ទីក្រុងប៉េកាំងៈ ប្រធានាធិបតី​ចិន លោក ស៊ី ជីនភីង បាន​អំពាវនាវ​ឱ្យមាន​យុទ្ធនាការ «​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព​» ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បង្ហាញ​ពី​គោលបំណង​នៅពេល​ថ្មី​បំផុត​របស់​មេដឹកនាំ​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ដែល​ទទួលរង​ផលប៉ះពាល់​ ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូវីដ-១៩​។ ​យោងតាម​ព័ត៌មាន​រដ្ឋ​។

ទោះបីជា​មានការ​ជម្នះ ដើម្បី​យកឈ្នះ​លើ​ការរីក​រាលដាល​ជំងឺ​ដ៏​អាក្រក់​បំផុត​របស់​ប្រទេសមួយ​នេះ ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ក៏ដោយ មេដឹកនាំ​ជាច្រើន កំពុង​ស្វែងរក​ការគាំទ្រ​របស់ខ្លួន​ជាមួយ​គោលនយោបាយ​ជំងឺ​កូវីដ​សូន្យ​ដ៏តឹងរ៉ឹង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការបិទ​ខ្ទប់​នៅតាម​ទីក្រុង​ធំៗ និង​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​។

ប៉ុន្តែ​វិធានការ​នេះ​ជាច្រើន​បាន​បង្អាក់​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​រារាំង​ដល់​សីលធម៌​អាជីវកម្ម ដោយ​បង្កឱ្យមាន​សម្ពាធ​យ៉ាងខ្លាំង​លើ​សេដ្ឋកិច្ច និង​ទីផ្សារ​ពិភពលោក​។

លោក ស៊ី បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កម្រិត​ខ្ពស់​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​ហេដ្ឋារចនាសម្ព័ន្ធ​គឺជា​ការគាំទ្រ​ដ៏សំខាន់​មួយ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​»​។ ​តាម​ព័ត៌មាន​ស៊ីនហួរ​។

គណៈកម្មាធិការ​មជ្ឈិម​ទទួលបន្ទុក​កិច្ចការ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​បានឱ្យដឹងថា​៖ «​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​ចិន​នៅតែ​មិនត្រូវ​គ្នា​នឹង​តម្រូវការ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស និង​សន្តិសុខ​»​។

កិច្ចប្រជុំ​នេះ បានកំណត់​វិស័យ​មួយចំនួន​ដូចជា ការដឹកជញ្ជូន និង​ថាមពល ដែល​ត្រូវការ​ការជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ រួមទាំង​ការសាងសង់​កំពង់ផែ និង​ព្រលានយន្តហោះ​ផងដែរ​។

ការបិទខ្ទប់​នៅពេល​ថ្មីៗ​នេះ​បានធ្វើឱ្យ​រាំងស្ទះ​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​បណ្តាញ​ដឹកជញ្ជូន ដែល​រួមមាន​ផ្នែក​កម្លាំង​ជំរុញ​សេដ្ឋកិច្ច របស់​ទីក្រុង​សៀងហៃ និង​ទីក្រុង Shenzhen ក៏ដូចជា​គ្រាប់​ធញ្ញជាតិ​ភាគ​ឦសាន​នៃ​ខេត្ត​ Jilin ផងដែរ​។

ការអត្ថាធិប្បាយ​របស់​លោក ស៊ី ​គឺជា​ជំហាន​វិធានការ​ចុងក្រោយ​បង្អស់​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន និង​វិធានការ​ជា​បន្តបន្ទាប់​សំដៅ​បង្កើន​ទំនុកចិត្ត​លើ​សេដ្ឋកិច្ច និង​ការធានា​ទីផ្សារ​ឡើងវិញ ប៉ុន្តែ​ពាណិជ្ជករ​នៅតែ​ស្ទាក់ស្ទើរ​តាមរយៈ​ការសន្យា​ជាទូទៅ​ចុងក្រោយ​នេះ ខណៈ​ដែល​ការជំរុញ​ឱ្យមាន​ចំណាយ​សំខាន់ៗ ក៏​អាចធ្វើឱ្យ​មានការ​បារម្ភ​អំពី​បំណុល​។

បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​កាលពី​ឆ្នាំ​ ២០០៨ ទីក្រុង​ប៉េកាំង​បានដាក់​ឱ្យ​ដំណើរការ​កញ្ចប់​ជំរុញ​សេដ្ឋកិច្ច​ដែលមាន​តម្លៃ​រាប់រយ​ពាន់​លាន​ដុល្លារ រួមទាំង​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន​ច្រើន ប៉ុន្តែ​វា​បាន​បង្កើន​បំណុល​សម្រាប់​រដ្ឋាភិបាល​ក្នុង​តំបន់ និង​សហគ្រាស​រដ្ឋ​៕ LA