លោក ជា សុធា នាយក​ប្រតិ​ប​ត្ដិ​នៃ​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល (G-Link) ដែលជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ​មានការ​ទទួលស្គាល់​ដោយ​និយតករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​) ពន្យល់​អំពី​កម្មវិធី​អប់រំ​ដ៏​មាន​សារៈសំខាន់​របស់ខ្លួន ដើម្បី​ណែនាំ​ដល់​វិនិយោគិន​សក្តានុពល និង​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​វិស័យនេះ​។

លោក​ ជា សុធា

​តើ​លោក​យល់ឃើញ​យ៉ាង​ណា​ដែរ ចំពោះ​ស្ថានភាព​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​ក្នុងប្រទេសកម្ពុជា​បច្ចុប្បន្ន​?

​ទោះបីជា​ប្រទេស​កម្ពុជា ក៏ដូចជា​ទីផ្សារ​ពិភពលោក​ត្រូវបាន​រង​​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​ ១៩​ ក្ដី ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​នៅតែ​បន្ត​កើនឡើង​គួរឱ្យកត់សម្គាល់ ដោយ​ផ្អែកទៅលើ​ទំហំ​ប្រតិ​ប​ត្ដិ​ការជួញដូរ និង​ចំនួន​អ្នក​​ចូលរួម​ក្នុង​ទីផ្សារ​។ នេះ គឺជា​សញ្ញា​វិជ្ជមាន​មួយ​នៃ​ការអភិវឌ្ឍ​ប្រកប​​ដោយ​និរន្តរភាព​។ ជា​លទ្ធផល ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​បានក្លាយ​ជា​គោលដៅ​វិនិយោគ​ដ៏​ទាក់ទាញ​សម្រាប់​វិនិយោគិន​កាន់​​តែ​ច្រើន​។

ក្រៅពី​ផ្តល់នូវ​ប្រភព​ដែល​គួរឱ្យ​ទុកចិត្ត​នៃ​ឧបករណ៍​ហិរញ្ញវត្ថុ និង​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ តើ​ក្រុមហ៊ុន G-Link មាន​គម្រោង ឬ​កម្មវិធី​អ្វី​ផ្សេងទៀត​ដើម្បី​ផ្ដល់​ការណែនាំ និង​ការអប់រំ ដល់​អ្នក​ដែល​ចាប់អារម្មណ៍​លើ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នេះ​?

​បាទ​! យើង​ពិត​ជាមាន​។ យើង​បន្ត​ខិតខំ​ប្រឹងប្រែង​ឱ្យអស់​ពី​សម​​ត្ថ​ភាព​ដើម្បី​ផ្តល់ជូន​អតិថិជន​របស់​យើង (​វិនិយោគិន និង​អ្នកជួញដូរ​) នូវ​មធ្យោបាយ​ងាយស្រួល​បំផុត ស្តង់ដា​ខ្ពស់បំផុត និង​បទពិសោធ ដ៏​ល្អ​បំផុត​ក្នុងការ​ជួញដូរ​។ លើស​​ពីនេះ ក្រុមហ៊ុន G-Link បាន​បង្កើត​កម្មវិធី​អប់រំ​ថ្មី​ចំនួន ​៣ ក្នុង​គោល​បំណង​ផ្តល់ជូន​នូវ​ចំណេះដឹង ជំ​នា​ញ និង​ទំនុកចិត្ត​ដល់​បុគ្គល​ដែល​ស្វែងរក​ឱកាស​នេះ ដើម្បី​អភិវឌ្ឍ​

​ខ្លួន​ឱ្យក្លាយ​ទៅជា​បុគ្គល​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​​ចាប់ផ្ដើម​ការជួញដូរ​ឧបករណ៍និ​ស្ស​ន្ទ​ដោយ​ជោគជ័យ​។​

១. កម្មវិធី​ផ្សាយ​ផ្ទាល់​៖ «​កម្មវិធី​ផ្សាយ​ផ្ទាល់​» របស់​យើង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សៅរ៍ រៀង​​រាល់​សប្តាហ៍ ដោយ​ផ្តោតទៅលើ​ការផ្សព្វផ្សាយ​អំពី​ព័ត៌មាន​សេដ្ឋកិច្ច ចំណេះដឹង​ហិរញ្ញវត្ថុ ការអនុវត្ត​ការជួញដូរ​តាម​ពេលវេលា​ជាក់​ស្តែង ការវិភាគ​ទីផ្សារ​ឧបករណ៍​​និ​ស្ស​ន្ទ និង​ឱកាស​វិនិយោគ​ដែលមាន​ផលចំណេញ​ខ្ពស់​។ ដើម្បី​ធានាបាន​នូវ​វិជ្ជាជីវៈ និង​ទំនុក​ចិ​ត្ដ​សម្រាប់​សាធារណជន កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​មាន​អ្នកជំនាញ​ដែលមាន​បទពិសោធ​ជាច្រើន​ឆ្នាំ រួមមាន​៖ លោក Naoto Arase ដែលជា​ប្រធាន​ផ្នែក​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន G-Link និង​មាន​បទពិសោធ​ជាង ៤០ ឆ្នាំ​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ និង​លោក ឡុង សំណាង លោក ញឹម កុសល និង​លោក ឈា ឆាយ​ហេង ដែល​លោក​ទាំង​ ៣​ នាក់ គឺជា​ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុម​​ហ៊ុន G-Link និង​មាន​បទពិសោធ​ជាច្រើន​ឆ្នាំ​នៅក្នុង​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​។ លើសពីនេះ យើង​ក៏​អញ្ជើញ​ភ្ញៀវកិត្តិយស​ពិសេសៗ ដែលជា​អ្នកជំនាញ​នៅក្នុង​វិស័យនេះ ដើម្បី​បន្ថែម​គុណ​តម្លៃ​ដល់​កម្មវិធី​របស់​យើង​ផងដែរ​។​

២. កម្មវិធី​រាត្រី «Non-Farm Payrolls»៖ កម្មវិធី​រ្រា​តី «Non-Farm Payrolls» គឺជា​កម្មវិធី​ដែល​យើង​បាន​បង្កើត​ឡើងជា​ប្រចាំខែ​ដោយ​ជោគជ័យ​តាំងពី​ឆ្នាំ​ ២០២០ មក​ម្ល៉េះ ហើយ​យើង​គឺជា​អ្នក​ផ្ដួច​​ផ្ដើម​រៀបចំ​កម្មវិធី​នេះ​ឡើង​ដំបូង​គេ​នៅ​កម្ពុជា​។ កម្មវិធី​រាត្រី Non-Farm Payrolls អាច​ដើរតួ​ជា​វេទិកា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ក្នុងការ​ផ្តល់ជូន​ការអប់រំ​ដល់​អ្នក​​ចូលរួម​ទាំងអស់​ក្រោម​បរិយាកាស​ដ៏​រំភើប​រីករាយ​។ ជាក់ស្តែង កាលពី​ថ្ងៃទី​​ ១ ខែ មេសា ឆ្នាំ​ ២០២២ ថ្មីៗ​នេះ ក្រុមហ៊ុន G-Link បានរៀបចំកម្មវិធី​រាត្រី «Non-Farm Payrolls» រួម​ជាមួយនឹង​ការប្រកួត​ជួញដូរ ដែល​បាន​បន្ថែម​គុណ​តម្លៃ​កាន់តែច្រើន​ដល់​កម្មវិធី ដោយសារ​ការប្រកួត​ជួញដូរ​នេះ​អាច​ជំរុញ​ដល់​អ្នកចូលរួម​ទាំងអស់ ជាពិសេស​បេក្ខជន​ប្រកួត​ផ្ទាល់ ឱ្យ​សិក្សា​វិភាគ និង​អនុវត្ត​ជំនាញ​ទាំង​ផ្នែក​ការវិភាគ​ព័ត៌មាន និង​ផ្នែក​ការវិភាគ​បច្ចេក​​ទេស​របស់​ពួកគាត់ នៅក្នុង​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​។ រង្វាន់​សរុប​ចំនួន ៣ ០០០ ដុល្លារ ក៏​ត្រូវបាន​ផ្តល់ជូន​ម្ចាស់​ជយលាភី​ទាំង ៥ រូប​ផងដែរ​។​

៣. កម្មវិធី «Happy Challenge»៖ កម្មវិធី​ពិសេស​ដែល​យើង​ទើប​បង្កើត និង​កំពុង​ដំណើរ​ការ គឺ​កម្មវិធី «Happy Challenge»។ កម្មវិធី​នេះ​មាន​គោល​​បំណង​ផ្ដល់នូវ​គន្លឹះ​សំខាន់ៗ​ដល់​បេក្ខជន​ដែល​បាន​ចូលរួម ដើម្បីឱ្យ​ពួកគាត់​ក្លាយជា​អ្នកជួញដូរ​ប្រកប​​ដោយ​វិជ្ជាជីវៈ និង​អាច​ទាញយក​ប្រាក់ចំណេញ​ពី​ទីផ្សារ​ឧបករណ៍និ​ស្ស​ន្ទ​បាន​។ សូមបញ្ជាក់ថា អ្នក​​ចូលរួម​ទាំងអស់​នឹង​ទទួលបាន​មេរៀន​លម្អិត គន្លឹះ និង​ការណែនាំ​តាំងពីដើម​រហូតដល់​ចប់​កម្មវិធី «Happy Challenge» នេះ ដែល​ជួយ​ឱ្យ​ពួកគាត់​ទទួលបាន​នូវ​បទ​​ពិសោធ​ជាក់ស្តែង​ក្នុងការ​ជួញដូរ បង្កើតបាន​នូវ​ពិពិធ​កម្ម​ផលប​ត្រ​វិនិយោគ និង​ទទួលបាន​ការយល់​ដឹង​ស៊ីជម្រៅ​អំពី​ទីផ្សារ​ឧបករណ៍​​និ​ស្ស​ន្ទ​។

​ដើម្បី​ចូលរួម​កម្មវិធី​នេះ លោកអ្នក​អាច​ចុះឈ្មោះ​ជាមួយ​ក្រុមហ៊ុន G-Link តាមរយៈ​តំណ​ភ្ជាប់​នេះ​៖ https://share.hsforms.com/1ZkdWL-pBTRyImjIxk1Nvigc5e69?utm_campaign=G-Link-Happy-Challenge ឬ​ស្កេ​ន QR Code ក្នុង​រូបភាព​។ ការចុះឈ្មោះ និង​ការចូលរួម គឺ​មិន​គិតថ្លៃ​ទេ​។ លើសពីនេះ យើង​នឹង​ផ្តល់​រង្វាន់​សម្រាប់​អ្នក​ដែល​បានបញ្ចប់​កម្មវិធី «Happy Challenge» នេះ ដោយ​ជោគជ័យ ហើយ​ពួកគាត់​ក៏មាន​ឱកាស​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល ដែល​រៀបចំឡើង​ដោយ ន​.​ម​.​ក ផងដែរ​។​

​ឥឡូវនេះ ការចុះឈ្មោះ​ចូល​​រួម​បាន​បើក​ដំណើរការ​ហើយ​។ ដូច្នេះ ប្រសិនបើ​លោកអ្នក​មាន​ចម្ងល់​អំពី​កម្មវិធី «Happy Challenge» នេះ ឬ​ព័ត៌មាន​ផ្សេងទៀត សូម​ទាក់ទង​ក្រុមហ៊ុន G-Link តាមរយៈ​លេខ​៖ 010 58 72 72 ឬ​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​៖ Golden FX Link Capital Co., Ltd.។​

​ជា​ចុងក្រោយ តើ​លោក​មាន​ជា​មតិយោបល់ ឬសារ​ណែនាំ​សម្រាប់​អ្នកអាន និង​សាធារណជន​ដែរឬទេ​?

​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ គឺជា​ការវិនិយោគ​ដ៏​ល្អ​បំផុត​មួយ ព្រោះ​វា​អាចបង្កើត​ផលចំណេញ ប្រសិនបើ​លោកអ្នក​អនុវត្ត​ទៅតាម​យុទ្ធ​​សាស្ត្រ ការគ្រប់គ្រង​ហានិភ័យ និង​វិន័យ​ត្រឹមត្រូវ​។ ជារួម មិន​ត្រឹមតែ​ពួកយើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ទាំងអស់គ្នា​ក៏​អាចជា​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច និង​វិស័យ​ហិរញ្ញវត្ថុ​ជាតិ តាមរយៈ​ការជួញដូរ​ឧបករណ៍​​និ​ស្ស​ន្ទ​នេះ​៕