យើងខ្ញុំ អ៊ីដិនប្រ៊ីដ អេស៊ា ផាតនើស៍ អិលធីឌី ជា​អ្នកតំណាង​ស្របច្បាប់​របស់​ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូជ) ឯ.ក តាមរយៈ​លិខិត​ប្រគល់​សិទ្ធិ​ចុះ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២២ មាន​កិត្ដិយស​សូម​ជម្រាបជូន​សាធារណជន​ទាំងអស់​មេត្តា​ជ្រាបថា ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូជ) ឯ.ក ត្រូវ​បាន​តែងតាំង​ជា​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា លើ​ផលិតផល​ស្រា និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល បំពាក់​ម៉ាក​ខាងក្រោម​នេះ ពី​បណ្តា​ក្រុមហ៊ុន​ម្ចាស់​ម៉ាក​ក្រៅ​ស្រុក ដូច​មាន​បង្ហាញ​ខាងក្រោម៖

១. ផលិតផល​ស្រា​បំពាក់​ម៉ាក “HAVANA CLUB” ពី​ក្រុមហ៊ុន HAVANA CLUB HOLDING, S.A តាមរយៈ​លិខិត​ប្រគល់​សិទ្ធិ​ផ្ដាច់​មុខ ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២១ និង​លិខិត​កត់ត្រា​ទទួល​ស្គាល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​លេខ ០៥៨៨ ព.ណ កសប ចុះ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២២ ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម។

២. ផលិតផល​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល​បំពាក់​ម៉ាក “RICARD” ពី​ក្រុមហ៊ុន PERNOD RICARD, a French societe anonyme តាមរយៈ​លិខិត​ប្រគល់​សិទ្ធិផ្ដាច់មុខ ចុះ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​លិខិត​កត់ត្រា​ទទួល​ស្គាល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​លេខ ០៨៥០ ព.ណ កសប ចុះ​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២២ ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម។
  អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ សូម​សាធារណជន​មេត្ដា​ជ្រាប​ជា​ព័ត៌មាន​ចំពោះ​ការ​ជូន​ដំណឹង​ជា​ផ្លូវការ​របស់​យើង​ខ្ញុំ និង​សូម​បញ្ឈប់​រាល់​ការ​នាំចូល និង/ឬ ចែកចាយ​ទំនិញ​ស្របគ្នា ដែល​មាន​បំពាក់​ម៉ាក​ខាង​ក្រោម​ក្នុង​រយៈពេល​កៅសិប (៩០) ថ្ងៃ រាប់​ចាប់​ពី​ថ្ងៃ​នីមួយៗ​ដែល​ក្រសួង​ពាណិជ្ជកម្ម ចេញ​លិខិត​កត់ត្រា​ទទួល​ស្គាល់​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្ដាច់​មុខ ដូច​មាន​បង្ហាញ​ក្នុង​រូប​ខាង​លើ។ យើង​ខ្ញុំ​សូម​រក្សា​សិទ្ធិ​ក្នុង​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ភាគី​ណា​ដែល​បាន​បំពាន​លើ​សិទ្ធិ​ផ្ដាច់​មុខ​របស់​ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូជ) ឯ.ក ដែល​នាំ​ឱ្យ​ខូច​ផល​ប្រយោជន៍​ដល់​អាជីវកម្ម​របស់​ក្រុមហ៊ុន៕