយ ត្រូវធ្វើ ទំនាក់ទំនង ជាមួយ អគ្គ រដ្ឋបាល គយ ចិន ក្នុង ការ សិក្សា ពី បែបបទ និង ឯកសារ តម្រូវ ទាំង បច្ចេកទេស និង ច្បាប់ ផង ដែរ ។

តាម របាយការណ៍ ពី មន្ទីរ កសិកម្ម ខេត្ត ត្បូងឃ្មុំ នៅ ទូ ទាំង ខេត្ត នេះ មាន ផ្ទៃដី ដាំ ដុះ ទុរេន សរុប ចំនួន ៦១០ ហិកតា មាន ក្នុងស្រុក មេ មុត ពញាក្រែក តំបែរ និង ស្រុក អូរ រាំង ឪ ដោយ ក្នុង នោះ មាន ផ្ទៃដី ប្រមូល ផល បាន ប្រមាណ ៣០០ ហិកតា ទទួល បាន ទិន្នផល ៤ ៥៤៨ តោន ជា មធ្យម ៕

អត្ថបទគួរចាប់អារម្មណ៍