ទីក្រុងម៉ូស្គូៈ តុលាការ​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​បាន​វាយប្រហារ​ក្រុមហ៊ុន Meta ​ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook និង Instagram ជាមួយនឹង​ការ​ផាកពិន័យ​ចំពោះ​ការបដិសេធ​មិន​ដកចេញ​មាតិកា​របស់​ «LBGT» ដែលជា​បណ្តាញ​របស់​សហគមន៍​ស្រឡាញ់​ភេទ​ដូចគ្នា​។

ទីភ្នាក់ងារ​ព័ត៌មាន Interfax បាន​រាយការណ៍​ថា តុលាការ​មូលដ្ឋាន​ម៉ូស្គូ​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​សហរដ្ឋអាមេរិក​បង់ប្រាក់​ចំនួន ​៤​ លានរូប្លិ៍ ​(​ប្រហែល​ ៥៣ ០០០) ​សម្រាប់​ការខកខាន​ក្នុងការ​លុប​ខ្លឹមសារ​ជាមួយ «​ការឃោសនា​របស់​ LGBT»​។

ក្រុមហ៊ុន Meta និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេងទៀត​ត្រូវបាន​ពិន័យ​ជា​ប្រាក់​ដោយ​អាជ្ញាធរ​រុស្ស៊ី​ជា​ញឹកញាប់​សម្រាប់​ការមិន​លុប​មាតិកា​តាម​សំណើ​របស់​អាជ្ញាធរ​។

ចាប់តាំងពី​ការចាប់ផ្តើម​យុទ្ធនាការ​យោធា​របស់​ទីក្រុង​ម៉ូស្គូ​ក្នុងប្រទេស​អ៊ុយក្រែន ប្រទេស​រុស្ស៊ី​បាន​បង្កើន​សម្ពាធ​លើ​បណ្តាញ​សង្គម ដោយ​ហាមប្រាម Facebook, Instagram និង Twitter៕ RR