The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ខេត្តកំពត​កំពុង​ស្វាគមន៍​ភ្ញៀវទេសចរ​យ៉ាងច្រើន​ពី​គ្រប់ទិសទី

ខេត្តកំពត​កំពុង​ស្វាគមន៍​ភ្ញៀវទេសចរ​យ៉ាងច្រើន​ពី​គ្រប់ទិសទី

Content image - Phnom Penh Post

ខេត្តកំពត​កំពុង​ស្វាគមន៍​ភ្ញៀវទេសចរ​យ៉ាងច្រើន​ពី​គ្រប់ទិសទី

ខេត្តកំពតៈ រមណីយដ្ឋាន នានា នៅ ក្នុង ខេត្តកំពត បាន ចាប់ផ្តើម ទទួលភ្ញៀវ ទេសចរ យ៉ាងច្រើន ខណៈ ដែល មន្ទីរ ទេសចរណ៍ ខេត្ត នេះ នៅ តែ បន្ត ចុះ ផ្សព្វផ្សាយ សារាចរ ណែនាំ របស់ ក្រសួងទេសចរណ៍ ធ្វើ យ៉ាងណា ការ រៀបចំ គ្រប់គ្រង ចរន្ត ភ្ញៀវ ទេសចរ និង ការ ពង្រឹងគុណភាព ផលិតផល ទេសចរណ៍ នៅ តាម សេវាកម្ម ទេសចរណ៍ នានា ។​

​ប្រធាន មន្ទីរ ទេសចរណ៍ ខេត្តកំពត លោក បាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ ថ្ងៃ ទី ១៤ ខែមេសា ដែល ជា ថ្ងៃ ចូល ឆ្នាំ ទី ១ នេះ ថា ភ្ញៀវ ទេសចរ ភាគច្រើន បាន ទៅ ដល់ ខេត្តកំពត តាំងពី ថ្ងៃ ទី ១៣ មក ម្ល៉េះ ដោយ ព្រឹក ថ្ងៃ ទី ១៤ នេះ ចរាចរណ៍ នៅ ក្នុង ក្រុង កំពត បាន ចាប់ផ្តើម កើន ឡើងជា បណ្តើរ ជា ពិសេស ផ្លូវ ឆ្ពោះ កាន់ រមណីយដ្ឋាន បូកគោ និង ទឹកឈូរ ។​

លោក បាន បន្ថែម ថា សម្រាប់ សេវាកម្ម ផ្ទះសំណាក់ សណ្ឋាគារ និង បឹង ហ្គា ឡោ នៅ មាន សល់ តិចតួច ប៉ុន្តែ អាច នឹង ពេញ អស់ នៅ ថ្ងៃ ចូល ឆ្នាំ ទី ២ ឬ ទី ខាង មុខ នេះ ។​

លោក បាន បញ្ជាក់ ថា ៖«​ដោយសារ ថ្ងៃនេះ ទើបតែ ថ្ងៃ ទី ១ នៃ ការ ប្រារ ព្ធ​ពិធី បុណ្យចូលឆ្នាំ ខ្មែរ ដូចនេះ យើង មិន ទាន់ អាច ព្យាករណ៍ បាន ថា កំណើន ភ្ញៀវ ទេសចរ ក្នុង កម្រិត ណា បាន ទេ ប៉ុន្តែ យើង អាច វាយ តម្លៃ បាន ថា ចូល ឆ្នាំ ខ្មែរ ឆ្នាំ នេះ នឹង មាន កំណើន ខ្ពស់ ជាង ឆ្នាំ មុន ព្រោះថា រាជ ដ្ឋា ភិ បាល បាន សម្រេច អនុញ្ញាត ឱ្យ មានការ ដើរ កម្សាន្ត តាម រមណីយដ្ឋាន នានា ក៏ ដូច ជា ការ រៀបចំ កម្មវិធី ផ្សេង ៗ​នៅ ទូ ទាំង ប្រទេស » ។​

លោក ប្រធាន មន្ទីរ បាន បន្ត ថា ទោះជា មុន ថ្ងៃ ចូល ឆ្នាំ និង អំឡុង ពេល ចូល ឆ្នាំ ថ្មី ក៏ ដោយ ក្រុមការងារ មន្ទីរ ទេសចរណ៍ ខេត្ត នៅ តែ បន្ត ចុះ ផ្សព្វផ្សាយ សារាចរ ណែនាំ របស់ ក្រសួងទេសចរណ៍ និង សេចក្ដីណែនាំ របស់ មន្ទីរ ទេសចរណ៍ ស្ដី ពី ការ រៀបចំ គ្រប់គ្រង ចរន្ត ភ្ញៀវ ទេសចរ និង ការ ពង្រឹងគុណភាព ផលិតផល ទេសចរណ៍ នៅ តាម សេវាកម្ម ទេសចរណ៍ នានា ក្នុង ខេត្ត សំដៅ ធ្វើ យ៉ាងណា ឱ្យ ការ កម្សាន្ត របស់ ភ្ញៀវ ទេសចរ ជាតិ និង អន្តរជាតិ ទាំងអស់ នៅ ក្នុង ពេល បុណ្យចូលឆ្នាំ ខ្មែរ នេះ ប្រកបដោយ ភាព រីករាយ និង មាន សុវត្ថិភាព ។​

ក្រសួងទេសចរណ៍ នៅ ថ្ងៃ ចូល ឆ្នាំ ថ្មី ប្រពៃណី ជាតិខ្មែរ ថ្ងៃ ទី ១ នេះ បាន បន្ត ផ្សព្វផ្សាយ ជា ថ្មី ម្តងទៀត នូវ វី ដេ អូ ស្ប៉ត គោលការណ៍ ណែនាំ ស្តី ពី “ ការ អនុវត្ត វិធាន សុវត្ថិភាព ទេសចរណ៍ សម្រាប់ សណ្ឋាគារ និង សេវាកម្ម ស្នាក់ នៅ ទេសចរណ៍ ” តាម គន្លង ប្រក្រតី ភាព ថ្មី ក្នុង គោលបំណង ឱ្យ ម្ចាស់ អាជីវកម្ម និង អ្នកគ្រប់គ្រង អាជីវកម្ម សណ្ឋាគារ និង សេវាកម្ម ស្នាក់ នៅ ទេសចរណ៍ ទាំងអស់ ត្រូវ យកចិត្តទុកដាក់ បន្ថែម ទៀត ក្នុង ការ រៀបចំ ទីតាំង របស់ ខ្លួន ឱ្យ បាន សម ស្រប នឹង គន្លង ប្រក្រតី ភាព ថ្មី ដើម្បី ផ្ដល់ សេវាកម្ម ដល់ ភ្ញៀវ ទេសចរ ជាតិ និង អន្តរជាតិ ដែល មក កម្សាន្ត នៅ កម្ពុជា ប្រកបដោយ ភាព កក់ក្ដៅ ទំនុកចិត្ត និង មិន បារម្ភ ពី ការ ឆ្លង មេរោគ កូ វី ដ ១៩ ក្នុង នោះ ផង ដែរ ភ្ញៀវ ទេសចរ ក៏ ត្រូវ អនុវត្ត តាម ការ ណែនាំ របស់ អាជីវកម្ម ផង ដែរ ៕

អត្ថបទគួរចាប់អារម្មណ៍