ទីក្រុងប៉េកាំងៈ ​ទិន្នន័យ​តាមដាន​ការហោះហើរ​បាន​បង្ហាញ​ថា ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines បានចាប់ផ្ដើម​ការហោះហើរ​យន្តហោះ Boeing 737-800 ឡើងវិញ​កាលពី​ថ្ងៃអាទិត្យ​រយៈពេល​ជាច្រើន​សប្តាហ៍​ បន្ទាប់ពី​ការធ្លាក់​កាលពី​ខែមីនា ដែល​បាន​សម្លាប់​មនុស្ស ១៣២​ នាក់ និង​បាន​បណ្ដាលឱ្យ​យន្តហោះ​ ២២៣​ គ្រឿង​ចត​ចោល​។

ទិន្នន័យ​ពី​គេហទំព័រ​ Flightradar.com បាន​បង្ហាញថា ជើងហោះហើរ MU5843 របស់​ក្រុមហ៊ុន​ China Eastern បាន​ចាកចេញ​ពី​ទីក្រុង​ភាគ​និរតី​នៃ​ទីក្រុង គុន​មីង​នៅ​ម៉ោង ៩:៥៨ នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក ហើយ​បាន​ចុះចត​នៅ​ទីក្រុង Chengdu នៅ​ម៉ោង​ ១១:០៣ ​នាទី​ព្រឹក​។

យន្តហោះ​ប្រភេទ Boeing 737-800 ដែលមាន​អាយុកាល​ ៣ ​ឆ្នាំនេះ ក្រោយមក​បាន​ចាក​ចេញពី​ទីក្រុង Chengdu ​ផងដែរ​នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន​នៅ​ម៉ោង​ ១:០២​ នាទី​រសៀល​ម៉ោង​ក្នុងស្រុក ហើយ​ត្រឡប់​ទៅ​ទីក្រុង គុន​មីង វិញ​ដោយមាន​ជើងហោះហើរ​បន្ថែមទៀត​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អង្គារ​។

ជើងហោះហើរ​ MU5735 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ China Eastern បានធ្វើ​ដំណើរ​ពី​ទីក្រុង​គុនមីង​ទៅកាន់​ទីក្រុង​ក្វាងចូវ​កាលពី​ថ្ងៃទី​ ២១ ​ខែមីនា នៅពេលដែល​វា​បាន​ធ្លាក់​នៅ​ជើងភ្នំ ដែល​បែកបាក់​ជា​បំណែក​តូចៗ និង​បានសម្លាប់​មនុស្ស​ ១៣២ ​នាក់​ដែល​ជិះ​យន្តហោះ​។

មូលហេតុ​នៃ​គ្រោះមហន្តរាយ​ដែល​ធ្លាក់​យន្តហោះ​ស្លាប់​ច្រើន​បំផុត​របស់​ប្រទេស​ចិន​ក្នុង​រយៈពេល​ជាង​ ៣០ ​ឆ្នាំនេះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។

ឧបទ្ទវហេតុ​នេះ​បាន​បណ្តាលឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern បញ្ឈប់​យន្តហោះ​ស៊េរី Boeing 737-800 ទាំងអស់​របស់ខ្លួន ដើម្បី​ត្រួតពិនិត្យ​សុវត្ថិភាព ខណៈ​ដែល​អាជ្ញាធរ​អាកាសចរណ៍​បាន​ប្តេជ្ញា​ត្រួតពិនិត្យ​រយៈពេល​ ២ ​សប្តាហ៍​យ៉ាង​ទូលំទូលាយ​នៃ​ក្រុម​យន្តហោះ​ដឹក​អ្នកដំណើរ​ដ៏ធំ​របស់​ប្រទេសមួយ​នេះ​។

វា​គឺ​ជាការ​ថយក្រោយ​ដ៏សំខាន់​មួយ​សម្រាប់​ការ​ត្រឡប់មកវិញ​នៃ​យន្តហោះ Boeing 737 MAX ទៅកាន់​ប្រទេស​ចិន ដែលជា​ទីផ្សារ​ធំជាងគេ​ចុងក្រោយ​របស់​ក្រុមហ៊ុន​៕ LA