ភ្នំពេញ ៖ អគ្គនាយកដ្ឋាន ពន្ធដារ ផ្សព្វផ្សាយ ពី នីតិវិធី និង សារៈសំខាន់ នៃ ការ អនុវត្ត អាករ លើ តម្លៃបន្ថែម ចំពោះ ប្រតិបត្តិការ អាជីវកម្ម តាម ប្រព័ន្ធ អេ ឡិច ត្រូ និក ដល់ សមាគម ពាណិជ្ជកម្ម កម្ពុជា - ជប៉ុន JBAC ។

នៅ ក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ស្តី ពី ការ អនុវត្ត អាករ លើ តម្លៃបន្ថែម ចំពោះ ប្រតិបត្តិការ អាជីវកម្ម តាម ប្រព័ន្ធ អេ ឡិច ត្រូ និក (E-Commerce) ជាមួយ សមាគម ពាណិជ្ជកម្ម កម្ពុជា - ជប៉ុន JBAC កាលពី ថ្ងៃ ទី ១១ ខែមេសា កន្លង ទៅ លោក គង់ វិបុល រដ្ឋមន្ត្រី ប្រតិភូ អម នាយក រដ្ឋមន្ត្រី និង ជា ប្រតិភូ រាជរដ្ឋាភិបាល ទទួល បន្ទុក ជា អគ្គនាយក នៃ អគ្គនាយកដ្ឋាន ពន្ធដារ បាន មាន ប្រសាសន៍ ថា វិនិយោគិន ជប៉ុន តែងតែមាន ឆន្ទៈ ខ្ពស់ ក្នុង ការ ស្វែង យល់ និង ចូលរួម គោរព ច្បាប់ និង បទបញ្ញត្តិ ស្តី ពី ពន្ធដារ របស់ កម្ពុជា បាន យ៉ាង ល្អ ប្រសើរ ។​

លោក បាន ពន្យល់ ប្រាប់ JBAC ថា ៖« កន្លង មក JBAC តែងតែ ដើរតួ នាទី យ៉ាង សំខាន់ ក្នុង ការ ចូលរួម សហការ ជាមួយ អគ្គ នាយ ដ្ឋា ន ពន្ធដារ ក៏ ដូច ជា ការ ចូលរួម ដោះស្រាយ កង្វល់ និង បញ្ហា ប្រឈម ផ្សេង ទាក់ទង នឹង ពន្ធដារ ដែល ម្ចាស់ សហគ្រាស ជប៉ុន កំពុង ជួប ប្រទះ ។ សិក្ខាសាលា នា ពេល នេះ មាន គោលដៅ ផ្សព្វផ្សាយ ដល់ JBAC ចំពោះ នីតិវិធី នៃ ការ អនុវត្ត អាករ លើ តម្លៃបន្ថែម ចំពោះ ប្រតិបត្តិការ ពាណិជ្ជកម្ម តាម ប្រព័ន្ធ អេ ឡិច ត្រូ និក ដើម្បី ឱ្យ មានការ យល់ ដឹង កាន់តែ ច្បាស់ ចំពោះ អាករ ប្រភេទ នេះ » ។​

លោក បាន បន្ថែម ថា គោលដៅ នៃ សិក្ខាសាលា ព្វ ផ្សាយ អំពី ការ អនុវត្ត អាករ លើ តម្លៃបន្ថែម ចំពោះ ប្រតិបត្តិការ អាជីវកម្ម តាម ប្រព័ន្ធ អេ ឡិច ត្រូ និក និង ពង្រឹង ការ អនុវត្ត អាករ លើ តម្លៃបន្ថែម ចំពោះ ប្រតិបត្តិការ E-Commerce, បុគ្គល ជាប់ អាករ និង ការ ចុះបញ្ជី អាករ លើ តម្លៃបន្ថែម សាមញ្ញ , ការ ផ្គត់ផ្គង់ ទំនិញ និង សេវា អេ ឡិច ត្រូ និក , ការ ប្រកាស និង បង់ប្រាក់ អាករ លើ តម្លៃបន្ថែម និង របាយការណ៍ , ការ ចេញ វិក្កយបត្រ , មធ្យោបាយ ទូទាត់ ប្រាក់ អាករ លើ តម្លៃបន្ថែម , និង ឥណទាន អាករ លើ ត ម្ល បន្ថែម ។ ជា ពិសេស ការ អនុវត្ត នេះ ត្រូវ ស្រប តាម ខ្លឹមសារ នៃ អនុក្រឹត្យ លេខ ៦៥ អន ក្រ . បក ចុះ ថ្ងៃ ទី ០៨ ខែមេសា ឆ្នាំ ២០២១ ស្តី ពី ការ អនុវត្ត អាករ លើ តម្លៃបន្ថែម ចំពោះ ពាណិជ្ជកម្ម តាម ប្រព័ន្ធ អេ ឡិច ត្រូ និក ប្រកាស លេខ ៥៤២ សហ វ . ប្រក ចុះ ថ្ងៃ ទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ ស្តី ពី វិធាន និង នីតិវិធី នៃ ការ អនុវត្ត អាករ លើ តម្លៃបន្ថែម ចំពោះ ប្រតិបត្តិការ ពាណិជ្ជកម្ម តាម ប្រព័ន្ធ អេ ឡិច ត្រូ និក និង សេចក្តីណែនាំ លេខ ២០៥២២ អ ព ដ ចុះ ថ្ងៃ ទី ០៨ ខែធ្នូ ឆ្នាំ ២០២១ ស្តី ពី ការ អនុវត្ត អាករ លើ តម្លៃបន្ថែម ចំពោះ ប្រតិបត្តិការ ពាណិជ្ជកម្ម តាម ប្រព័ន្ធ អេ ឡិច ត្រូ និក ។

សូម ជម្រាប ថា កាលពី ថ្ងៃ ទី ១៧ ខែមីនា ឆ្នាំ ២០២២ ថ្មី ៗ នេះ អគ្គនាយកដ្ឋាន ពន្ធដារ បាន ជួប ប្រជុំ ពិភាក្សា ការងារ ជាមួយ សមាគម ពាណិជ្ជកម្ម កម្ពុជា - ជប៉ុន JBAC ដើម្បី ពង្រឹង កិច្ច សហប្រតិបត្តិការ និង ពិភាក្សា ដោះស្រាយ នូវ រាល់ កង្វល់ និង បញ្ហា ផ្សេង ៗ ដែល ម្ចាស់ សហគ្រាស ជប៉ុន ជួប ប្រទះ ដោយ ក្នុង នោះ បាន ពិភាក្សា ដោះស្រាយ បញ្ហា ប្រឈម ពាក់ព័ន្ធ នឹង សេចក្តីណែនាំ ស្តី ពី ការ គណនា ពន្ធ លើ ប្រាក់ ចំណូល របស់ បុគ្គលិក បរទេស តាម ការិយាល័យ តំណាង , ករណី សិក្សា ពន្ធ លើ អត្ថប្រយោជន៍ បន្ថែម ព្រមទាំង បញ្ហា និង សំណូមពរ ផ្សេង ៗ ដូច ជា បាន ស្នើ សុំ បន្ត ការ គាំទ្រ ពី អគ្គនាយកដ្ឋាន ពន្ធដារ ៕