
ហ៊ាន រង្សី
ភ្នំពេញៈ ប្រតិបត្តិការធ្វើ ឡើង តាម ប្រព័ន្ធ បាគង ក្នុង ឆ្នាំ ២០២១ មានចំនួន សរុប ៥,៧ លាន ប្រតិបត្តិការ ដែល ចំនួន នេះ បាន ឆ្លុះបញ្ចាំងពីភាពរីកចម្រើន យ៉ាងឆាប់ រហ័ស នៅវិស័យ ហិរញ្ញវត្ថុនៅកម្ពុជា ។ នេះបើយោងតាម របាយការណ៍ ប្រចាំឆ្នាំ២០២១ របស់ធនាគារជាតិ នៃកម្ពុជា ។
របាយការណ៍ នេះឱ្យ ដឹងទៀតថា ក្នុងចំណោមប្រតិបត្តិការ ៥,៧ លានប្រតិបត្តិការនេះ មាន ១,២ លាន ប្រតិបត្តិការជាប្រាក់រៀល និង ៤,៥ លានប្រតិបត្តិការ ជាប្រាក់ដុល្លារ។
ក្នុង ឆ្នាំ ២០២១ ប្រតិបត្តិការតាមប្រព័ន្ធបាគងមានទំហំសាច់ប្រាក់ ប្រតិបត្តិការ ជា ប្រាក់រៀល ១,៧ ពាន់ពាន់ លានរៀល និងប្រាក់ដុល្លារ ១,៩ ពាន់ពាន់ លាន ដុល្លារ។
ប្រព័ន្ធបាគង មានគ្រឹះស្ថានជាសមាជិក សរុប ៥៥ ចាប់តាំង ពីប្រព័ន្ធ បាគងដាក់ ឱ្យដំណើរការកាលពី ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ ។ ក្នុងនោះ មានគ្រឹះស្ថាន ២៧ បានដាក់ ឱ្យដំណើរការ ជាផ្លូវការ និងគ្រឹះស្ថាន ២៨ ផ្សេងទៀតកំពុង រៀបចំ សិក្សា និងធ្វើសន្ធានកម្ម តភ្ជាប់ ប្រព័ន្ធ ។
ប្រព័ន្ធ បាគង មានអតិថិជនចុះឈ្មោះប្រើប្រាស់ តាម រយៈ កម្ម វិធី បាគង មានចំនួន ២៥៤ ពាន់គណនី រហូតមកដល់ពេល នេះ។
ប្រព័ន្ធ បាគង កំពុង ដើរតួ នាទី យ៉ាង សំខាន់ ក្នុង ការ លើកកម្ពស់ ប្រតិបត្តិការ ឆ្លង គ្រឹះស្ថាន និង ជំរុញ បរិ យា ប័ន្ន ហិរញ្ញវត្ថុ ក៏ ដូច ជា ផ្តល់ លទ្ធភាព សម្រាប់ ប្រទេស កម្ពុជា ក្នុង ការ ភ្ជាប់ ប្រព័ន្ធ ទូទាត់ ជាមួយ ប្រទេស ក្នុង តំបន់ ដើម្បី សម្រួលការ ផ្ទេរ ប្រាក់ និង ការ ទូទាត់ ពាណិជ្ជកម្ម ឆ្លង ប្រទេស ផង ដែរ ៕