The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រាល់​បន្ទប់​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​កក់​ស្ទើរ​ ១០០ ​ភាគរយ

រាល់​បន្ទប់​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​កក់​ស្ទើរ​ ១០០ ​ភាគរយ

Content image - Phnom Penh Post

រាល់​បន្ទប់​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​កក់​ស្ទើរ​ ១០០ ​ភាគរយ

ក្រុងព្រះសីហនុៈ ផ្ទះសំណាក់ សណ្ឋាគារ បឹង ហ្គា ឡោ និង រី សត នៅ តាម កោះ នានា ក្នុង ខេត្ត ព្រះ សីហ នុ មាន ភ្ញៀវ កក់ និង ស្នាក់ នៅ ស្ទើរ ១០០ ភាគរយ គិត ត្រឹម ថ្ងៃ ទី ១៤ ខែមេសា ដែល ជា ថ្ងៃ ទី ១ នៃ បុណ្យចូលឆ្នាំ ថ្មី ប្រពៃណី ជាតិខ្មែរ ។ នេះ បើ តាម មន្ទីរ ទេសចរណ៍ ខេត្ត ព្រះ សីហ នុ ។​

លោក តាំង សុចិត្រ គ្រឹះ ស្នា ប្រធាន មន្ទីរ ទេសចរណ៍ ខេត្ត ព្រះ សីហ នុ បាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ ថ្ងៃ ទី ១៤ ខែមេសា ថា ភ្ញៀវ ទេសចរ ដែល ទៅ កម្សាន្ត នៅ ក្នុង ខេត្ត ព្រះ សីហ នុ ឆ្នាំ នេះ នឹង មាន កំណើន ខ្ពស់ ជាង ឆ្នាំ មុន ព្រោះថា ឆ្នាំ នេះ មិន មានការ បិទ ខ្ព ប់ ដូច ឆ្នាំ មុន នោះ ទេ ។​

លោក បាន បន្ថែម ថា ឆ្នាំ នេះ តំបន់ ទេសចរណ៍ ក្នុង ខេត្ត ទាំងអស់ បាន បើក ទទួល ស្វាគមន៍ ទេសចរ ពី គ្រប់ ទិស ទី ខណៈ ដែល ការ គ្រប់គ្រង ស្ថានភាព ការ រីក រាល ដាល​ជំងឺ កូ វី ដ ១៩ ក៏ បាន ល្អ ប្រសើរ ផង ដែរ ។​

លោក ថា ថ្មី នេះ ៗ មាន ខេត្ត ចំនួន ០៤ ដែល ត្រូវ បាន លើកលែង កាតព្វកិច្ច ពាក់ ម៉ាស ប៉ុន្តែ ខេត្ត ព្រះ សីហ នុ ថ្វី ដ្បិត តែ មិន ស្ថិត នៅ ក្នុង ចំណោម ខេត្ត ទាំង ០៤ នេះ ទេ ។ បែប នេះ ក្តី ភ្ញៀវ ទេសចរ នៅ តែ សម្រុក មក កម្សាន្ត ច្រើន ស្រប នឹង ការ អនុវត្ត វិធានការ សុវត្ថិភាព យ៉ាង ខ្ជាប់ខ្ជួន ដដែល ។​

លោក បាន បញ្ជាក់ ថា ៖«​ទាំង មន្ទីរ ទេសចរណ៍ និង អាជ្ញាធរ ខេត្ត តែងតែ ខិតខំ ចុះ ផ្សព្វផ្សាយ និង អនុវត្ត សារាចរ ណែនាំ របស់ ក្រសួងទេសចរណ៍ និង សេចក្ដីណែនាំ របស់ មន្ទីរ ទេសចរណ៍ នៅ តាម តំបន់ឆ្នេរ រមណីយដ្ឋាន និង តំបន់ កោះ ជា ប្រចាំ ទោះ មាន ឬ គ្មាន ពិធីបុណ្យ ទាន ក៏ ដោយ​។ ប៉ុន្តែ នៅ អំឡុង ពេល បុណ្យចូលឆ្នាំ នេះ អាច នឹង មាន បញ្ហា ប្រឈម ខ្លះ ព្រោះថា នៅ ពេល ភ្ញៀវ សម្រុក មក ច្រើន អាច មាន ចន្លោះ ប្រហោង ខ្លះ ចំពោះ ការ ពាក់ ម៉ាស់ និង ការ រក្សា គម្លាត ។ ហេតុនេះ ទើប យើង អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឱ្យ អនុវត្ត វិធានការ ៣ កុំ ៣ ការពារ ឱ្យ បាន ខ្ជាប់ខ្ជួន » ។​

លោក បាន បន្ថែម ថា ចាប់តាំងពី រាជរដ្ឋាភិបាល បើក ទទួលភ្ញៀវ ទេសចរ អន្តរជាតិ ចាក់ វ៉ាក់សាំង រួច ព្រមទាំង មានការ លើកលែង ការ ធ្វើ ច ត្តា ឡី ស័ក ខេត្ត ព្រះ សីហ នុ មាន ភ្ញៀវ ទេសចរ អន្តរជាតិ មក ពី តំបន់ អឺរ៉ុប មក ជា បណ្តើរ ៗ ប៉ុន្តែ មិន ទាន់ ឃើញ មាន ច្រើន ទេ ដោយសារ ប្រទេស ជិតខាង កម្ពុជា ក៏ ដូច ជា ការ ហោះហើរ ទាំង តំបន់ មិន ទាន់ មាន ភាព ទូលំទូលាយ នៅឡើយ ។​

ក្រសួងទេសចរណ៍ បាន វាយតម្លៃ ថា ខេត្ត ព្រះ សីហ នុ ជា គោលដៅ ទេសចរណ៍ គុណភាព សុវត្ថិភាព និង ផ្តល់ ភាព កក់ក្តៅ មួយ ដែរ នៅ ក្នុង ប្រទេស កម្ពុជា ដែល ភ្ញៀវ ទេសចរ ជាតិ - អន្តរជាតិ អាច មក ទស្សនា និង សម្រាក កម្សាន្ត ប្រកបដោយ សុវត្ថិភាព និង ភាព កក់ក្ដៅ ។​

បែប នេះ ក្តី ក្រសួងទេសចរណ៍ ជំរុញ ឱ្យ រដ្ឋបាល ខេត្ត ព្រះ សីហ នុ ដែល មាន មន្ទីរ និង អង្គភាព ជំនាញ ជា សេនាធិការ ឱ្យ បន្ត កិច្ច ខិតខំ ប្រឹងប្រែង កាន់តែ សកម្ម ចុះ ផ្សព្វផ្សាយ អប់រំ និង ជំរុញ ដល់ មូលដ្ឋាន អាជីវកម្ម ទេសចរណ៍ ក្នុង ការ អនុវត្ត វិធាន សុវត្ថិភាព ទេសចរណ៍ និង ស្តង់ដា ប្រតិបត្តិ អប្បបរមា (SOP) និង វិធានការ សុខាភិបាល ឱ្យ បាន ខ្ជាប់ខ្ជួន សំដៅ លើកកម្ពស់ កិត្យានុភាព ខេត្ត ព្រះ សីហ នុ ជា គោលដៅ ទេសចរណ៍ ប្រកបដោយ សុវត្ថិភាព និង ត្រូវ ត្រៀមខ្លួន សម្រាប់ ការ រៀបចំ ពិធីបុណ្យ សមុទ្រ ក៏ ដូច ជា កិច្ចប្រជុំ អន្តរជាតិ សំខាន់ ៗ កម្រិត ពិភពលោក នានា នៅ ពេល ខាង មុខ ផង ដែរ ៕

អត្ថបទគួរចាប់អារម្មណ៍