ទីក្រុង​វ៉ាស៊ីនតោនៈធនាគារកណ្តាល​អាមេរិក​កាលពី​ថ្ងៃ​ពុធ​បានប្រកាស​ពី​ការដំឡើង​អត្រា​ការប្រាក់​ដ៏​ធំ​បំផុត​របស់ខ្លួន​ចាប់តាំងពី​ឆ្នាំ ២០០០ ជាមួយនឹង​ការកើនឡើង​ដល់ ០,២៥ ភាគរយ ខណៈដែល​ខ្លួន​ធ្វើការ​ ដើម្បី​កាត់បន្ថយ​ការកើនឡើង​នៃ​អតិផរណា​របស់​សហរ​ដ្ឋ​អាមេរិក។

ជាមួយនឹង​អតិផរណា​ក្នុង​អត្រា​ខ្ពស់បំផុត​ក្នុង​រយៈពេល ៤ ទសវត្សរ៍លោក Jerome Powell ប្រធាន​ធនាគារកណ្តាល​បាន​ផ្ញើ​សារ​ដោយផ្ទាល់​ទៅកាន់​ប្រជាជន​អាមេរិក​ដោយ​បង្ហាញ​ពី​កង្វល់ចំពោះ​ការព្រួយបារម្ភ ដែល​បណ្តាលមកពី​ការកើនឡើង​តម្លៃនិង​បាន​សន្យាថា​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដែលមាន​ទាំងអស់ ​ដើម្បី​ទម្លាក់​អតិផរណា។

ប៉ុន្តែ​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​លោក​នៅតែមាន​ទំនុកចិត្ត​ថា ​សេដ្ឋកិច្ច​មាន​ភាពរឹងមាំ​គ្រប់គ្រាន់​ ដើម្បី​ទប់​ទល់នឹង​ការកើនឡើង​អត្រា​ការប្រាក់​ដោយ​មិន​ធ្លាក់​ចូលទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច។

បន្ទាប់ពី​ការកើនឡើង​ ១ ​ភាគ​ ៤ (០,២៥%) ក្នុង​ខែមីនាគណៈកម្មាធិការ​ទីផ្សារ​បើកចំហ​សហព័ន្ធ (FOMC) របស់​ធនាគារកណ្តាល​អាមេរិក​បាន​ជំរុញ​អត្រា​ការប្រាក់​គោល​លើសពី ០,៧៥ ភាគរយ ខណៈដែល​ខ្លួន​ដំណើរការ​ដើម្បី​ប៉ះប៉ូវ​សេដ្ឋកិច្ចហើយ​បាន​បញ្ជាក់ថា​ការកើនឡើង​បន្ថែមទៀត «នឹង​សមស្រប»។

ការដំឡើង​អត្រា​ការប្រាក់នេះ​នឹង​បង្កើន​ថ្លៃដើម​នៃ​ការខ្ចី​គ្រប់​ប្រភេទចាប់ពី​កម្ចី​ទិញ​ផ្ទះបណ្ណឥណទានរហូតដល់​កម្ចី​រថយន្តតម្រូវការ​ការរស់នៅ​និង​សកម្មភាព​អាជីវកម្ម។

អតិផរណា​បាន​ក្លាយជា​កង្វល់​ដ៏​លើសលប់បន្ទាប់ពី​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​បានឃើញ​តម្លៃ​អ្នកប្រើប្រាស់​ប្រចាំឆ្នាំ​កើនឡើង ៨,៥ ភាគរយ​ក្នុង​រយៈពេល ១២ ខែ​ដល់​ខែមីនា ដែលជា​ការកើនឡើង​ដ៏​ធំ​បំផុត​ចាប់តាំងពី​ខែធ្នូឆ្នាំ ១៩៨១ មក​នោះ។

អ្នកបង្កើត​គោលនយោបាយ​បន្ត​ជឿថា​អតិផរណា​នឹង​ត្រឡប់​ទៅ​គោលដៅ​២​ភាគរយ​របស់ធនាគារកណ្តាល​ជាបណ្តើរៗនៅពេលដែល​វា​បង្កើន​ការចំណាយ​លើ​ការខ្ចីប្រាក់ ប៉ុន្តែ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ​បន្ទាប់ពី​ការបញ្ចប់​នៃ​កិច្ចប្រជុំ​រយៈពេល ​២ ថ្ងៃ​របស់ខ្លួន FOMC បាន​និយាយថាវា​នឹង «មាន​ទំនុកចិត្ត​ខ្ពស់​ចំពោះ​ហានិភ័យ​អតិផរណា»៕ RR