The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រធាន​ធនាគារ​ហ្វាំងឡង់ៈ ECB គួរតែ​ដំឡើង​អត្រា​ការប្រាក់​ភ្លាមៗ

ប្រធាន​ធនាគារ​ហ្វាំងឡង់ៈ ECB គួរតែ​ដំឡើង​អត្រា​ការប្រាក់​ភ្លាមៗ

ប្រធាន​ធនាគារ​ហ្វាំងឡង់ៈ ECB គួរតែ​ដំឡើង​អត្រា​ការប្រាក់​ភ្លាមៗ

ក្រុងប៊ែរឡាំងៈ ប្រធាន​ធនាគារ​កណ្តាល​ប្រទេស​ហ្វាំងឡង់ លោក Olli Rehn បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ECB ត្រូវតែ​ដំឡើង​អត្រា​ការប្រាក់​សំខាន់ៗ​របស់ខ្លួន​ឱ្យបាន​ឆាប់ គឺ​នៅ​ខែ​កក្កដា ខណៈ​ប្លុក​មួយ​នេះ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការកើនឡើង​អតិផរណា​ដែល​ជំរុញ​ដោយ​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយក្រែន​។

ECB បាន​រក្សា​អត្រា​ការប្រាក់​នៅ​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​អឺរ៉ុប​។

ប៉ុន្តែ​ជាមួយនឹង​តម្លៃ​អ្នក​ប្រើប្រាស់​កើនឡើង​យ៉ាងខ្លាំង ការអំពាវនាវ​បាន​កើនឡើង​សម្រាប់ ECB ដើម្បី​បញ្ចប់​ការជំរុញ និង​ធ្វើតាម​ធនាគារ​កណ្តាល​ផ្សេងទៀត​ក្នុងការ​បង្កើន​អត្រា​ការប្រាក់​សំខាន់ៗ​របស់​ពួកគេ​។

មិន​ដូច​នៅ​សហរដ្ឋអាមេរិក​ដែល​ប្រាក់​ឈ្នួល​កើនឡើង ៦ ភាគរយ​សម្រាប់​ឆ្នាំនេះ នៅ​អឺរ៉ុប​វិញ ការកើនឡើង​នៃ​អត្រា​ការប្រាក់​ត្រូវ​បានកំណត់​ត្រឹម​ចន្លោះ​ពី ១,៥ ទៅដល់ ២,៥​ ភាគរយ​តែប៉ុណ្ណោះ​។ នេះ​បើតាម​ការកត់សម្គាល់​របស់លោក Rehn នៅក្នុង​បទសម្ភាស​ជាមួយ​សារព័ត៌មាន Welt daily ។

លោក​បន្តថា​៖ «​ដូច្នេះ​យើង​ត្រូវតែ​ការពារ​ការរំពឹងទុក​នៃ​អតិផរណា​ជុំវិញ​ការធ្លាក់ចុះ ឬ​កើនឡើង​»​។

លោក Rehn បាន​បន្ថែមថា​៖ «​វា​ចាំបាច់​ណាស់​ដែល​យើង​ដំឡើង​អត្រា​ការប្រាក់​នៅក្នុង​ត្រីមាស​ទី​ ៣ អាច​ប្រហែលជា​នៅក្នុង​ខែកក្កដា​»​។

ចំពោះ​ការដំឡើង​អត្រា​ការប្រាក់​ណាមួយ​នឹង​ក្លាយ​ជាការ​សម្រេច​របស់ ECB លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១ ​ទសវត្សរ៍​ជាមួយ​នឹង​ការលើក​អត្រា​ពី​ទាប​បច្ចុប្បន្ន​របស់​ពួកគេ​។

ការដំឡើង​ឆាប់​ពេក​នឹង​បង្ក​ហានិភ័យ​ដល់​កំណើន​សេដ្ឋកិច្ច​ដ៏រសើប​សម្រាប់​សេដ្ឋកិច្ច​អឺរ៉ុប ដោយសារ​តែ​សង្គ្រាម​នៅ​អ៊ុយក្រែន​៕ LA

អត្ថបទគួរចាប់អារម្មណ៍