ទីក្រុងកៀវៈ ប្រទេស​រុស្ស៊ី​បាន​ផ្អាក​ការផ្គត់ផ្គង់​ឧស្ម័ន​ដល់​ប្រទេស​ប៉ូឡូញ និង​ប៊ុលហ្គារី​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ការផ្ទុះអាវុធ​នៅ​តំបន់​ឆ្ងាយ​នៃ​ប្រទេស​ម៉ុលដាវី​ដែលជា​ប្រទេសជិតខាង បាន​នាំ​ក្រុង​កៀវ​ចោទប្រកាន់​ក្រុង​ម៉ូស្គូ​ពីបទ​ស្វែងរក​ដើម្បី​ពង្រីក​សង្គ្រាម​អ៊ុយក្រែន​បន្ថែមទៀត​ចូលទៅ​កាន់​តំបន់​អឺរ៉ុប​។

ក្រុមហ៊ុន​ថាមពល​យក្ស​រុស្ស៊ី Gazprom បាន​និយាយថា ខ្លួន​បាន​កាត់​ការផ្គត់ផ្គង់​ដល់​ប្រទេស​ប៉ូឡូញ និង​ប៊ុលហ្គារី ក្នុង​ការប្រើប្រាស់​ឧស្ម័ន​ជា​អាវុធ​ចុងក្រោយ​បង្អស់​របស់​ទីក្រុង​ម៉ូស្គូ​ក្នុង​ជម្លោះ​ដែល​ឥឡូវនេះ​បានអូសបន្លាយ​ដល់​ខែ​ទី​ ៣ របស់ខ្លួន ហើយ​បានសម្លាប់​ជីវិត​មនុស្ស​ច្រើន​ពាន់​នាក់​។

ការផ្ទុះ​នៅ​សប្តាហ៍​នេះ​សំដៅលើ​ក្រសួង​សន្តិសុខ​រដ្ឋ អង់តែនប៉ម​វិទ្យុ និង​អង្គភាព​យោធា​ក្នុង​តំបន់ Transnistria របស់​ប្រទេស​ម៉ុលដាវី​ដែលជា​ប្រទេស​ជិតខាង ដែល​កាន់កាប់​ដោយ​កងកម្លាំង​របស់​ទីក្រុង​ម៉ូស្គូ​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ បន្ទាប់ពី​ការអះអាង​របស់​មេបញ្ជាការ​វិមាន​ក្រឹមឡាំង​នៅក្នុង​ប្រទេស​កំពុង​ទទួល​រង​នូវ​ការគាបសង្កត់​។

នោះបាន​បង្កឱ្យមាន​ការគំរាមថា ម៉ុលដាវី អាចជា​គោលដៅ​បន្ទាប់​របស់​រុស្ស៊ី ក្នុងការ​រុញ​ចូលទៅក្នុង​ទ្វីបអឺរ៉ុប ដោយ​ទីក្រុង​ម៉ូស្គូ​បាន​ទាញ​ប្រយោជន៍​ពី​ការភ័យខ្លាច​ស្រដៀង​គ្នា​នេះ បន្ទាប់ពី​បាន​បើក​ការ​លុកលុយ​យ៉ាង​បង្ហូរឈាម​លើ​អ៊ុយក្រែន​កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ​។

លោក Mykhaylo Podolyak ជំនួយការ​ប្រធានាធិបតី​អ៊ុយក្រែន​បាន​សរសេរ​នៅលើ Twitter ថា​៖ «​រុស្ស៊ី​ចង់​ធ្វើឱ្យ​តំបន់ Transnistrian អស្ថិរភាព​»​។

លោក​បាន​និយាយ​ដោយ​សំដៅទៅ​រដ្ឋធានី​របស់​ប្រទេស​ម៉ុលដាវី​ថា​៖ «​ប្រសិនបើ​អ៊ុយក្រែន​ដួល​នោះ​នៅ​ថ្ងៃស្អែក​ទាហាន​រុស្ស៊ី​នឹង​នៅ​ច្រកទ្វារ Chisinau»​។

លោក Volodymyr Zelensky ប្រធានាធិបតី​អ៊ុយក្រែន​បាននិងកំពុង​បញ្ចុះបញ្ចូល​ឱ្យមាន​ការប្រយុទ្ធ​កាន់តែខ្លាំង​ជាង​មុន ដើម្បី​រុញច្រាន​រុលទៅមុខ​របស់​រុស្ស៊ី​ដែល​ពេលនេះ​ផ្តោតលើ​តំបន់ Donbas​។

សម្ព័ន្ធមិត្ត​លោកខាងលិច​មាន​ការប្រយ័ត្នប្រយែង​ចំពោះ​ការអូសទាញ​ចូលទៅក្នុង​សង្គ្រាម​ទាំងស្រុង​ជាមួយ​រុស្ស៊ី ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​បាន​សន្យា​កាលពី​ថ្ងៃ​អង្គារ​នៅឯ​កិច្ចប្រជុំ​កំពូល​មួយ​ ដើម្បី​ផ្លាស់ប្តូរ «​ឋានសួគ៌ និង​ភពផែនដី (heaven and earth)» ដើម្បី​ធ្វើឱ្យ​អ៊ុយក្រែន​ទទួលបាន​ជ័យជម្នះ​។

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Lloyd Austin បាន​ប្រាប់​សម្ព័ន្ធមិត្ត​ចំនួន​ ៤០ ​ប្រទេស ដែល​ប្រមូលផ្តុំ​នៅ​មូលដ្ឋាន​ទ័ពអាកាស Ramstein នៅ​អាល្លឺម៉ង់​ថា​៖ «​អ៊ុយក្រែន​ជឿជាក់​យ៉ាងច្បាស់​ថា ខ្លួន​អាច​ឈ្នះ ហើយ​មនុស្ស​គ្រប់គ្នា​នៅទីនេះ​»៕ RR

វីដេអូ៖