The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ខេត្ត​គោលដៅ​ទេសចរណ៍​​ ៤ ​ត្រូវបាន​លើកលែង​កាតព្វកិច្ច ពាក់ម៉ាស់​

ខេត្ត​គោលដៅ​ទេសចរណ៍​​ ៤ ​ត្រូវបាន​លើកលែង​កាតព្វកិច្ច ពាក់ម៉ាស់​

Content image - Phnom Penh Post
ខេត្តព្រះវិហារ។ រូបក្រសួងទេសចរណ៍

ខេត្ត​គោលដៅ​ទេសចរណ៍​​ ៤ ​ត្រូវបាន​លើកលែង​កាតព្វកិច្ច ពាក់ម៉ាស់​

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បាន ចេញ សារាចរ ណែនាំ និង សេចក្តីជូនដំណឹង ស្តី ពី លើកលែង កាតព្វកិច្ច ពាក់ ម៉ាស់ នៅ តាម តំបន់ គោលដៅ ទេសចរណ៍ និង មូលដ្ឋាន អាជីវកម្ម សេវាកម្ម ទេសចរណ៍ ក្នុង ខេត្ត ចំនួន ៤ ។​

​យោង តាម សេចក្តីជូនដំណឹង លេខ ១៤៥ ស ជ ណ . អគ ឧ និង សារាចរ ណែនាំ លេខ ០០៤ សរណ ន និង ១៤៦ ស ជ ណ ចុះ ថ្ងៃ ទី​១២ ខែមេសា ឆ្នាំ​២០២២ របស់ ក្រសួងទេសចរណ៍ បាន បញ្ជាក់ ថា ខេត្ត ចំនួន ៤ រួម មាន ខេត្ត រតនគិរី មណ្ឌលគិរី ស្ទឹង ត្រែង និង ព្រះ វិហារ ត្រូវ បាន លើកលែង កាតព្វកិច្ច ពាក់ ម៉ាស់ នៅ តាម តំបន់ គោលដៅ ទេសចរណ៍ និង មូលដ្ឋាន អាជីវកម្ម សេវាកម្ម ទេសចរណ៍ ។​

​សេចក្តីជូនដំណឹង និង សារាចរ ណែនាំ បានឱ្យ ដឹង ទៀត ថា គ្រប់ ភ្ញៀវ ទេសចរ ជាតិ និង អន្តរជាតិ និង សាធារណជន ដែល ធ្វើ ដំណើរ ឆ្លងកាត់ និង ធ្វើ ដំណើរ កម្សាន្ត នៅ ក្នុង ខេត្ត ទាំង ៤ នេះ អាច សម្រេចចិត្ត ពាក់ ម៉ាស់ ឬ មិន ពាក់ ម៉ាស់ ដោយ ខ្លួនឯង តែ ប្រកបដោយ ស្មារតី ទទួលខុសត្រូវ ខ្ពស់ រៀង ៗ ខ្លួន និង ត្រូវ បន្ត អនុវត្ត វិធានការ ចាំបាច់ នានា ក្នុង ការ ចូលរួម ទប់ស្កាត់ ការ ឆ្លង រីក រាលដាល ជំងឺ កូ វី ដ ១៩ ប្រកបដោយ ប្រសិទ្ធភាព ខ្ពស់ ។ ទោះជា យ៉ាងណា ក៏ ដោយ ក្រសួង បាន បញ្ជាក់ ថា គ្រប់ ភ្ញៀវ ទេសចរ ជាតិ និង អន្តរជាតិ និង សាធារណជន ត្រូវ អនុវត្ត កាតព្វកិច្ច ពាក់ ម៉ាស់ នេះ នៅ ពេល ដែល ចាក ចេញពី ព្រំប្រទល់ ខេត្ត ទាំង ៤ នេះ ចូល ទៅ កាន់ ខេត្ត ដទៃ ទៀត ។​

​ខេត្ត ព្រះ សីហ នុ ដែល ជា ខេត្ត គោលដៅ ទេសចរណ៍ ដ៏ សំខាន់ និង ពេញ និយម នៅ ក្នុងអំឡុងពេល បុណ្យចូលឆ្នាំ ថ្មី ប្រពៃណី ជាតិខ្មែរ នេះ មិន បាន ស្ថិត នៅ ក្នុង ការ លើកលែង កាតព្វកិច្ច ពាក់ ម៉ាស់ របស់ ក្រសួង នោះ ទេ ។ លោក ឡុ ង ឌី ម៉ ង់ អភិបាលរង ខេត្ត ព្រះ សីហ នុ បាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ ថ្ងៃ ទី ១៣ ខែមេសា នេះ ថា ខេត្ត ជាប់ តំបន់ឆ្នេរ មួយ នេះ នៅ បន្ត អនុវត្ត យ៉ាង តឹងរ៉ឹង ចំពោះ វិធានការ សុខាភិបាល ដដែល ដើម្បី ចៀសវាង ការ រាតត្បាត ជំងឺ កូ វី ដ ១៩ ជា ថ្មី ម្តងទៀត ។

លោក បាន បញ្ជាក់ ថា ៖« ដូចដែល ដឹង ហើយ ថា រាជរដ្ឋាភិបាល សម្តេច តេ ជោ បាន លើកលែង ខេត្ត ៤ ហើយ ខេត្ត ព្រះ សីហ នុ មិន បាន ស្ថិត នៅ ក្នុង ខេត្ត ទាំង ៤ នេះ ទេ ។ ដូចនេះ ការ អនុវត្ត ស្តង់ដា SOP របស់ ក្រសួងទេសចរណ៍ និង ក្រសួងសុខាភិបាល ទាំងអស់ គឺ ត្រូវ តែ អនុវត្ត បន្ត ទៀត ។ យើង នៅ តែ អំពាវនាវ ឱ្យ ប្រជាពលរដ្ឋ បន្ត ការ ប្រុង ប្រយ័ត្ន ដោយ ត្រូវ ពាក់ ម៉ាស់ ជាប់ ជា ប្រចាំ ព្យាយាម រក្សា គម្លាត ទោះបីជា ឆ្នាំ នេះ ខេត្ត ព្រះ សីហ នុ អនុញ្ញាត ឱ្យ មានការ រៀបចំ ការ ប្រគំ តន្ត្រី និង ការ លែង ល្បែង ប្រជាប្រិយ ផ្សេង ៗ ក៏ ដោយ » ។​

​បើ តាម អភិបាលរង ខេត្ត ព្រះ សីហ នុ រូប នេះ គិត មក ទល់ នឹង ថ្ងៃ ទី ១៣ មេ សា នេះ សណ្ឋាគារ ផ្ទះសំណាក់ រី សត នៅ តាម តំបន់ កោះ នានា បាន ទទួល ការ កក់ ពេញ អស់ហើយ ខណៈ ដែល ភ្ញៀវ ទេសចរ បាន ធ្វើ ដំណើរ ទៅ កាន់ នេះ ជា បណ្តើរ ៗ ខណៈ ដែល អាជ្ញាធរ ខេត្ត បាន ត្រៀមខ្លួន រួច ជា ស្រេច ក្នុង ការ ការពារ សណ្តាប់ធ្នាប់ និង ការ អនុវត្ត វិធានការ សុខាភិបាល នានា ៕

អត្ថបទគួរចាប់អារម្មណ៍