សៀមរាប៖ ទេសចរ ជាតិ និង អន្តរជាតិ បាន ចាប់ផ្តើម ដើរ កម្សាន្ត តាម ប្រាសាទ នានា នៅ ក្នុង ខេត្តសៀមរាប នា ឱកាស ចូល ឆ្នាំ ថ្មី ប្រពៃណី ជាតិខ្មែរ ក្រោយ រាជរដ្ឋាភិបាល បាន បើក ឱ្យ ដើរ កម្សាន្ត និង រៀបចំ ពិធី នានា បានជា ប្រក្រតី ឡើង វិញ ក្រោយ ខកខាន រយៈពេល ២ ឆ្នាំ មកនេះ ដោយសារ បញ្ហា ជំងឺ កូ វី ដ ១៩ ។​

លោក ឡុ ង កុសល អ្នកនាំពាក្យ អាជ្ញាធរ ជាតិ អប្សរា បាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពី ថ្ងៃ ទី ១៣ ខែមេសា ថា ភ្ញៀវ ទេសចរ ជិត ឆ្ងាយ បាន ចាប់ផ្តើម ដើរ កម្សាន្ត នៅ តាម ប្រាសាទ នានា ក្នុង រមណីយដ្ឋាន អង្គរ នា ឱកាស ពិធី បុណ្យចូលឆ្នាំ ថ្មី ប្រពៃណី ជាតិ មាន ចំនួន ច្រើន ។

លោក​បាន បន្ថែម ថា កំណើន ភ្ញៀវ ទេសចរ មក កាន់ ខេត្តសៀមរាប នេះ ដោយសារ តែ ខេត្ត បាន រៀបចំ ព្រឹត្តិការណ៍ ជា ច្រើន ដូច ជា សៀមរាប សង្ក្រាន្ត ដែល បង្កើត ជា កម្មវិធី កម្សាន្ត ចម្រុះ បែប ការ រៀបចំ លេងល្បែង ប្រជាប្រិយ ការ រាំ លេង កម្សាន្ត ខណៈ ដែល អាជ្ញាធរ បានរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ៣៨ ខ្សែ រួចរាល់ ១០០ ភាគរយ បាន បង្ក លក្ខណៈ ងាយស្រួល ដល់ ភ្ញៀវ ទេសចរ មក កម្សាន្ត ពី គ្រប់ ទិស ទី ។​

លោក បាន បញ្ជាក់ ថា ៖«​គ្រប់ ប្រាង្គ ប្រាសាទ ទាំងអស់ ក្នុង ខេត្តសៀមរាប សុទ្ធតែ បើក ទទួលភ្ញៀវ ទេសចរ ដោយ យើង មើលឃើញ ថា មាន ភ្ញៀវ ច្រើន ទៅ ទស្សនា តាម ប្រាសាទ នានា ទាំង ក្នុង រមណីយដ្ឋាន អង្គរ និង ក្នុង ខេត្តសៀមរាប ទាំងមូល ។ ជា ទូទៅ ប្រាសាទ របស់ យើង មិន ដែល បិទ យើង តែងតែ បើក ស្វាគមន៍ ទេសចរ ជា និច្ច ដូចនេះ ជា បណ្តើរ ៗ យើង ឃើញ មាន ភ្ញៀវ ទេស ជាតិ និង អន្តរជាតិ ខ្លះ បាន មក ជា បណ្តើ រៗ ហើយ​។ ខ្ញុំ​រំពឹង ថា ចូល ឆ្នាំ ខ្មែរ ៣ ថ្ងៃនេះ នឹង មាន ភ្ញៀវ មក ទស្សនា កម្សាន្ត នៅ ប្រាសាទ កាន់ ច្រើន » ។​

លោក ធួន ស៊ី ណា ន ប្រធាន ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូ អិ ល ធី ឌី និង ជា ប្រធាន សមាគម ទេសចរណ៍ អាស៊ី ប៉ា ស៊ី ហ្វិ ក កម្ពុជា (PATACC) បានឱ្យ ដឹង ដែរ ថា រាល់ពេល បុណ្យចូលឆ្នាំ ប្រពៃណី ជាតិ សៀមរាប តែងតែ មានការ រៀបចំ ទទួលភ្ញៀវ ទេសច ប្រសើរ ជាង ខេត្ត ដទៃ ៗ ទៀត ដោយសារ តែ ខេត្ត នេះ ជា ខេត្ត ទេសចរណ៍ ដូចនេះ ការ រៀបចំ តែងតែមាន ភាព លេចធ្លោ​ជាង ខេត្ត ដទៃ ទៀត ។​

លោ កបាន បញ្ជាក់ ថា ៖«​ខ្ញុំ ជឿជាក់ ថា សៀមរាប នៅ ឆ្នាំ នេះ នឹង មាន ភ្ញៀវ ទេសចរ ច្រើន មិន ខាន ព្រោះថា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ នៅ ក្រុង បាន រួចរាល់ ទៅ ហើយ ដែល ជំរុញ ដល់ ទេសចរ ជា ពិសេស ជាតិ ចង់ ឃើញ ពី ភាព ខុស ប្លែក របស់ ក្រុង សៀមរាប នៅ ពេល ដែល មាន ផ្លូវ ធំ ទូលាយ និង ស្រស់ ស្អាត ។ នេះ ជា សញ្ញាណ វិជ្ជមាន មួយ សម្រាប់ វិស័យ ទេសចរ ក្នុងស្រុក » ។​

ទោះជា យ៉ាងណា ក៏ ដោយ ប្រធាន សមាគម ទេសចរណ៍ អាស៊ី ប៉ា ស៊ី ហ្វិ ក កម្ពុជា (PATACC) រូប នេះ អះអាង ថា កំណើន ភ្ញៀវ ទេសចរ នៅ ក្នុងអំឡុងពេល រដូវ បុណ្យ ទាន មិន អាច យក ធ្វើការ សន្និដ្ឋាន ជា រួម បាន នោះ ទេ ប៉ុន្តែ យើង ត្រូវ មើល ជា ទូទៅ វិញ ។ ព្រោះថា នៅ ក្នុង ពេល បុណ្យ ជាតិ ធំ ៗ បែប នេះ ប្រជាពលរដ្ឋ ភាគច្រើន ចេញ ដើរ កម្សាន្ត តែ ការ ចាយវាយ នៅ មាន កម្រិត ៕

វីដេអូ៖